14/09/2020 14:42
មើមស្ពៃប្រៃជាអាហារវិសេស របស់ស្រុកកូវកែ ខេត្តត្រាវិញ។ សព្វថ្ងៃ មើមស្ពៃប្រៃបានប្រជ្រេតចូលទៅក្នុងទីផ្សារក្រៅពីតំបន់ជនរួមជាតិខ្មែរ នៅភូមិតាខាវ ឃុំហ្វាអឹងស្រុកកូវកែ។ កាលពីឆ្នាំ ២០១៩ ផលិតផលមើមស្ពៃប្រៃ បានគណៈកម្មាធិការប្រជាជនខេត្ត ជូនលិខិតទទួលស្គាល់ផ្កាយ ៣ OCOP ថ្នាក់ខេត្ត។ បច្ចុប្បន្ននេះ ផលិតផលមានមុខនៅតាមផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងនិងក្រៅប្រទេស។ល។ សព្វថ្ងៃផ្លាកពាណិជ្ជសញ្ញាមើមស្ពៃប្រៃ របស់គ្រួសារអាជីវកម្មវឿងតៀងខាញបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា) ទទួលស្គាល់ “មើមស្ពៃប្រៃវិសេសផល ស្រុកកូវកែ-ខេត្តត្រាវិញ”។
តាមប្រសាសន៍របស់បងវឿងតៀងខាញ ជាកូនប្រុសពៅ របស់លោកតាវឿងថេហ្វា៖ កាលពីឆ្នាំ ១៩៤៧ ពេលឪពុកខ្ញុំឃ្លាតចេញពីប្រទេសចិន មកកាន់ភូមិតាខាវ ស្រុកកូវតែ ផ្តើមអាជីព ពេលឈានចូលដល់រដូវបុណ្យតេត គឺឈានចូលដល់រដូវប្រមូលផលមើមស្ពៃស។ ពេលនោះបរិមាណផលខ្ពស់ លក់មិនអស់ ម៉្លោះហើយគាត់គិតដល់អតិថិជនត្រូវការមើមស្ពៃប្រៃ ទើបគាត់ចាប់ផ្តើមច្នៃជាមើមស្ពៃប្រៃសម្រាប់លក់។ ក្រោយរយៈកាលរាប់សិបឆ្នាំ គ្រួសារខ្ញុំរស់ពឹងផ្អែកលើរបរច្នៃមើមស្ពៃប្រៃ។ ផ្តើមពីផលិតរាត់រាយ សន្សឹមៗ គ្រួសារខ្ញុំក៏បើកទូលាយទ្រង់ទ្រាយផលិត និងឌីប៉ូចែកចាយ ដល់បណ្តាតំបន់នៅក្នុងនឹងក្រៅស្រុក។
ឆ្នាំ ២០១០ ផលិតផលមើមស្ពៃប្រៃ បានមជ្ឈមណ្ឌលជំរុញឧស្សាហពាណិជ្ជកម្ម ឧបត្ថម្ភផ្សាយពាណិជ្ជកម្ម និងកសាងផ្លាកពាណិជ្ជសញ្ញា ។ ចំណុចពិសេសរបស់ផលិតផល គឺមិនជ្រើសមើមស្ពៃចាស់ ឬខ្ចីពេកឆ្លងតាមបណ្តាដំណាក់កាល ប្រឡាក់អំបិល ហាលក្តៅ ត្រាំ ច្នៃ។ល។ តែងធានាសម្បទា៖ ក្រអូបឈ្ងុយ មិនប្រៃពេក មើមស្ពៃថ្លានិងមិនខ្សោះ។ល។ តាមបងវឿងតៀងខាញ ចំណុចសំខាន់គឺ ក្នុងរយៈពេលហាលក្តៅនិងជ្រើសមើមស្ពៃ គឺមានតួនាទីសំខាន់។ ធម្មតាមើមស្ពៃប្រៃត្រូវត្រាំអំបិលពី ០៣ ដល់ ០៥ ថ្ងៃ ក្រោយមកទើបស្រង់ឡើងហាលក្តៅ។
