23/10/2020 07:48
ពិធីប្រគល់ជូនផ្ទះ”សុខដុមមេត្តាធម៌” ។ រូបថតៈ ខាក់លឿង
ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណតិ្ត កាល ២០២០-២០២៥ សម្រេចជោគជ័យល្អប្រសើរអំណរអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវា បង្កើតសមាគម (២០ តុលាឆ្នាំ ១៩៣០-២០ តុលាឆ្នាំ ២០២០) និងជ្រោមជ្រែងបណ្ដាសកម្មភាពបុណ្យតេតកងទ័ពប្រជាជនឆ្នាំ ២០២១។ កាលពីថ្ងៃទី ១៨ តុលាឆ្នាំ២០២០ សមាគមសហព័ន្ធនារីស្រុកថ្កូវចាត់តាំងពិធីប្រគល់ជូន ផ្ទះ”សុខដុមមេត្តាធម៌” ០២ ខ្នងដល់សមា ជិកាង្វៀងធីឌែប នៅភូមិអាងតឹង ឃុំអាងក្វាង ហឺវនិងសមាជិកាង្វៀងធីសឺនៅភូមិក្បាល ទូក (អា) ឃុំថាញ់ស៊ើង។ ផ្ទះមួយខ្នងៗបានសាងសង់ពាក់កណ្ដាលរឹងមាំនិងរឹងមាំជាមួយ នឹងថវិកាសាងសង់ពី ៤៣-៥២ លានដុង។ ក្នុងនោះ សមាគមសហព័ន្ធនារីស្រុកចលនាសមាគមសប្បុរសធម៌ហាកភូសានៅទីក្រុងហូជីមិញឧបត្ថម្ភក្នុងមួយខ្នងៗ ៤០ លាន ដុង ក្រៅពីនោះគ្រួសារបំពេញបន្ថែម ៕
ខាក់លឿង-លឺវវូ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។