27/08/2021 07:56
ជាភូមិដែលបានទទួលស្គាល់ និងទទួលស្គាល់ឡើងវិញជាច្រើនឆ្នាំបន្តបន្ទាប់សម្រេចលក្ខឋានវប្បធម៌ អាស្រ័យហេតុនោះ ពេលមូលដ្ឋានផ្សព្វផ្សាយកសាងភូមិជនបទថ្មីគឺជាភាពងាយស្រួលក្នុងការបំផុសចលនាប្រជាជនចូលរួមជាកម្លាំងកសាងដងផ្លូវភ្លឺ‑បៃតង‑ជ្រះ ‑ស្អាត និងកសាងអំពូលភ្លើង ជាមួយប្រវែង ២,៧ គីឡូម៉ែត្រ ប្រជាជនចូលរួមវិភាគទានថវិកាបាន ៧៨ លានដុង។ គិតមកទល់ពេលនេះ ដងផ្លូវបានកសាងសម្រេចរួចរាល់ បម្រើឱ្យការអុជបំភ្លឺនៅពេលរាត្រី រួមចំណែកកាត់បន្ថយអបាយមុខសង្គមផង។
ដងផ្លូវលើភូមិសាស្រ្តភូមិត្រពាំងវែង។
ទន្ទឹមជាមួយការកសាងដងផ្លូវអំពូលភ្លើង សាខាបក្ស និងបណ្តាអង្គការមហាជនមូលដ្ឋាន នៅទាំងបំផុសចលនាប្រជាជនដាំផ្កា ឈើបៃតងជាច្រើនដើមអមតាមដងផ្លូវជួយឱ្យដងផ្លូវដណ្តប់ ដោយពណ៌បៃតង និងស្រស់ស្អាតជាង។
លោកស្រី សឺនធីហ្វាន់ស្វៀង លេខាសាខាបក្សភូមិត្រពាំងវែងបានឱ្យដឹងថា៖ ជនរួមជាតិខ្មែរភូមិត្រពាំងវែងតែងពង្រីកល្អប្រពៃណីសាមគ្គី ពេលមានចលនាដែលមូលដ្ឋានផ្សព្វផ្សាយម្តងៗតែងមានការគាំទ្រដើម្បីរួមកសាងមាតុភូមិឱ្យកាន់តែស្រស់ស្អាត។ ផ្តើមពីការគាំទ្រកសាងដងផ្លូវអំពូលភ្លើង ត្រឹមតែក្នុងរយៈពេលខ្លី គឺប្រជាជនចូលរួមវិភាគទានគ្រប់ថវិកាដើម្បី សំណង់កសាងបានសម្រេចរួចដាក់ឱ្យប្រើប្រាស់បម្រើឱ្យការអុជបំភ្លឺដងផ្លូវជនបទ។
លោកថាច់ចន្ទ ប្រជាជននៅភូមិត្រពាំងវែង សម្តែងក្តីត្រេកអរ៖ ពេលមិនទាន់មានដងផ្លូវ ភ្លឺពេលរាត្រីគឺជាឱកាសដែលយុវវ័យលើភូមិសាស្រ្តអនុវត្តបណ្តាបទបំពានច្បាប់ ជាក់ស្តែង គឺផ្តុំគ្នានៅពេលអធ្រាត្របើកម៉ូតូដោយល្បឿនខ្ពស់ ចោរកម្មក៏តែងកើតមាន។ល។ ចាប់ពីពេល មានដងផ្លូវអំពូលភ្លើង គឺបង្កបង្កើតមកវិញពីជីវភាពថ្មីក្នុងប្រជាជន យុវវ័យផ្តុំគ្នានៅពេល អធ្រាត្រ ស្ថានភាពចោរកម្មលែងមានតទៅទៀត ប្រជាជនបានស្កប់ស្កល់ក្នុងដំណេកពេលរាត្រី។
លោកយឿងវ៉ាំងតឺ លេខាគណៈកម្មាធិការបក្សឃុំញីទ្រឿងបានឱ្យដឹង៖ ដោយអាស្រ័យ ការរួមគាំទ្ររបស់ប្រជាជន ម៉្លោះហើយគិតមកទល់ពេលនេះ ភូមិត្រពាំងវែងអនុវត្តសម្រេចបណ្តាលក្ខឋានអំពីការកសាងភូមិវប្បធម៌ ជនបទថ្មី មូលដ្ឋានកំពុងស្នើទៅកាន់ថ្នាក់លើពិនិត្យ យ៉ាងយឺតបំផុតដល់ចុងឆ្នាំ ២០២១ នឹងបានទទួលស្គាល់ជាភូមិវប្បធម៌ ជនបទថ្មី ស័ក្តិសមជា មួយអ្វីៗដែលសាខាបក្ស ប្រជាជនភូមិត្រពាំងវែងបានអនុវត្ត៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។