30/07/2021 08:22
ជូនអំណោយដល់កន្លែងត្រូវបិទខ្ទប់។ រូបថត៖ ង៉ុកស្វង
តំបន់បិទខ្ទប់ “មិនអភ័ព្វឯកោ” អាស្រ័យដោយជះឥទ្ធិពលដល់ករណីវិជ្ជមានកូវីដ-១៩ បានជាមួយចំណែករបស់ភូមិសាស្ត្រភូមិផ្សារលើឃុំភឿកហឹង ស្រុកថ្កូវត្រូវបិទខ្ទប់គ្រួសារប្រជាជន ២២ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ៧៦ នាក់ពីម៉ោង ១៨ ថ្ងៃទី ១៤ កក្កដា។ ក្នុងនោះមាននារី ៤៤ នាក់ និងកុមារា កុមារី ១៨ នាក់ ក្នុងចំនួននេះមាននារី ២៨ នាក់គឺជាសមាជិកសហព័ន្ធនារី និងគ្រួសារមួយចំនួនលក់ដូរតូចតាច ប្រកបរបរកសិកម្ម និងពលករ។ល។ ការបិទខ្ទប់បណ្តាលឱ្យជះឥទ្ធិពលយ៉ាងច្រើនដល់ជីវភាពប្រចាំថ្ងៃរបស់បណ្តាគ្រួសារ ប៉ុន្តែធានាប្រតិបត្តិត្រឹមត្រូវតាមសេចក្តីកំណត់ សេចក្តីណែនាំអំពីការបង្ការទប់ស្កាត់ជំងឺដែរ។ តាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំភឿកហឹងបានឱ្យដឹងថា៖ កម្រិតជីវភាពរបស់បណ្តាគ្រួសារក្នុងតំបន់បិទខ្ទប់សុទ្ធតែបានលំនឹង គ្មានគ្រួសារក្រីក្រ គ្រួសារជិតក្រ។ ក្នុងបណ្តាថ្ងៃអនុវត្តការបិទខ្ទប់កន្លងហើយ បណ្តាគ្រួសារដែលបានសម្ព័ន្ធពលករខេត្តត្រាវិញ និងរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភអង្ករ មី និងវត្ថុប្រើប្រាស់ចាំបាច់ក្នុងរយៈពេល ១៤ ថ្ងៃ។ ក្រៅពីនោះ ក្រុមសុខុមាលភាពរបស់ឃុំបានឧបត្ថម្ភដល់ប្រជាជនក្នុងតម្រូវការទិញមុខទំនិញ វត្ថុប្រើប្រាស់ទៀតផង។
បងស្រីហ្វីនធីយ៉ក ជាគ្រួសារប្រជាជនមួយគ្រួនៅក្នុងតំបន់បិទខ្ទប់ភូមិផ្សារលើបានចែករំលែកថា៖ គ្រួសារខ្ញុំមានមនុស្សចាស់ ០២ រូប និងចៅជីតា ០២ រូប (អាស្រ័យដោយឱពុក ម្តាយរបស់ចៅទាំង ០២ វាទៅធ្វើការស៊ីឈ្នួលនៅទីក្រុងហូជីមិញ)។ ពេលត្រូវបិទខ្ទប់ គ្រួសារខ្ញុំបានការឧបត្ថម្ភអង្ករ មីគ្រប់ហូបក្នុងរយៈពេល ១៤ ថ្ងៃដែរ ប៉ុន្តែមានពេលត្រូវខ្វះអាហារ។
