18/04/2022 10:43
នៅតាមផ្លូវលំលេខ ៨១ ភូមិថុងញឹក ឃុំឡុងត្វង ទីផ្សាររួមខេត្តយ្វៀងហាយ បច្ចុប្បន្នមានបង្គោលអគ្គិសនីមួយចំនួនបានព័ទ្ធជុំដោយវល្លិ៍ឈើ។ ស្ថានភាពនេះបណ្ដាលឲ្យខ្សែអគ្គិសនីមិនត្រឹមតែធ្វើឲ្យឆាប់ខូចខ្សែអគ្គិសនី ហើយនៅទាំងអាចកើតគ្រោះថ្នាក់ប្រសិនបើខ្សែអគ្គិសនីដាច់។ ដូច្នេះ នរណាម្នាក់គ្រាន់តែមិនដឹងហើយប៉ះទៅលើដើម រុក្ខជាតិ វល្លិ៍ ខណៈនោះគ្រោះថ្នាក់អគ្គិសនីអាច នឹងកើតមានឡើង។
សង្ឃឹមថា ផ្នែកអគ្គិសនីបន្តបង្កើនការងារត្រួតពិនិត្យ កាប់ឆ្ការរុក្ខជាតិ វល្លិ៍វារព័ទ្ធជុំខ្សែអគ្គិសនី ដើម្បីធានាសុវត្ថិភាពដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ៕ ប្រែសម្រួល៖ ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។