09/07/2021 08:56
ពិរុទ្ធជន ថាច់ថាញ់សារ៉ី អាយុ ៣៣ ឆ្នាំ នៅឃុំឡុងហ៊ីប ស្រុកថ្កូវត្រូវចោទទោសរួច ចាប់ឃុំខ្លួនបណ្តោះអាសន្ននៅដើមឆ្នាំ ២០២១ អំពីអំពើបំពានរំលោភកាមគុណលើកុមារីអាយុក្រោមពី ១៦ ឆ្នាំ។ នៅយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ក្រោយពេលស៊ីផឹកនៅកន្លែងជាច្រើន ពិរុទ្ធជនរូបនេះបន្តបបួលមិត្តភ័ក្តិទៅកាន់ហាងលក់គ្រឿងហូបចុកមួយនៅមូលដ្ឋានដើម្បីស៊ីផឹកបន្ត។ ខណៈដែលរង់ចាំម្ចាស់ហាងចម្អិនម្ហូបអាហារ ពិរុទ្ធជនបបួលក្មេងស្រីមានអាយុមិនទាន់ពេញ ៧ ឆ្នាំ (កូនបង្កើនរបស់ម្ចាស់ហាង) ទៅទិញប៊ីយែបន្ថែម។ តាមផ្លូវទៅទិញប៊ីយែ សារ៉ី កើតគំនិតអាក្រក់ជាមួយក្មេង ម៉្លោះហើយនាំក្មេងទៅកន្លែងទីដីទំនេរដើម្បីអនុវត្តការរំលោភ។ អំពើប្រព្រឹត្តខិលខូចរបស់សារ៉ី បានប្រជាជនអ្នកដំណើរឃើញ ចាប់យកប្រគល់ឱ្យស្ថាប័ននគរបាល។
ករណីមួយទៀត កុមារីត្រូវរំលោភមានអាយុទើបតែ ៤ ឆ្នាំ។ ជនអនុវត្តអំពើថោកទាបគឺមុខសញ្ញាស័ក្តិសមជាជីតារបស់កុមារីរងគ្រោះ។ ថាច់អ៊ីវ អាយុ ៦២ ឆ្នាំ នៅឃុំញីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញត្រូវស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលខេត្តចោទទោស ចាប់ឃុំខ្លួនជាបណ្តោះអាសន្នដោយហេតុប្រព្រឹត្តអំពើបំពានទោសរំលោភកាមគុណលើអ្នកដែលមានអាយុក្រោមពី ១៦ ឆ្នាំនាខែមេសា ឆ្នាំ ២០២១។ រឿងរ៉ាវបានកើតមានឡើង ពេលពិរុទ្ធជនដើរគាស់ជន្លេននៅតំបន់ជិតផ្ទះជនរងគ្រោះ ពេលនោះកុមារីរត់មកប្រលែងលេងតាមចិត្ត អង្គុយលើភ្លៅរបស់ពិរុទ្ធជន។ មិនទប់ទល់បានតម្រេកកាម ថាច់អ៊ីវបានអនុវត្តអំពើខិលខូច។ សំណាងល្អណាស់ អ្នកផ្ទះរបស់កុមារីរងគ្រោះឃើញទាន់។
ឈឺចាប់បំផុតគឺបណ្តាករណីរំលោភកាមគុណកុមារ ប៉ុន្តែជនអនុវត្តអំពើរំលោភ និងជនរងគ្រោះជាបណ្តាសាច់ញាតិក្នុងគ្រួសារ។ ក៏ជាមួយអំពើល្មើសរំលោភអ្នកមានអាយុក្រោមពី ១៦ ឆ្នាំ ពិរុទ្ធជន ឡឹមវិញគី អាយុ ៣៥ ឆ្នាំ នៅស្រុកថ្កូវ ត្រូវស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលខេត្តចោទទោស ចាប់ឃុំខ្លួនបណ្តោះអាសន្ននៅខែកុម្ភៈ ឆ្នាំ ២០២១។ កុមារីត្រូវរងការរំលោភមានអាយុទើបតែ ១៥ ឆ្នាំ រួចហៅពិរុទ្ធជនថាលោកមា។ អាស្រ័យឪពុកម្តាយក្មួយស្រីលះលែងគ្នា ម៉្លោះហើយក្មួយនៅរួមរស់ជាមួយជីដូនខាងម្តាយ និងប្តីប្រពន្ធមាមីងតាំងពី ឆ្នាំ ២០១២ មកម៉្លេះ។
តាមសំណុំរឿងរ៉ាវចាប់ពីឆ្នាំ ២០១៤-២០១៦ ឆ្លៀតឱកាសសាច់ញាតិមិនចាប់អារម្មណ៍ ឡឹមវិញគី ប្រើប្រាស់សំដីគម្រាមកំហែងដើម្បីរំលោភក្មួយស្រី។ ក្រោយពេលលើកដំបូងត្រូវរំលោភ ក្មួយស្រីត្រូវចេញឈាមតាមផ្លូវភេទត្រូវព្យាបាលក្នុងរយៈពេលយូរ ប៉ុន្តែសាច់ញាតិបែរជាគិតថាក្មួយស្រីកំពុងស្ថិតក្នុងដំណាក់កាលវឌ្ឍនាការ។ ក្រោយពេលក្មួយស្រីជាសះស្បើយពីជំងឺ ឡឹមវិញគី បន្តរំលោភក្មួយស្រីច្រើនលើកទៀត។ ក្រោយពេលរំលោភម្តងៗ ក្មួយស្រីនៅទាំងត្រូវ ឡឹមវិញគី សន្ធាប់ស្មារតីខណៈដែលទិញកាំបិតជាបន្តបន្ទាប់មកសម្លៀង និងគម្រាមថាសម្លាប់អស់បណ្តាអ្នកនៅក្នុងផ្ទះបើសិនរឿងរ៉ាវបែកធ្លាយ។ ដល់ដើមឆ្នាំ ២០២១ ពោលគឺក្រោយ រយៈពេលជិត ៥ ឆ្នាំកើតមានរឿងរ៉ាវ ទើបលេចឮដល់ម្តាយបង្កើតរបស់កុមារីរងគ្រោះ និងបាបកម្មរបស់លោកមាថ្លៃបាននាំយកចេញរកពន្លឺ។
