09/10/2020 09:18
សប្ដាហ៍កន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយសម្ព័ន្ធពលករខេត្ត គាំពារសង្គម ខេត្តចាត់តាំងផ្សព្វផ្សាយ អំពីប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃជូនកម្មករ ១២០ នាក់របស់ ក្រុមហ៊ុនភាគហ៊ុនឱសថ TV.Pharm ។
ក្នុងពេលផ្សព្វផ្សាយ កម្មាភិបាលការិយាល័យសុវត្ថិភាពក្រុមហ៊ុនអគ្គិសនីត្រាវិញបានឧទ្ទេសនាមដល់កម្មកររបស់ក្រុមហ៊ុន អំពីចំណេះដឹង ប្រិតសំចៃអគ្គិសនី ក្នុងការប្រើប្រាស់និងការពារ របាំងសុវត្ថិភាពបណ្ដាញអគ្គិសនី។ ទន្ទឹមនឹងនោះ បានប្រដាប់ចំណេះដឹងអំពីបណ្ដាប្រសិទ្ធ ភាពនិងប្រិតសំចៃក្នុងការប្រើប្រាស់អគ្គិសនីរបស់ក្រុមហ៊ុនអាជីវកម្មក្នុងដំណាក់កាលផលិត ធ្វើអាជីវកម្មនាពេលបច្ចុប្បន្ននេះ បំផុតក្នុងលក្ខណៈ ជួបការលំបាករបស់អាសន្នរោគកូវីដ ១៩ ការ ប្រិតសំចៃអគ្គិសនីកាន់តែមានអត្ថន័យ រួមចំណែកបង្កើនប្រាក់ចំណេញជូនដល់ក្រុមហ៊ុន បង្កើនប្រភពចំណូលជូនកម្មករនិងពលករ។
សំណេះសំណាលជាមួយយើងខ្ញុំ លោក ង្វៀងវុាំតឹម ប្រធានសហជីពមូលដ្ឋាន នាយករង ក្រុមហ៊ុនភាគហ៊ុនឱសថ TV.Pharm បញ្ជាក់ថា៖ ប្រិតសំចៃអគ្គិសនីគឺកាត់បន្ថយប្រាក់ចំណាយ សំដៅកាត់បន្ថយតម្លៃផលិតផលនេះជាវិធីសាស្រ្ដបានក្រុមហ៊ុនអនុវត្តក្នុងខណៈនិងបរិស្ថានប្រជែងនាពេលបច្ចប្បន្ន។ បណ្ដាឆ្នាំកន្លងនិយាយរួម ចាប់តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះនិយាយដោយឡែក ក្រុមហ៊ុនមានរបៀបធ្វើជាច្រើនដោយមានវិធីសាស្រ្ដជាច្រើន សំដៅកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត ក្នុងនោះមានវិធីសាស្រ្ដប្រិតសំចៃអគ្គិសនី មានប្រសិទ្ធភាព។ ផ្ដើមពីនោះ ការប្រិតសំចៃអគ្គិសនីបានក្រុមហ៊ុនយកចិត្តទុកដាក់កាត់ប្រាក់ ចំណាយក្នុងការផលិតកាត់បន្ថយអគ្គិសនីក្នុងសកម្មភាពផលិតរបស់ក្រុមហ៊ុនមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខថាមពលអគ្គិសនីជាតិ បង្កើនលទ្ធភាពប្រណាំងប្រជែងរបស់ក្រុមហ៊ុន៕
ប្រែសម្រួល៖ ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។