02/04/2021 09:13
លោក ក្វាច់ហាយហូ នាយករងក្រុមហ៊ុន អគ្គិសនីត្រាវិញបានឧ្យដឹងថា៖ រយៈពេលកន្លងហើយ អគ្គិសនីត្រាវិញគឺជាអង្គភាពមួយស្ថិតក្នុងបណ្តាអង្គភាពអគ្គិសនីភាគខាងត្បូងអនុវត្តយ៉ាងប្តូរផ្តាច់ និងមានប្រសិទ្ធភាពកម្មវិធីប្រិតសំចៃអគ្គិសនី។ ក្នុងមួយឆ្នាំត្រាវិញប្រិតសំចៃបានប្រមាណជាង ៤០ ពាន់លានដុងប្រាក់អគ្គិសនី ដែលសម្រេចបានលទ្ធផលនេះអាស្រ័យដោយបានសហគមន៍ជនរួមជាតិខ្មែរចូលរួមជ្រោមជ្រែងជា មួយនឹងកម្មវិធីប្រិតសំចៃជាច្រើនដ៏សមស្របជាមួយនឹងជីវភាពរស់ នៅ។
លោកក្វាច់ហាយហូបានបញ្ជាក់ថា៖ ក្នុងឆ្នាំ ២០២០ ផ្នែកអគ្គិសនីត្រាវិញបន្តអនុវត្តទម្រង់ “គ្រួសារប្រិតសំចៃអគ្គិសនី” ហើយមាន ៤៩ ភូមិ ៣៣ អនុសង្កាត់ចូលរួមជាមួយនឹងគ្រួសារប្រជាជនចុះឈ្មោះចំនួន ៣៩.៦៦៣ គ្រួ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរជាងរាបពាន់គ្រួសារ។ អាស្រ័យដោយហេតុនោះ ក្នុងទូទាំងខេត្តប្រិតសំចៃថាមពលអគ្គិសនីបាន ២៤,៩៣ លានគីឡូវ៉ាត់ ស្មើនឹង ៤២,៣៣ ពាន់លានដុង។ កត់ត្រានឹងវាយតម្លៃការចូលរួមការប្រើប្រាស់អគ្គិសនីរបស់ របស់ប្រជាជន ផ្នែកអគ្គិសនីត្រាវិញបានស្ងើចសរសើរដល់ ១៨០ គ្រួសារ និង ៩ ភូមិឆ្នើម ជាមួយនឹងទឹកប្រាក់ ៥៨,៥ លានដុង។ ដើម្បីអនុវត្តបណ្តាទម្រង់ប្រិតសំចៃអគ្គិសនីដោយមានប្រសិទ្ធភាពនោះ អស់រយៈកាលជាង ១០ ឆ្នាំមុននេះ អគ្គិសនីត្រាវិញបានចុះហត្ថលេខាលើបែបបទសហកាជាមួយនឹងអង្គការចាត់តាំង ០៥ គឺ សម្ព័ន្ធយុវជន សមាគមកសិករ សមាគមសហព័ន្ធនារី សមាគម អតីតយុទ្ធជន សម្ព័ន្ធពលកម្មខេត្ត និងសហការជាមួយនឹងកាសែតស្ថានីយវិទ្យុ- ទូរទស្សន៍ជំរុញ ខ្លាំងក្លាការផ្សព្វផ្សាយកម្មវិធីភូមិ អនុសង្កត់វប្បធម៌ប្រិតសំចៃអគ្គិសនី។
តាមប្រសាសន៍របស់លោកក្វាច់ហាយហូ ចំពោះ ការផ្សព្វផ្សាយព័ត៌មាននៅលើកាសែតស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញផ្សាយជានិច្ចកាលនិទេ្ទសបទ “សុវត្ថិភាព-ប្រិតសំចៃអគ្គិសនី” អាស្រ័យហេតុ នោះកម្មវិធីប្រិតសំចៃអគ្គិសនីបានផ្សព្វផ្សាយសាយភាយដល់គ្រួសារប្រជាជនលើភូមិសាស្ត្របានរាល់ពេល។ ខេត្តត្រាវិញមានចំនួនគ្រួសារជនរួមជាតិខ្មែរប្រមាណជាង ៣០% ភាគច្រើន ប្រជុំជីវភាពនៅតាម ១៤៣ វត្ត ហើយចំនួនវត្តទាំងនោះគឺជាទីកន្លែងផ្សព្វផ្សាយមានប្រសិទ្ធភាពអំពីកម្មវិធីប្រិតសំចៃអគ្គិសនីជូនមាមីងជនរួមជាតិ។ វត្តកេតុបូគម្ពីរសាគរ (ផ្នោរសង្កែ ចាស់) វត្តវិភាគរាជដួងកែវ (ផ្នោដូង) ឃុំដាយអាង ស្រុក ថ្កូវគឺជាកន្លែងប្រជុំជីវភាពសាសនា និងសហគមន៍ របស់គ្រួសារប្រជាជនជិត ១.០០០ គ្រួជាមួយនឹង ចំនួនមនុស្សរាយជាង ៦.០០០ នាក់របស់ឃុំដាយអាង និងឃុំហាមយ៉ាង។ វត្តកេតុបូគម្ពីរ សាគរ (ផ្នោរសង្កែចាស់) ជាច្រើន ឆ្នាំកន្លងហើយ ព្រះចៅអធិការវត្ត ទ្រឿងវុាំងបៀង ភាគច្រើនលៃពេលកន្លះម៉ោងសម្រាប់ណែនាំចលនាគ្រួសារពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមកម្មវិធីប្រិតសំចៃអគ្គិសនី អាស្រ័យដូច្នោះបណ្តាគ្រួសារប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកាន់តែមាន គំនិតប្រិតសំចៃអគ្គិសនីប្រចាំថ្ងៃដោយមានប្រសិទ្ធភាពល្អ។