ជារៀងរាល់ឆ្នាំ នគរបាលខេត្តត្រាវិញទទួលរក្សាសំណុំរឿងរាប់សិបករណីរំលោភកាមគុណលើកុមារ ទោះបីបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ជំរុញមាំបណ្តាវិធានការ ដើម្បីរួមគ្នាទប់ស្កាត់ក៏ដោយ ប៉ុន្តែបទល្មើសនៅតែកើតមានឡើងជាញឹកញាប់ ចាំបាច់ដល់ការបញ្ចេញពាក្យពេចន៍បានទាន់ពេលរបស់ជនរងគ្រោះដើម្បីផ្តន្ទាទោសស័ក្តិសមដល់ជនបំពាន។ យើងខ្ញុំសូមអំពាវនាវដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះត្រូវរំលោភមិនខុបខិតជាមួយជនល្មើសរំលោភកុមារជាមួយរូបភាពណាក៏ដោយ ភាពស្ងាត់ស្ងៀមអាចនាំឱ្យបណ្តាជនថោកទាបបន្តអនុវត្តអំពើមានទោស។
ដើម្បីកាត់បន្ថយទោសរំលោភបំពានទៅលើកុមារនិយាយរួម និងការរំលោភកាមគុណនិយាយដោយឡែក នគរបាលខេត្តត្រាវិញបន្តចង្អុលការដល់នគរបាលបណ្តាអង្គភាពវិជ្ជាជីវៈ នគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជនមូលដ្ឋាន ជំរុញមាំការងារផ្សព្វផ្សាយ អប់រំច្បាប់ ដើម្បីលើកកម្ពស់ស្មារតីប្រតិបត្តិច្បាប់របស់ប្រជាជន ជាពិសេសគឺផ្សព្វផ្សាយបណ្តាខ្លឹមសារពាក់ព័ន្ធដល់ការការពារសិទ្ធិកុមារបណ្តាអំពើបំពានច្បាប់ទាក់ទងដល់កុមារ។ សហការស្អិល្មួតជាមួយសភាត្រួតពិនិត្យប្រជាជន និងតុលាការប្រជាជនប្រញាប់ត្រួតពិនិត្យ ចោទទោស វិនិច្ឆ័យទោសម៉ឹងម៉ាត់បណ្តារឿងក្តីទាក់ទងដល់ការរំលោភកុមារ។
លោកត្រិញមិញតឺ ប្រធានតុលាការប្រជាជនខេត្តត្រាវិញបានឱ្យដឹងថា៖ “គ្រោងពិន័យរបស់បទល្មើសរំលោភកាមគុណលើអ្នកមានអាយុក្រោមពី ១៦ ឆ្នាំ ទាបបំផុតគឺជាប់ពន្ធនាគារ ៧ ឆ្នាំ កម្រិតពិន័យរឿងក្តីខ្ពស់បំផុតគឺ ២០ ឆ្នាំ មួយជីវិត និងប្រហារជីវិត។ រយៈពេលកន្លង តុលាការប្រជាជនខេត្តត្រាវិញបានកាត់ក្តីលើរឿងក្តីរំលោភអ្នកដែលមានអាយុក្រោមពី ១៦ ឆ្នាំ ជាមួយកម្រិតពិន័យជាប់ពន្ធនាគារខ្ពស់បំផុតគឺ ១៥ ឆ្នាំ ២០ ឆ្នាំ”។
ក្រៅពីការខិតខំរបស់បណ្តាផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ភាពប្តូរផ្តាច់របស់ស្ថាប័នច្បាប់នោះ រៀងរាល់គ្រួសារគប្បីយកចិត្តទុកដាក់ដល់កូនចៅក្នុងគ្រួសារ សំណេះសំណាល ចែករំលែក អប់រំផ្លូវភេទសម្រាប់កុមារជាញឹកញាប់ បំផុតគឺប្រុងប្រយ័ត្ននៅចំពោះឫកពារ អាកប្បកិរិយាចំឡែកៗរបស់បណ្តាអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយកុមារដើម្បីកុមារអាចការពារខ្លួនដោយខ្លួនឯង មិនបណ្តោយឱ្យមុខសញ្ញាឆ្លៀតឱកាសអនុវត្តអំពើបំពាន។ រាល់ពត៌មានចាំបាច់ត្រូវប្រឹក្សាយោបល់ទាក់ទងដល់កុមារ ប្រជាជនអាចទាក់ទងជាមួយការិយាល័យគាំពារសង្គមកុមារ និងសមភាពភេទនៃមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញ ឬក៏ហៅទូរសព្ទទៅកាន់ស្ថានីយប្រមុខជាតិស្តីពីកុមារតាមរយៈលេខ ១១១ ដើម្បីទទួល បានការឧបត្ថម្ភ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។