21/05/2021 07:33
វិធានការផ្គត់ផ្គង់អគ្គិសនី បម្រើក្នុងការបោះឆ្នោត។ រូបថត៖ ហ្វីហ្វាង
លោក វិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញ បានឲ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញបានផ្សព្វផ្សាយវិធីសាស្រ្តផ្គត់ផ្គង់អគ្គិសនី ក្នុងនោះ ប្រភពផ្គត់ផ្គង់អគ្គីសនី លំនឹងពីដំ ណាក់បំបែរថាមពលប្រយោល ១១០/២២ kV ចំនួន ០៦ គ្រឿងក្នុងខេត្តព្រមទាំងបម្រុងម៉ាស៊ីនភ្លើង ។ ចំពោះបណ្ដាករណីហានិភ័យ យោងទៅតាមស្ថានភាពបញ្ជូនអគ្គិសនីជាក់ស្ដែង ប្រគល់ឲ្យក្រុមប្រចាំការរបស់ក្រុមហ៊ុនវិនិច្ឆ័យទាន់ពេល។
ក្រុមហ៊ុនបានចង្អុលការឲ្យក្រុមគ្រប់គ្រងបញ្ជាការបណ្ដាញអគ្គីសនីកម្រិតថាមពលខ្ពស់ និងបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទអនុវត្តល្អបណ្ដាខ្លឹមសារ៖ ចាត់តាំងត្រួតពិនិត្យទាំងស្រុងដំណាក់បំបែរ ថាមពលស្ថិតក្នុងអង្គភាពរបស់ខ្លួនគ្រប់គ្រង ដើម្បី វិនិច្ឆ័យទាន់ពេលបាតុភូតមិនប្រក្រតីលើបណ្ដាញអគ្គិសនី។ ត្រួតពិនិត្យស្ថានភាពបញ្ជូនអគ្គិសនីបណ្ដាដំណាក់បំបែរថាមពលផ្គត់ផ្គង់អគ្គិសនីឲ្យ អចិន្រ្តៃយ៍គណៈកម្មាធិការបោះឆ្នោតខេត្តត្រាវិញ (ដំណាក់សម្រាប់គណៈកម្មាធិការប្រជាជនខេត្ត) សហគ្រាសបោះពុម្ព គណៈកម្មាធិការបោះឆ្នោតស្រុកនិងឃុំ គណៈកម្មការបោះឆ្នោតនិងក្រុមបោះឆ្នោត បណ្ដាស្ថាប័នដឹកនាំបក្ស រដ្ឋ ស្ថានីយវិទ្យុ -ទូរទស្សន៍ មន្ទីរពេទ្យ មូលដ្ឋានផលិត ទឹកប្រើប្រាស់វាស់ថ្លឹងអគ្គិសនីនៅតាមបណ្ដាដំណាក់បំបែរថាមពល វិនិច្ឆ័យបណ្ដាដំណាក់បំបែរថាមពលដែលហួសចំណុះ។ កាប់ឆ្ការដើមឈើស៊ុមទ្រុម តាមផ្លូវខ្សែអគ្គិសនីនិងត្រៀមបម្រុងសម្ភារការពារ សំខាន់ៗមួយចំនួន។ ពិនិត្យឡើងវិញ ប្រភពអគ្គិសនីបង្ការ (ម៉ាស៊ីនអគ្គិសនី) ត្រៀមបម្រុងអគ្គិសនីស្ថិតក្រោមឱវាទនីមួយៗមានតិចម៉ាស៊ីនអគ្គិសនី ០១ គ្រឿងមានថាមពលកម្រិតទាបបំផុត ៥ KVA សម្រាប់បង្ការផ្គត់ផ្គង់អគ្គិសនីឲ្យបណ្ដា តំបន់បោះឆ្នោតពេលមានហានិភ័យ។ ចំពោះអគ្គីសនីទីក្រុងត្រាវិញពិនិត្យឡើងវិញប្រេង diesel ត្រៀមកេណ្ឌប្រមូលពេលមានអាជ្ញារបស់ក្រុមប្រចាំការ។ សហការជាមួយរដ្ឋអំណាចមូលដ្ឋានពិនិត្យឡើងវិញបញ្ជីរាយនាម ប្រភពផ្គត់ផ្គង់អគ្គិសនីឲ្យបណ្ដាគណៈកម្មាធិការបោះឆ្នោត គណៈ កម្មការបោះឆ្នោត ក្រុមបោះឆ្នោតលើភូមិសាស្រ្ត អង្គភាពគ្រប់គ្រង រាយការណ៍ឲ្យក្រុមហ៊ុនមុនថ្ងៃ ទី ២០ ឧសភា ឆ្នាំ ២០២១។ ជាពិសេស មិនអនុវត្តការកាត់ផ្ដាច់អគ្គិសនីក្នុងបណ្ដាថ្ងៃទី ២៣ និង ២៤ ខែឧសភាឆ្នាំ ២០២១ លើកលែងមានហានិភ័យ ការងារពង្រឹងនិងជម្នះទាំងស្រុងបណ្ដា កន្លែងមិនប្រក្រតីលើបណ្ដាញអគ្គិសនីត្រូវអនុវត្តសម្រេចរួចរាល់មុនថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។
ចំពោះអ្នកការពារស្ថាប័ន ត្រូវត្រួតពិនិត្យឧបករណ៍បង្ការពន្លត់អគ្គិភ័យសំដៅបំពេញបន្ថែម និងផ្លាស់ប្ដូរទាន់ពេលបណ្ដាឧបករណ៍ដែលខូច ទន្ទឹមនឹងនោះចាត់តាំងហ្វឹកហាត់ក្រុមបង្ការពន្លត់ អគ្គិភ័យដើម្បីបង្កើនលក្ខណៈត្រៀមបម្រុងជាស្រេច ការសង្គ្រោះជួសជុលមានការឆេះផ្ទុះកើតឡើង។ ក្រុមការពារអនុវត្តបណ្ដាវិធានការមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិ ទន្ទឹមនឹងនោះត្រួត ពិនិត្យឡើងវិញការងារបង្ការពន្លត់អគ្គិភ័យ និង លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នពេលមានមនុស្ស ចេញចូលស្ថាប័ន ដើម្បីរកឃើញរួចវិនិច្ឆ័យទាន់ ពេលជនទុច្ចរិតបង្កអុកឡុកសណ្ដាប់ធ្នាប់៕ ហ្វីហ្វាង-ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។