ដោយឡែកផលិតផលមើមស្ពៃប្រៃ ជារៀងរាល់ថ្ងៃត្រាំអំបិលរួចស្រេច និងយកទៅហាល ក្នុងពេលហាលក្តៅយើងត្រឡប់មើមស្ពៃមិនទុកឲ្យក្តៅពេក ធ្វើឲ្យមើមស្ពៃឆ្អិន។ ពេលរសៀលអស់កម្ដៅថ្ងៃនឹងយកមើមស្ពៃប្រឡាក់នឹងអំបិលថ្មី។ រយ
ៈពេលហាលក្តៅ ជៀសវាងកុំឲ្យត្រូវភ្លៀង អាស្រ័យជ្រាបទឹកភ្លៀង នឹងធ្វើឲ្យមើមស្ពៃរលួយ។ ជារៀងរាល់ឆ្នាំ ផលិតផលមើមស្ពៃប្រៃ របស់មូលដ្ឋានផលិតប្រមាណពី ៤-៥ តោន តាំងពីឆ្នាំ ២០១៥ បានមជ្ឈមណ្ឌលជំរុញឧស្សាហពាណិជ្ជកម្មឧបត្ថម្ភម៉ាស៊ីនបឺតខ្យល់ហើយគ្រួសារវិនិ យោគទុនបើកទូលាយទ្រង់ទ្រាយផលិត ទើបទិន្នផលផលិតផលកើន ២០០% បច្ចប្បន្នសម្រេចបរិមាណផលប្រមាណ ២០ តោន (ស្មើរនឹង ២០០ តោនមើមស្ពៃវត្ថុធាតុដើម។
ផលិតផលមើមស្បៃប្រៃមានគ្រប់ប្រភេទដូចជា៖ ប្រឡាក់ទាំងមើម កាត់ជាចំណិតតូចៗ ប្រឡាក់ជាមួយគ្រឿង។ល។ ដោយមានទម្ងន់ផ្សេងពីគ្នា៖ ០១ គីឡូក្រាម ០,៥ គីឡូក្រាម ២០០ ក្រាម នឹងបានបញ្ចូលកញ្ចប់ទំនិញមានផ្លាកយ៉ាងស្អាត ទាក់ទាញអារម្មណ៍អិតិថិជន។ ផលិតផលមើមស្ពៃប្រៃបានច្នៃជាម្ហូបច្រើនមុខដូចជា៖ ស្ងោរជាមួយឆ្អឹង លីងជាមួយសាច់ជ្រូកប្រឡាក់គ្រឿង។ល។
បងវឿងតៀងខាញបានឲ្យដឹងបន្ថែមថា៖ គិតតាំងពីឆ្នាំ ២០១៣ មកដល់សព្វថ្ងៃ ផលិតផលរបស់មូលដ្ឋានបានលក់នៅទីផ្សារបណ្តាខេត្ត ទីក្រុងធំៗ ក្នុងប្រទេស ជាពិសេសគឺប្រព័ន្ធទិញទំមុខនិញតាមទូរសព្ទស្រូបយកអត្រា ៨០% បរិមាណផល។ អាស្រ័យរយៈកាលធានាផលិតផលប្រមាណ ០៦ខែ ទើបមានអតិថិជននៅប្រទេសក្រៅ ពេលត្រឡប់មកប្រទេសវៀតណាម ច្រើនទិញនិងផ្ញើជូនសាច់ញាតិ។ អាស្រ័យវត្ថុធាតុដើមបានប្រមូលទិញផ្ទាល់ របស់កសិករនៅស្រុកថ្កូវ ស្រុកយ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ ធានាលំនឹងអំពីវត្ថុធាតុដើម។ ជៀសវាងស្ថានភាពមិនគ្រប់វត្ថុធាតុដើមផ្គត់ផ្គង់ក្នុងរដូវភ្លៀង។ រយៈកាលផលិតមើមស្ពៃប្រៃ ចាប់ផ្តើមពីខែ ១០ ចន្ចគតិ អូសអន្លាយដល់ខែ ៤-៥ ( យោងតាមអាកាសធាតុ)។ ក្រោយមក ផលិតផលច្នៃចេញបានលក់សន្សឹមៗ រហូតដល់ចុងឆ្នាំ។ បច្ចុប្បន្ន មូលដ្ឋានអនុវត្តសម្រេចសំណុំឯកសារ រួចផ្ញើរទៅខេត្ត ដើម្បីបង្កើនកម្រិតឲ្យផលិតផលមើមស្ពៃប្រៃពីផ្កាយ ៣ ឡើងផ្កាយ ៤ ។ ប្រែសរប្រួល៖ សុខា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។