14/09/2020 14:45
កាលពីមុន ក្រូចត្លុងសម្បកខៀវណិញថើយ គ្រាន់តែបានមាមីងកសិករដាំចន្លោះក្នុងផ្ទៃដីចម្ការឈើហូបផ្លែ ប្រមាណម្ភៃសាបសឹបហិកតាប៉ុណ្ណោះ។ តាំងពីឆ្នាំ ២០០៩‑២០១០ ផ្ទៃដីដាំក្រូចត្លុងសម្បកខៀវណិញថើយក៏បានបើកទូលាយទៅជាផ្ទៃដីដាំក្រូចវប្បកម្ម បច្ចុប្បន្ន សម្រេចជាង ៣០០ ហិកតា ហើយបានក្លាយជាប្រភេទឈើហូបផ្លែមានប្រភពចំណូលខ្ពស់របស់គ្រួសារអ្នកចម្ការរាប់រយគ្រួសារនៅលើភូមិសាស្ត្រឃុំ។ លោក តាអាញ់យុង ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកសហករណ៍កសិកម្មណិញថើយ (ឃុំណិញថើយ ស្រុកកូវកែ) បានឲ្យដឹង៖ សហករណ៍កសិកម្មណិញថើយមានផ្ទៃដីដាំក្រូច ៤៨ ហិកតាដោយមានសមាជិក ៥១ នាក់ ចូលរួម ជារៀងរាល់ឆ្នាំផ្តល់ផលិតផលក្រូចឲ្យទីផ្សារជាង ៣០១ តោន។ តម្លៃផ្លែក្រូចកើនឡើង បើប្រៀបនឹងកាលមិនទាន់បង្កើតសហករណ៍ ព្រមទាំងបានទទួលស្គាល់សម្រេច OCOP ទៀតផង។
មកទល់ពេលនេះ ក្រូចត្លុងសម្បកខៀវណិញថើយជាផលិតផលតែមួយគត់របស់ស្រុកកូវកែនិយាយដោយឡែក របស់ខេត្តនិយាយរួម បានទទួលស្គាល់ជាផលិតផល OCOP កាលពីឆ្នាំ ២០១៩ ។ កម្មវិធី OCOP បានបង្កលក្ខណៈងាយស្រួលឲ្យសហករណ៍ក្នុងការផ្សព្វផ្សាយយីហោមូលដ្ឋាន ជាពិសេសគឺស្វែងរកច្រកចេញឲ្យផលិតផលនិងបើកទូលាយទីផ្សារជូនសហករណ៍។ ក្រៅពីមានទិសដៅផលិតតាមរបៀបសរីរាង្គពហុសណ្ឋានច្នៃផលិតផល បណ្តាអ្នកចម្ការក្នុងសហករណ៍នៅទាំងរួមជាមួយកសិករបន្តការខិតខំទំនាក់ទំនងដើម្បី បើកទូលាយទីផ្សារលក់ផ្លែក្រូចស្អាតរបស់ឃុំណិញថើយឲ្យបានស្ថិរភាពឆ្ពោះទៅដល់ការកសាងតំបន់វប្បកម្មផ្លែក្រូចត្លុងសប្បកខៀវ ពិសេសជំនួសឲ្យបណ្តាប្រភេទឈើហូបផ្លែទិន្នផលទាបក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត។
តាមប្រសាសន៍របស់អ្នកចម្ការកាវវ៉ាំងកុង ភូមិវ៉ាមឌិញ ឃុំណិញថើយ ជាសមាជិកក្រុមសហករណ៍បានឲ្យដឹង៖ បច្ចុប្បន្នក្រូចត្លុងសម្បកខៀវនៅមូលដ្ឋានមាននិន្នាការវប្បកម្មសរីរាង្គធម្មជាតិ មិនប្រើជីគីមីឬថ្នាំកម្ចាត់ដង្កូវមានផ្ទុកជាតិគីមីឡើយ ម្ល៉ោះហើយផលិតផលស្អាត ១០០%។ ទន្ទឹមនឹងនោះ ដោយបានលម្អងដីល្បាប់ពីទន្លេហូវជ្រាបចូលមកផងនោះ បានជាផ្លែក្រូចនៅទីនេះមានរសជាតិផ្អែមត្រជាក់។ ក្រូចត្លុងសម្បក ខៀវណិញថើយបានទទួលស្គាល់សម្រេច OCOP បង្កលក្ខណៈងាយស្រួលឲ្យអ្នកចម្ការពង្រីកការផលិតនិងបង្កើនតម្លៃផ្លែក្រូច។ ម្ល៉ោះហើយ គ្រួសារគាត់បានបង្វែរផ្ទៃដីដាំមៀន និងផ្ទៃដីដាំល្មុត ១,៥ ហិកមកដាំក្រូចត្លុងសម្បកខៀវ។ ដាំក្រូចត្លុងសម្បកខៀវបង្កលក្ខណៈឲ្យគ្រួសារគាត់មានប្រភពចំណូលខ្ពស់ ប្រមាណ ៥០០ លានដុង ក្នុងមួយឆ្នាំ។
ក្រូចត្លុងសម្បកខៀវណិញថើយ បានដាំនៅឃុំណិញថើយពីយូរយារមកហើយ ដោយបានធម្មជាតិផ្តល់អាទិភាព (ជុំវិញទន្លេហូវ)គឺ ជាតិដីនៅទីនេះល្អទើបញ៉ាំងឲ្យផ្លែក្រូចត្លុងសម្បកខៀវណិញថើយមានរសជាតិឆ្ងាញ់ពិសេសប្លែកពីតំបន់ផ្សេង។ ជាក់ស្តែងគឺ អ្នកចម្ការជាច្រើននៅឃុំណិញថើយ ដាំក្រូចត្លុងសម្បកខៀវមានអាយុកាលជាង ១៥ ឆ្នាំហើយ នៅតែលូតលាស់ល្អដដែល គ្មានកើតជំងឺអ្វីផ្សេងៗឬជំងឺលឿងស្លឹក Greening ឡើយ ។ល។ គ្រួសារអ្នកចម្ការមួយចំនួនមានផ្ទៃដីវប្បកម្មក្រូចត្លុងសម្បកខៀវ ជាច្រើនហិកតាដូចជាអ្នកចម្ការផាងវ៉ាំងអ៊ុក នៅភូមិវ៉ាមឌិញ មានផ្ទៃដីដាំក្រូចត្លុងសម្បកខៀវជាង ០៣ ហិកតា។ តាមប្រសាសន៍លោកតាអាញ់យុង ចាប់តាំងពីក្រូចត្លុងសម្បកខៀវណិញថើយបានទទួលស្គាល់ OCOP ផ្កាយ ៣ សហករណ៍ក៏ មានទិសដៅដើម្បីរក្សាលំនឹងតំបន់ផ្ទៃដីវប្បកម្មក្រូចត្លុងសម្បកខៀវ។ កសាងក្រុមបច្ចេកទេស ដើម្បីហ្វឹកហាត់ណែនាំអ្នកចម្ការធានាគុណភាពប្រភពពូជ ជម្នះបញ្ហា យកពូជ " ពាសពេញ" ពីកន្លែងដទៃមកដាំ បណ្តាលឲ្យជះឥទ្ធិពលដល់គុណភាពផ្លែក្រូចក្នុងពេលអនាគត៕ប្រែសម្រួល៖ សុជា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។