20/11/2020 07:53
ស្ងើចសរសើរគ្រួសារប្រិតសំចៃអគ្គិសនី។ រូបថតៈ ហ្វីហ្វាង
ឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានបន្តបំផុសចលនាកម្មវិធីប្រឡងប្រណាំង “គ្រួសារប្រិតសំចៃអគ្គិសនី”។ តាមខ្លឹមសារកម្មវិធី ដើម្បីបានទទួលស្គាល់កិត្តិនាម “គ្រួសារប្រិតសំចៃអគ្គិសនី” ចំពោះគ្រួសារប្រិតសំចៃអគ្គិសនី ចូលរួមកម្មវិធីត្រូវអនុវត្តការប្រិតសំចៃអគ្គិសនីយ៉ាងហោចបំផុត ១០% នៃបរិមាណអគ្គិសនី ប្រើប្រាស់ប្រៀបជាមួយនឹងបណ្ដាខែដូចគ្នារបស់ឆ្នាំ ២០១៩ និងត្រូវប្រិតសំចៃអគ្គិសនីក្នុង ០៤ ខែបន្តបន្ទាប់ (ពីខែមិថុនាដល់ខែតុលា)។ ទន្ទឹមនឹងនោះ អនុវត្តការទូទាត់ប្រាក់អគ្គិសនីទៀងទាត់តាមរយៈធនាគារឬក៏តាមរយៈអង្គការ ចាត់តាំងទូទាត់ប្រយោលក្នុងឆ្នាំ ២០២០។ ភូមិ អនុសង្កាត់ឆ្នើមក្នុងការប្រិតសំចៃអគ្គិសនី៖ មាន គ្រួសាររបស់ភូមិនោះជាង ៨០% ចុះឈ្មោះចូលរួមកម្មវិធីប្រិតសំចៃអគ្គិសនីក្នុងនោះមានគ្រួសារជាង ៥០% អនុវត្តសម្រេចពី ១០% ឡើងទៅប្រៀបនឹងចំនួនអគ្គិសនីដែលបានប្រើប្រាស់ក្នុង ឆ្នាំ ២០១៩។ ទន្ទឹមនឹងនោះ នៅលើភូមិសាស្រ្ដ គ្មាននៅករណីប្រើអំពូលភ្លើងមូលមានសរសៃក្នុងសម្រាប់អុជបំភ្លឺក្នុងការប្រជុំជីវភាព មានផ្គុំដាក់ប្រើប្រាស់ប្រព័ន្ធបន្ទះអគ្គិសនីថាមពល ពន្លឺព្រះអាទិត្យ និងបណ្ដាឧបករណ៍ប្រិតសំចៃអគ្គិសនីដូចជា៖ អំពូលភ្លើង Led, Compact, ធុង ទឹកក្ដៅប្រើដោយថាមពលពន្លឺព្រះអាទិត្យ។ល។
ដើម្បីបង្កើនការយល់ដឹងអំពីសារសំខាន់នៃការងារប្រិតសំចៃអគ្គិសនី ក្រុមហ៊ុនអគ្គិសនីត្រាវិញបានជំរុញមាំការផ្សព្វផ្សាយដល់បណ្ដាអាជីវកម្ម ប្រជាជនហើយចាត់ទុកនោះជាភារកិច្ចសំខាន់ ជាប្រចាំក្នុងផែនការផលិត ធ្វើអាជីវកម្ម ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននៅទាំងផ្សព្វផ្សាយកម្មវិធី សកម្មភាពពិគ្រោះ ណែនាំជាច្រើនដល់បណ្ដា អាជីវកម្ម ប្រជាជនអំពីរបៀបប្រើប្រាស់អគ្គិសនី ប្រិតសំចៃនិងមានប្រសិទ្ធភាព។ កម្មវិធីប្រឡង ប្រណាំង “គ្រួសារប្រិតសំចៃអគ្គិសនី” បានរាលដាលទៅក្នុងសហគមន៍ ផ្ដើមពីនោះក៏បានបង្កើនការយល់ដឹង ក្លាយជាទម្លាប់ប្រើអគ្គិសនីប្រិតសំចៃឲ្យបណ្ដាសមាជិកក្នុងគ្រួសារ។ ហើយឆ្លងតាមរយៈនោះកសាងបានទម្រង់គ្រួសារប្រិតសំចៃអគ្គិសនីរាលដាលក្នុងសហគមន៍ឆ្ពោះដល់គោលដៅ “រដ្ឋប្រិតសំចៃអគ្គិសនី ប្រជាជនម្នាក់ៗប្រិតសំចៃអគ្គិសនី”។
តាមរបាយការណ៍របស់អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ ឆ្នាំ ២០១៩ មានគ្រួសារ ១៨០ គ្រួ និងភូមិ អនុសង្កាត់ ០៩ អនុវត្តសម្រេច លក្ខឋាន “គ្រួសារប្រិតសំចៃអគ្គិសនី” បានក្រុមហ៊ុនអគ្គិសនីត្រាវិញ ចេញសេចក្ដីសម្រេចចិត្ត ស្ងើចសរសើរជូនរង្វាន់សរុបទឹកប្រាក់ ៥៨,៥ ពាន់លានដុងដល់បណ្ដាសមូហភាព បុគ្គលទាំងនោះ៕
ហ្វីហ្វាង-ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។