តាមសង្ឃដីការរបស់ព្រះចៅអធិការវត្ត ទ្រឿងវុាំងបៀង ដើម្បីទុកឱ្យពុទ្ធបរិស័ទយល់បានជ្រៅជ្រះអំពីកម្មវិធីប្រិតសំចៃអគ្គិសនីគឺជាកម្មវិធី “មានផលប្រយោជន៍ជូនប្រទេសជាតិ និងសង្គមគ្រួសារ” វត្តកេតុបូគម្ពីរសាគរ (ផ្នោរសង្កែចាស់)បានធ្វើជាគំរូដោយការផ្លាស់ប្តូរទាំងអស់បណ្តាអំពូលភ្លើងតាំងពីក្ខោងទ្វារវត្តចូលដល់ព្រះវិហារក៏ដូចជាបណ្តាអំពូលភ្លើងប្រជុំជីវភាពផ្សេងៗនៅក្នុងវត្តមកប្រើអំពូលភ្លើង លែត (Led) មិនសូវចុះ អគ្គិសនី សំណូមពរព្រះសង្ឃក្នុងវត្តអនុវត្តការប្រើប្រាស់អគ្គិសនីតាមបណ្តាវិធានការប្រិតសំចៃអគ្គិសនីដូចជាពន្លត់អំពូលភ្លើងពេលមិនចាំបាច ប្រើប្រាស់ពន្លឺថាមពលព្រះអាទិត្យ។ល។ អាស្រ័យហេតុនោះប្រិសំចៃក្នុងមួយខែបានជាង ១ លាងដុង ប្រាក់អគ្គិសនី។
គិតតាំងពីឆ្នាំ ២០១៦ ភូមិក្នក ឃុំស៊ុងឡុក ស្រុកចូវថាញ់ទើបមានអគ្គិសនីជាតិប្រើប្រាស់។ ផ្តើមពីមានបណ្តាញអគ្គិសនីមកដល់ពេលនេះ ប្រជា ជនភាគច្រើនគឺជាជនរួមជាតិខ្មែរបានអនុវត្តល្អការប្រិតសំចៃអគ្គិសនីក្នុងការប្រជុំជីវភាព និងការផលិត។ លោកថាច់ព្រឹក នៅភូមិក្នកគឺជាអ្នកដែលទទួលបានលិខិតសរសើរអំពីការប្រិតសំចៃអគ្គិសនីច្រើនបំផុត។ លោកមា គឺជាប្រធានក្រុម ក្រុមសន្តិសុខសណ្តាប់ធ្នាប់ របស់ ចំនួនគ្រួសារប្រជាជន ៤២ គ្រួរបស់ភូមិក្នក។ ឆ្លងតាមការផ្សព្វផ្សាយជ្រាបចូលចិត្តគំនិតរបស់ លោកប្រធានក្រុមថាច់ព្រឹក បានជាបណ្តាគ្រួ សារជនរួមជាតិខ្មែរក្នុងក្រុមអនុវត្តកម្មវិធីប្រិតសំចៃអគ្គិសនី សម្រេចបានប្រសិទ្ធភាព។
តាមប្រសាសន៍លោកក្វាច់ហាយហូ ក្នុងឆ្នាំ ២០២១ ព្យាករណ៍តម្រូវការបង្កើនកម្រិតបណ្តាញ អគ្គិសនីបន្ថែម ៧%-៨% ប្រៀបនឹងឆ្នាំ ២០២០ ពិសេសគឺការបន្ថែមបណ្តាញអគ្គិសនីនឹងបង្កើនក្នុងបណ្តាខែរដូវប្រាំងពីខែមេសាឆ្នាំ ២០២១ ដល់ខែមិថុនាឆ្នាំ ២០២១។ ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព និងខ្ជាប់ខ្ជួនក្នុងរដូវប្រាំងឆ្នាំ ២០២១ ផ្នែកអគ្គិសនីត្រាវិញនឹងប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាកម្មវិធីប្រិតសំចៃអគ្គិសនីដូចជា “គ្រួសារប្រិតសំចៃអគ្គិសនី” “ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន” “ផ្សព្វផ្សាយបិទផ្លាកថាមពលអគ្គិសនី” សហការជាមួយនឹង ៥ អង្គ ការចាត់តាំងមហាជន និងបណ្តាស្ថាប័នផ្សព្វផ្សាយប្រិតសំចៃអគ្គិសនីសន្សឹមៗនឹងបញ្ជូនគោលនយោបាយប្រិតសំចៃអគ្គិសនីទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងសង្គម៕
ប្រែសម្រួល៖ រតនា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។