21/09/2021 15:58
គ្រួសារបងថាច់សាង នៅភូមិចុងមីសថ្មី ជាគ្រួសារធ្លាប់ចិញ្ចឹមគោច្រើនឆ្នាំ ពេលឮដំណឹងកើតមានអាសន្នរោគរលាកដុំពកស្បែកលើសត្វគោនៅលើភូមិសាស្រ្ត គ្រួសារមិនបានស្ងប់ចិត្តក្នុងការចិញ្ចឹមថែទាំគោចំនួន ៧ ក្បាលរបស់គ្រួសារឡើយ។ បងថាច់សាង បានចែករំលែក៖ ក្រោយពេលបុគ្គលិកបសុពេទ្យអញ្ជើញមកបម្រុងចាក់វ៉ាក់សាំងឱ្យគោ បងពឹងបុគ្គលិកបសុពេទ្យប្រឹក្សាដំណឹងមួយចំនួនជាមុនអំពីការឥទ្ធិពលនៅក្រោយពេលចាក់វ៉ាក់សាំង ពីព្រោះគោមេ ៥ ក្បាលរបស់គ្រួសារកំពុងផើម។ ទន្ទឹមជាមួយការចាក់ថ្នាំនោះ គ្រួសារនៅទាំងឧស្សាហ៍ធ្វើអនាម័យជុំវិញរោងចិញ្ចឹមគោ រក្សាគោមិនឱ្យមូស រុយ របោម។ល។ ទិចដែលជាបាតុភាពចម្លងជំងឺទូលំទូលាយ។
បុគ្គលិកបសុពេទ្យចាក់ថ្នាំបង្ការជំងឺឱ្យគោរបស់ប្រជាជនឃុំញីទ្រឿង។
ជាមួយចំនួនគោជាង ១០ ក្បាលរបស់គ្រួសារបងតាយ នៅភូមិចុងមីសដែរ តែងអនុវត្តល្អតាមការព្រមានរបស់ផ្នែកបសុពេទ្យ។ ដោយអាស្រ័យហេតុនោះ ចំនួនគោរបស់គ្រួសារគ្មានឃើញសញ្ញាទាក់ទងដល់ជំងឺរលាកដុំពកស្បែកឡើយ។ ក្រោយពេលមូលដ្ឋានបំផុសចលនាចាក់វ៉ាក់សាំងបង្ការជំងឺឱ្យគោ បងយល់ព្រមចាក់ឱ្យគោទាំងអស់របស់គ្រួសារ។ បងថាច់តាយបានឱ្យដឹងថា៖ គោមានតម្លៃខ្ពស់បើសិនគោមិនមានសញ្ញាជំងឺអ្វី ប៉ុន្តែបើបណ្តោយឱ្យកើតមានជំងឺចាប់បង្ខំឱ្យបំផ្លាញចោល រួចទទួលបានការឧបត្ថម្ភរបស់រដ្ឋក្នុងមួយគីឡូក្រាមត្រឹមតែ ៤៥.០០០ ដុងឥទ្ធិពលយ៉ាងធំដល់សេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ ការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យគោបានគ្រួសារកំណត់ថាជាជម្រើសល្អបំផុត។
ជំងឺរលាកដុំពកស្បែក ឬនៅហៅបានម្យ៉ាងទៀតថា ជំងឺក្រិនស្បែក ជាជំងឺឆ្លងរាលដាល អាស្រ័យវីរូសស្ថិតក្នុងអម្បូរ Poxviridae បង្កឡើងនៅលើសត្វគោ ក្របី។ វីរូសបង្កជំងឺរលាកដុំពកស្បែកមិនឆ្លងរាលដាល និងមិនបង្កជំងឺនៅលើមនុស្សទេ។ ផ្លូវចម្លងសំខាន់គឺឆ្លងតាមរយៈសត្វល្អិតទិចដូចជា មូស រុយ របោម។ ជំងឺក៏អាចឆ្លងរាលដាលអាស្រ័យការដឹកជញ្ជូនគោ ក្របីដែលមានជំងឺ ប្រើប្រាស់ឧបករណ៍ឱ្យផឹកទឹករួម តំបន់ឱ្យស៊ី ទឹកដោះ ទឹកកាម និងការប៉ះពាល់ដោយផ្ទាល់។ ជំងឺច្រើនកើតមានទៅតាមរដូវកាលនៃបណ្តាខែដែលអាកាសធាតុក្តៅល្មម ពេលដែលសត្វល្អិតកើនច្រើន និងសម្បូរបែប បង្កការបង់ខាតអំពីទិន្នផល អាស្រ័យបរិមាណទឹកដោះថយចុះខ្លាំង បន្ថយសមត្ថភាពបន្តពូជ រលូតកូន ស្លាកស្នាមស្បែក ស្គាំងស្គម សត្វពាហនៈអាចនឹងងាប់ បង្កការបង់ខាតអំពីសេដ្ឋកិច្ចអាស្រ័យបន្ថយការដឹកជញ្ជូន និងពាណិជ្ជកម្ម។
លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹង៖ កំណត់ឃើញរបរចិញ្ចឹមសត្វជាវិស័យមួយក្នុងបណ្តាវិស័យសំខាន់របស់មូលដ្ឋាន បើសិនមិនធ្វើល្អការងារបង្ការជំងឺឱ្យគោទុកបណ្តោយឱ្យកើតមានជំងឺនោះនឹងឥទ្ធិពលដល់ជីវភាពប្រជាជន។ អាស្រ័យហេតុនោះមូលដ្ឋានតែងរបាយការណ៍អំពីស្ថានភាពរបស់មូលដ្ឋានជូនដល់ផ្នែកមានសមត្ថកិច្ចដើម្បីមានវិធានការបង្ការ ទប់ស្កាត់បានទាន់ពេល។ គិតមកទល់ពេលនេះ ទោះបីអត្រាចាក់វាក់សាំងបង្ការឱ្យគោទើបបានតែជាង ៣២% ក៏ដោយ ប៉ុន្តែមូលដ្ឋានខិតខំយ៉ាងយឺតបំផុត ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នឹងចាក់វ៉ាក់សាំងបង្ការជំងឺឲ្យគោដែលចាំបាច់ត្រូវចាក់ឱ្យបានសម្រេចរួចរាល់។ ទន្ទឹមជាមួយការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យគោ មូលដ្ឋាននៅទាំង ចង្អុលការបង្កើតបណ្តាប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគរលាកដុំពកស្បែកលើភូមិសាស្រ្ត រឹតបន្តឹងការដឹកជញ្ជូនគោរបស់បណ្តាគ្រួសារជួញដូរគោលើភូមិសាស្រ្តដើម្បីកាត់ផ្តាច់ប្រភពជំងឺកុំឲ្យឆ្លងរាលដាល។ ព្រមជាមួយនោះ មូលដ្ឋាននៅទាំងបង្កើនការផ្សព្វផ្សាយ បំផុសចលនាប្រជាជនអនុវត្តល្អបណ្តាវិធានការបង្ការអាសន្នរោគតាមការព្រមានរបស់នាយកដ្ឋានបសុពេទ្យដើម្បីនាំមកសុវត្ថិភាពក្នុងការចិញ្ចឹមជូនគ្រួសារនីមួយៗ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។