21/05/2021 07:24
សមាជិកណែនាំរបៀបប្រិតសំចៃអគ្គិសនី។
យោងតាមនោះ ក្នុង ០៤ ខែដើមឆ្នាំ ២០២១ អគ្គិសនីពាណិជ្ជផលរបស់ទីក្រុងត្រាវិញសម្រេចបាន ៦៣.៧៩៦. ៦៨០ គីឡូវ៉ាត។ ក្នុងនោះ ខែមករាឆ្នាំ ២០២១ សម្រេចបាន ១៥.១៧៦.៥១៧ គីឡូវ៉ាត ខែកុម្ភៈឆ្នាំ ២០២១ សម្រេចបាន ១៥.២៥១.៧៩៧ គីឡូវ៉ាត ខែមីនាឆ្នាំ ២០២១ សម្រេចបាន ១៤.៥៥៥.២៨៥ គីឡូវ៉ាត ដោយ ឡែកខែមេសាឆ្នាំ ២០២១ អាស្រ័យធាតុអាកាសក្ដៅខ្លាំង ម៉្លោះហើយអគ្គិសនីពាណិជ្ជផលសម្រេចខ្ពស់បំផុត ប្រៀបនឹងខែមុនគឺ ១៨.៨១៣.០៨១ គីឡូវ៉ាត។
ដើម្បីអនុវត្តសម្រេចបានលទ្ធផលនោះនិងធានាប្រភពអគ្គិសនីបម្រើក្នុងការប្រជុំជីវភាពផលិត ធ្វើអាជីវកម្ម អគ្គិសនីទីក្រុងត្រាវិញបានម្ចាស់ការ ទប់ទល់ជាមួយនឹងបណ្ដាការប្រែប្រួលមិនប្រក្រតី នៃធាតុអាកាសក្ដៅនិងធានាផ្គត់ផ្គង់អគ្គិសនីលំនឹង សុវត្ថិភាព បន្តបន្ទាប់។ យោងតាមនោះ អគ្គិសនី ទីក្រុងត្រាវិញបានបង្កើនការងារត្រួតពិនិត្យប្រព័ន្ធ បណ្ដាញអគ្គិសនីគ្រប់កន្លែងដើម្បីជម្នះទាន់ពេលហានិភ័យផ្លូវខ្សែ បម្រើប្រជាជនល្អបំផុតក្នុងការ ប្រជុំជីវភាព និងផលិតធ្វើអាជីវកម្ម។
ជាក់ស្ដែងគឺអនុវត្តការត្រួតពិនិត្យបណ្ដាផ្លូវខ្សែនៅលើភូមិសាស្រ្តនៅពេលថ្ងៃចំពោះខ្សែកម្រិត មធ្យមប្រវែង ៤០១ គីឡូម៉ែត្រ ខ្សែកម្រិតទាប ៤៦៣ គីឡូម៉ែត្រ ដំណាក់បំបែថាមពល ៩៨៨ កន្លែងនិងត្រួតពិនិត្យនៅពេលយប់ចំពោះខ្សែកម្រិតមធ្យម ១០៦ គីឡូម៉ែត្រ ខ្សែកម្រិតទាប ១០៦ គីឡូម៉ែត្រ ដំណាក់ចែកចាយ ៣៦២ កន្លែង។ ទន្ទឹមនឹងនោះ វាស់អង្សាកន្លែងត ១១៨ កន្លែង ផ្លាស់ LBFCO ០៤ បន្លាស់ កសាងថ្មីដំណាក់ ០៤ កន្លែង ចំណុះ ១.១៣០ KVA កាប់ឆ្ការព្រៃឈើស៊ុមទ្រុមតាមផ្លូវ ខ្សែកម្រិតមធ្យម ៦៨ គីឡូម៉ែត្រ តាមផ្លូវខ្សែកម្រិត ទាប ៤៨ គីឡូម៉ែត្រ អនាម័យជុំវិញដំណាក់បំបែរ ថាមពល ២៦០ កន្លែង អនាម័យ hotline ១៥០ គ្រឿង។
បានដឹងថា ក្នុង ០៤ ខែដើមឆ្នាំ ២០២១ អគ្គិ សនីទីក្រុងត្រាវិញពង្រីកអតិថិជនថ្មីបាន ៥៤៦ នាក់៕
ប្រែសម្រួល៖ ថាច់ហ្វាង
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។