15/10/2021 09:35
ព្រះសង្ឃវត្តស្វាយសៀមចាស់និមន្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ រូបថត៖ ថាច់ហ្វាង
តាមផែនការរបស់ផ្នែកសុខាភិបាលនឹងមាន មុខសញ្ញា ២៥០.០០០ នាក់បានផ្សព្វផ្សាយចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ១៣ តុលា ឆ្នាំ ២០២១ តាមការគ្រោងទុកនឹងបញ្ចប់ក្នុងរង្វង់ ២០ ថ្ងៃ។ មុខសញ្ញាបានចាក់វ៉ាក់សាំងលើកនេះ គឺប្រជាជនស្នាក់នៅនិងស្នាក់នៅបណ្ដោះអាសន្នលើភូមិសាស្រ្តខេត្តមានអាយុពី ១៨ ឆ្នាំឡើងទៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ អ្នកដែលគ្មានជ្រាបជំងឺកូវីដ-១៩ ក្នុង រង្វង់ ០៦ ខែនៅលើភូមិសាស្រ្តឃុំ សង្កាត់ ទីប្រជុំជនដែលបានជ្រើសរើស និស្សិតមានស្រុក កំណើតនៅត្រាវិញទៅរៀនសូត្រនៅទីក្រុងខេត្តនានា ពលករទៅធ្វើការនៅក្រៅខេត្ត ពលករស្វៃរិន អ្នកលក់ទំនិញពពាយនាយ អ្នកលក់សន្លឹកឆ្នោតជាតិ។ល។
យោងតាមនោះ ក្នុងថ្ងៃចេញទ័ពដំបូងមូលដ្ឋាននីមួយៗបានមន្ទីរសុខាភិបាលត្រាវិញលៃលកវ៉ាក់សាំងឲ្យ ៥.០០០ ម្ជុល ដោយឡែក ស្រុកកូវង៉ាងបានលៃលកឲ្យ ១.៥០០ ម្ជុល។ គិតដល់ម៉ោង ១៧ ថ្ងៃដដែលមាន ០៦ មូលដ្ឋានលើភូមិសាស្រ្តខេត្តផ្សព្វផ្សាយចាក់វ៉ាក់សាំងបានជាង ៩.៣០០ ម្ជុល៕ សុខា-ថាច់ហ្វាង
មាមីងជនរួមជាតិខ្មែរនៅទីប្រជុំជនឌិញអាង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបថត៖ ថាច់ហ្វាង
មាមីងខ្មែរទីប្រជុំជនចូវថាញ់ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។ រូបថត៖ សុជា
ពិនិត្យសុខភាពមុនពេលចាក់វ៉ាក់សាំង ។ រូបថត៖ ថាច់ហ្វាង
ពិនិត្យសុខភាពជូនប្រជាជន ។ រូបថត៖ សុជា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។