ថ្វីត្បិតនៅមានគ្រួសារក្រីក្រ គ្រួសារជិតក្រ ប៉ុន្តែរោគជំងឺរីករាលដាលផុសឡើង បណ្តាលឱ្យជីវភាពគ្រួសារមីងហ្វីនធីយ៉កកាន់តែទុក្ខលំបាក ពីព្រោះឱពុកម្តាយរបស់ចៅទាំង ០២ ត្រូវធ្វើការស៊ីឈ្នួលនៅទីក្រុងហូជីមិញ ហើយត្រូវបិទខ្ទប់បានជាបាត់អាជីព គ្មានប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ឱ្យជីវភាពផង ធ្វើម្តេចសល់ប្រាក់ផ្ញើមកចិញ្ចឹមកូនទាំង ០២ បាន។ តាមបងស្រីទ្រឿងធីង៉ុករាង ប្រធានសមាគមសហព័ន្ធនារីឃុំភឿកហឹងឱ្យដឹងថា៖ ក្រុមសុខុមាលភាពសង្គមឃុំបានបង្កើតឡើងដោយមានសមាជិក ១៣ រូប ក្នុងនោះ នារីធ្វើជាស្នូលក្នុងតួនាទីសំខាន់ ទទួលបន្ទុកឧបត្ថម្ភកងកម្លាំងប្រចាំការប៉ុស្តិ៍ កម្មាភិបាល បុគ្គលិកដំណាក់សុខាភិ បាល និងប្រជាជនក្នុងតំបន់ត្រូវបិទខ្ទប់។
គិតតាំងពីថ្ងៃទី ១៤ កក្កដា ភូមិផ្សារលើត្រូវបិទខ្ទប់មួយចំណែក កងកម្លាំងចូលរួមប្រចាំការបណ្តាប៉ុស្តិ៍បិទខ្ទប់ត្រូវមានវត្តមាន ២៤/២៤ ម៉ោង បានជាជួបការលំបាកអំពីលក្ខណៈហូបចុក សម្រាក់។ អាស្រ័យហេតុនោះ គិតតាំងពីថ្ងៃទី ១៦ កក្កដា គណៈកម្មការប្រជាជនភូមិមួយចំនួន និងសមាគមនារីឃុំចាប់ផ្តើមដណ្តាំស្ល បម្រើកងកម្លាំងប្រចាំការ។ បងស្រីទ្រឿងធីង៉ុករាងបានឱ្យដឹងបន្ថែមថា៖ មនុស្សម្នាក់ៗសុទ្ធតែមានកិច្ចការផ្សែងៗ អ្នកខ្លះប្រចាំការធានាសុវត្ថិភាពអាសន្នរោគជំងឺបានល្អគឺគប្បីត្រូវមានសមរភូមិខាងក្រោយ យកចិត្តទុកដាក់ជំរុញ និងឧបត្ថម្ភដល់បណ្តាកិច្ចការចាំបាច់។ អាស្រ័យហេតុនោះ ពេលដែលបានបំផុសចលនាដណ្តាំស្ល សមាគមអង្គការមហាជនរបស់ឃុំ និងបណ្តាសមាជិកក្នុងក្រុមសុខុមាលភាពសង្គមតែងបានចូលរួមយ៉ាងអស់ពីចិត្ត ធ្វើបណ្តើរចលនាថវិកាបណ្តើរដើម្បីធានាមានគ្រប់បណ្តាចំណែកហូបចុកគ្រប់គ្រាន់ជីវជាតិបំប៉នជូនកងកម្លាំងបំពេញភារកិច្ច។
មានការហត់នឿយ រវាក់រវិនលំបាកពិតមែន ជូនពេលមានគ្រោះថ្នាក់ត្រូវជ្រាបមេរោគជំងឺរីករាលដាល ប៉ុន្តែត្រូវតែចូលជិតបណ្តាកងកម្លាំងដែរ ប៉ុន្តែពិនិត្យឱ្យឃើញថា បណ្តាកិច្ចការធ្វើខាងលើពោរពេញទៅដោយអត្ថន័យ រួមចំណែកជួយរំលែកទុក្ខលំបាកជាមួយនឹងបណ្តាគ្រួសារក្នុងតំបន់ត្រូវបិទខ្ទប់ និងបណ្តាកងកម្លាំងសមរភូមិមុខបង្ការទប់ស្កាត់អាសន្នរោគជំងឺ មិនអភ័ព្វឯកោបានលំនឹងចិត្តខិតខំបង្ការទប់ស្កាត់អាសន្នរោគជំងឺ៕
ប្រែសម្រួល៖រតនា
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។