21/01/2021 15:06
សហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មផ្សព្វផ្សាយយុទ្ធនាការម៉ោងផែនដី។ រូបថត៖ ថាច់ហ្វាង
បណ្ដាកិច្ចសហការផ្សព្វផ្សាយគឺផ្សព្វផ្សាយបណ្ដាខ្លឹមសារ៖ ប្រើអគ្គិសនីមានប្រសិទ្ធភាពការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីកម្រិតថាមពលខ្ពស់ផ្សព្វផ្សាយណែនាំអំពីរបៀបប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃដល់បណ្ដាគ្រួសារដាំដើមស្រកា នាគលើភូមិសាស្រ្ដស្រុកចូវថាញ់និងកាងឡុង សហការត្រួតពិនិត្យការអនុវត្តប្រិតសំចៃអគ្គិសនីនៅតាមស្ថាប័ន អង្គភាពប្រើប្រាស់ថវិការដ្ឋលើភូមិសាស្រ្ដខេត្ត សិក្ខាសាលាឯកទេសបទស្ដីពីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ០២ លើកនៅទីក្រុងត្រាវិញនិងទីផ្សាររួមខេត្តយ្វៀងហាយ ផ្សព្វផ្សាយរបៀបប្រិតសំចៃអគ្គិសនីគួបផ្សំនឹងការប្រើអគ្គិសនីមានប្រសិទ្ធភាពការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីកម្រិតថាមពល ខ្ពស់ ផ្សព្វផ្សាយជំរុញទឹកចិត្តឲ្យប្រើអគ្គិសនីថាមពលពន្លឺព្រះអាទិត្យតាមសារលិ ខិតលេខ ១៧៦៥/ UBND-CNXD ចុះថ្ងៃទី ១៤ ឧសភាឆ្នាំ ២០១៩ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ សិក្ខាសាលាពីការប្រើប្រាស់អគ្គិសនីប្រិតសំចៃសុវត្ថិភាពនិងអគ្គិសនីថាមពលពន្លឺព្រះអាទិត្យក្នុងការ ចិញ្ចឹមជលផល ផ្សព្វផ្សាយការប្រិតសំ ចៃអគ្គិសនីគួបផ្សំផ្សព្វផ្សាយអំពីរបៀបប្រើអគ្គិសនីការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គីសនីកម្រិតថាមពលខ្ពស់ផ្សព្វផ្សាយផែនការលេខ ៦០/KH-UBND ចុះថ្ងៃទី ៣០ តុលា ឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការផ្សព្វផ្សាយអនុវត្ត សារាចរលេខ ២០/CT-TTg ចុះថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីបង្កើនការប្រិតសំចៃអគ្គិសនីដំណាក់កាល ២០២០-២០២៥ លើភូមិសាស្រ្ដខេត្តត្រាវិញ។
ក្នុងដំណាក់កាលនេះដែរ រៀងរាល់ឆ្នាំក្រុមហ៊ុនអគ្គិសនីត្រាវិញនៅទាំងសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាចនខេត្តផ្ដល់សច្ចាប័នបញ្ជីរាយនាមអតិថិជនប្រើអគ្គិសនីសំខាន់ៗលៃលកបរិមាណអគ្គិសនីប្រើប្រាស់ដល់បណ្ដាស្ថាប័ន អង្គភាពបានទទួលផលពីថវិការដ្ឋ ព្រមទាំងសហការផ្សព្វផ្សាយបណ្ដាសកម្មភាពជ្រោមជ្រែងយុទ្ធនា ការម៉ោងផែនដីទៀតផង៕
ប្រែសម្រួល៖ ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។