• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 09/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ៖របៀបកម្ចាត់ពីងពាងបំផ្លាញស្រូវរដូវដើមឆ្នាំ

29/06/2021 09:26

បច្ចុប្បន្ននេះ ប្រជាកសិករកំពុងចាប់ផ្តើមផលិតស្រូវរដូវដើមឆ្នាំ អាស្រ័យអាកាសធាតុក្តៅខ្លាំង រាំងស្ងួតបង្កលក្ខណៈឲ្យសត្វពីងពាងកើតរួចបំផ្លាញស្រូវ។ ពីងពាងមាន​រូប​សណ្ឋានតូច ពិបាកមើលឃើញដោយភ្នែកធម្មតា អាចកើតនិងរាលដាលយ៉ាងរហ័ស រួច​បង្កើតជាហ្វូង មានចំនួនកើនទ្វេដងក្នុងរយៈពេល ០៥ ថ្ងៃ។ ជាមធ្យមពីងពាងមួយក្បាលអាចលេចពងបាន ៥០ ពង ហើយអាចរស់នៅបានពី ១៥-៣០ ថ្ងៃ។ សត្វពីងពាងបំផ្លាញនៅដំណាក់កាលស្រូវលូតលាស់រហូតដល់ល្បាច់។ ខាងក្រោមនេះ ជារបៀបណែនាំបង្ការកម្ចាត់សត្វពីងពាង។

 

រោគសញ្ញាបំផ្លាញ៖ នៅដំណាក់កាលស្រូវលូតលាស់ សត្វពីងពាងច្រើនបំផ្លាញត្រង់ធាងស្លឹកស្រូវ (បណ្តាធាងស្លឹកក្បែរគល់ស្រូវ) វាទិចបឺតយកជ័រពីដើមស្រូវនៅត្រង់គល់ស្លឹក។ ដំបូងធ្វើឲ្យស្លឹក​មានបណ្តាស្នាមអ៊ុតសលឿង។ ក្រោយមករាលដាលប្រែជាពណ៌លឿងទុំ ហើយក្លាយជាពណ៌ខ្មៅត្នោត។ ស្រូវដែលពីងពាងបំផ្លាញធ្ងន់ មានអាការលឿងតឿនិងទ្រុឌរហ័ស។ នៅដំណាក់កាលបែកគុម្ពរហូតដល់ស្រូវល្បាច់ ពីងពាងទិចចូលក្នុងដើមរួចចូលរស់នៅតាមបណ្តារន្ធដែលទិចនោះបណ្ដាលឲ្យស្លឹកស្រូវ​មានឆ្នូតជាំ​ធ្វើឲ្យខ្មៅដើមស្រូវ។ ប្រសិនបើធ្ងន់ធ្វើឲ្យស្រូវអន់ ល្បាច់មិនរួច ស្គឺគ្រាប់។ ពេលស្រូវល្បាច់ សត្វពីងពាងចលនាឡើងលើ បង្កអន្តរាយដល់កួរស្រូវរួចចូលក្នុងសម្បកគ្រាប់ បំផ្លាញគ្រាប់ ធ្វើឲ្យគ្រាប់ស្គឺ មានពណ៌ខ្មៅត្នោត បាត់ទិន្នផល។

បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្ត មានស្រូវរដូវដើមឆ្នាំជាង ៩០% ស្ថិតក្នុងដំណាក់កាលលូតលាស់ បែកគុម្ពនិងល្បាច់ ជាដំណាក់កាលងាយស្រួលឲ្យសត្វពីងពាងបំផ្លាញ។ ដើម្បីកាត់បន្ថយការបំផ្លាញរបស់សត្វពីងពាង មាមីងកសិករគប្បីរក្សាកម្រិតទឹកឲ្យបានសមស្របនៅគ្រប់ដំណាក់កាលនៃស្រូវ (មិនទុកឲ្យស្រែគោក)។ ព្រាចជីល្មម សមស្របរវាងជីដាមនិងជី Kali ជៀសវាងកុំប្រើឲ្យសល់ជីដាម។ រវាំងស្រែញឹកញាប់ដើម្បីឆាប់ឃើញសត្វពីងពាងនៅ ០២ ដំណាក់កាល គឺពេលផ្តាច់ជី (ពេលស្រូវមានអាយុពី ៤០-៥០ ថ្ងៃ) និងមុនពេលស្រូវល្បាច់ពី ០៥-០៧ ថ្ងៃ។ ការពារជំងឺក្នុងស្រែស្រូវ។

ទម្រង់ចិញ្ចឹមជលផល។

អាចប្រើប្រាស់បណ្តាថ្នាំគីមីមួយចំនួនដូចជា៖ Nissonrun, Kinalux, Comite ។ល។ (តាមការណែនាំរបស់អ្នកផលិត)។

*ប្រការគប្បីយកចិត្តទុកដាក់៖ មុនពេលបាញ់ថ្នាំ ត្រូវបូមទឹកឲ្យលិចគល់ស្រូវ ដើមស្រូវ សត្វពីងពាងនឹងចលនាឡើងលើតាមដើមស្រូវ បាញ់ថ្នាំងាយត្រូវចំពីងពាងមានប្រសិទ្ធភាពខ្ពស់ជាង។ ពេលបាញ់ថ្នាំត្រូវស្រេកាំច្រួចឲ្យតូច ដើម្បីឲ្យទឹកច្រួសជាផ្សែង ហើយបាញ់ឲ្យជោកដើមស្រូវ។ គប្បីបាញ់នៅពេលរសៀលត្រជាក់ ៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.