23/04/2021 08:51
ជួសជុលអគ្គិសនី ។ រូបថត៖ ហ្វីហ្វាង
ដើម្បីប្រើអគ្គិសនីប្រកបដោយសុវត្ថិភាពនិង មានប្រសិទ្ធភាព គ្រួសារមីងដាំងធីណើនៅភូមិឡុងបិញ (បេ) សង្កាត់ទី ៤ ទីក្រុងត្រាវិញ បានឲ្យដឹងថា៖ ដើម្បីធានាសុវត្ថិភាពនិងប្រិតសំចៃពេលប្រើអគ្គិសនី ខ្ញុំបានទិញ រួចផ្គុំដាក់បណ្ដាឧបករណ៍អគ្គិសនីក្នុងគ្រួសារសុទ្ធសឹង មានបិទផ្លាកយីហោថាមពល។ ក្រៅពីនោះ បណ្ដាឧបករណ៍ ប្រើដោយអគ្គិសនីសុទ្ធសឹងបានអនុវត្តត្រូវតាមកំណត់ដើម្បីប្រិតសំចៃអគ្គិសនីដូចជា៖ ឆ្នាំងបាយអគ្គិសនីគឺដាំបាយ មុនពេលបរិភោគកន្លះម៉ោង ឆ្នាំងអ៊ុតប្រើពេលមានសម្លៀកបំពាក់ត្រូវអ៊ុតគ្រប់ចំនួន ម៉ា ស៊ីនត្រជាក់បើកនៅកម្រិតពី ២៧ អង្សាឡើងទៅ ។ល។ សមាជិកក្នុងគ្រួសារនរណាក៏មានស្មារតីភ្ញាក់ រលឹកក្នុងការប្រិតសំចៃអគ្គិសនី ប្រើឧបករណ៍បំភ្លឺនិង ម៉ាស៊ីនត្រជាក់ក្នុងគ្រួសារតែពេលចាំបាច់។
ដើម្បីប្រើអគ្គិសនីសុវត្ថិភាពនិងប្រិតសំចៃក្នុងរដូវ ក្ដៅ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានស្នើឲ្យអតិថិជនប្រើ អគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាព។ គប្បីបិទឧប ករណ៍អគ្គិសនីពេលមិនប្រើប្រាស់ វិនិ យោគប្រព័ន្ធបន្ទះ អគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យប្រើឧប ករណ៍ដាំទឹកក្ដៅដោយថាមពលពន្លឺព្រះអាទិត្យប្រើម៉ា ស៊ីនត្រជាក់ដោយកម្រិតពី ២៥ អង្សាឡើងទៅប្រើ បណ្ដាឧបករណ៍ប្រិតសំចៃអគ្គីសនី មិនគប្បីប្រើបណ្ដា ឧបករណ៍មានថាមពលខ្ពស់ក្នុងខណៈជាមួយគ្នា។ ទន្ទឹមនឹងនោះ ក្នុងរដូវក្ដៅ ក្រុមហ៊ុនប្រកាសព្រមានឲ្យ អតិថិជន ប្រជាជនតាមដាន អគ្គិសនីតាមប្រព័ន្ធផ្នែក ទន់ដែលបានតម្លើងលើទូរស័ព្ទដៃ។ តាមប្រសាសន៍ របស់លោកវិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនី៖ ពេលឃើញមានបញ្ហាមិនធម្មតាអំពីចំនួនអគ្គិសនីប្រើ ប្រាស់ឬការសង្ស័យណាមួយទាក់ទងដល់អគ្គិសនីនោះ អតិជនអាចទំនាក់ទំនងភ្លាមជាមួយមជ្ឈមណ្ឌលថែទាំអតិថិជនរបស់ផ្នែកអគ្គិសនីភាគខាងត្បូងតាមរយៈ លេខទូរស័ព្ទ៖ ១៩០០១០០៦-១៩០០៩០០ ដើម្បីបាន ពិគ្រោះឆ្លើយ។ ចំពោះអតិថិជនប្រើអគ្គិសនីអាចមានយោបល់ជាមួយផ្នែកអគ្គិសនីតាមរយៈទំព័រវ៉ែបសៃថែ ទាំអតិថិជន៖ http://cskh.evnspc.vn ដើម្បីទទួលបាន ព័ត៌មានពេញលេញអំពីបណ្ដាសេវាដែលផ្នែកអគ្គិសនី កំពុងផ្គត់ផ្គង់ ដូចជា៖ ព័ត៌មានអំពីប្រក្រតី ទិនកត់ត្រា ចំនួនអគ្គិសនី វិក្កយប័នប្រាក់អគ្គិសនី ព័ត៌មានដាច់អគ្គិ សនី៕
ហ្វីហ្វាង-ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។