21/09/2020 09:49
លោកមាថាច់ជុង នៅអនុសង្កាត់លេខ១ ទីប្រជុំជនឡុងថាញ់ ស្រុកយ្វៀងហាយ មិនត្រឹមតែជាប្រធានសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ១ដែលមនុស្សជាច្រើនបានស្គាល់ដោយរូបលោកមាមានភាពសកម្មក្នុងការងារសង្គមនោះទេ គាត់នៅទាំងជាគំរូក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋាន។
ជាមួយតួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនកាលពីឆ្នាំ២០១៦ លោកមាថាច់ជុងបានទទួលរ៉ាប់រងអនុវត្តល្អក្លឹបបរិស្ថានរបស់អនុសង្កាត់។ បច្ចុប្បន្ន ក្លឹបមាន សមាជិកចំនួន១៦រូបចូលរួម។ លោកមាតែងបំផុសចលនាបណ្តាសមាជិកសមាគមអតីតយុទ្ធជន និងសមាជិកបណ្តាអង្គការមហាជនដូចជា៖ កសិករ នារីសម្អាតអនាម័យដងផ្លូវលើភូមិសាស្រ្តជិត០៤គីឡូម៉ែត្រ ធានាដងផ្លូវភ្លឺ-បៃតង-ជ្រះ-ស្អាត។ លោកមាថាច់ជុងសំណេះសំណាលថា៖ រស់នៅជាមួយស្មារតីស្នេហាមាតុភូមិ ម៉្លោះហើយពេលនៅមានសុខភាព អ្វីៗដែលខ្លួនមាននោះខ្ញុំស័្មគ្រចិត្តរួមជាមួយរដ្ឋអំណាចមូលដ្ឋានដើម្បី
ចលនាបណ្តាគ្រួសារធ្វើល្អបណ្តាចលនានៅមូលដ្ឋាន។
បច្ចុប្បន្ន អនុសង្កាត់លេខ ១ មានគ្រួសារប្រជាជន ២៤៩ គ្រួ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរ ១៣៩ គ្រួ។ដើម្បីផ្តើមឱ្យចលនាលោកមាជុងតែងជាអ្នកឈានមុខធ្វើល្អការងារផ្សព្វផ្សាយនិងអនុវត្ត។ ផ្តើមពីនោះ បណ្តាអបាយមុខលើភូមិសាស្រ្តអនុសង្កាត់កាន់តែបានកាត់បន្ថយ ប្រជាជនកាន់តែពង្រីកល្អស្មារតីសាមគ្គីដើម្បីឈានឡើងធ្វើមានស្របច្បាប់។ លោកគាងហ្គាដា ប្រធានគណៈកម្មការប្រជាជនអនុសង្កាត់លេខ ១ បានឱ្យដឹង៖ លោកមាថាច់ជុងតែងសកម្មក្នុងការងារ។ ទោះបីមានការរវល់ច្រើនក្នុងការងារក៏ដោយ លោកមាតែងលៃលកពេលវេលាចូលរួមរាល់ចលនាបដិវត្តន៍មូលដ្ឋាន។ ក្នុងជីវភាពលោកតែងសំដែងតួនាទីជាអ្នកមានប្រជាប្រិយភាព ចេះជួយឧបត្ថម្ភដល់ស្ថានភាពលំបាក។ អាស្រ័យហេតុនោះ លោកមាតែងបានមនុស្សជាច្រើនគោរពស្រឡាញ់។
ដោយឧស្សាហ៍ព្យាយាមក្នុងពលកម្មផលិត ប្រិតសំចៃក្នុងការចាយប្រើ ម៉្លោះហើយជីវភាពគ្រួសាររបស់លោកមាជុងមិនបង្អង់បានកែលម្អ។ លោកគាងហ្គាដាបានឱ្យដឹងបន្ថែមទៀតថា៖ កាលពីមុន គ្រួសារលោកមាជុងគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានជីវភាពលំបាក។ ប៉ុន្តែជាមួយស្មារតីពុះពារការលំបាក គ្រួសារលោកមាមានកម្មសិទ្ធិដីធ្លីដល់ទៅរាប់សិបកុង។ ផ្តើមពីដីចិញ្ចឹមជលផលអន់ប្រសិទ្ធភាព ទៅជាដីសម្រាប់ចិញ្ចឹមបង្កង ក្តាមដោយទទួលបានប្រភពចំណូលជារៀងរាល់ឆ្នាំដល់ទៅរាប់រយលានដុង។ អាស្រ័យហេតុនោះគ្រួសារលោកមាសាងសង់បានផ្ទះស្កឹមស្កៃ បរិបូណ៌ដោយផាសុកភាព។
បច្ចុប្បន្ន ក្រោយពេលចែកដីឱ្យកូនៗទាំង ០៣ រូបរបស់លោកមារួច គ្រួសារនៅមានដីចំនួន ១,២ ហិកតា។ ចំនួនផ្ទៃដីខាងលើ បានលោកមា ចិញ្ចឹមបង្គា បង្កង ក្តាម តាមបែបធម្មជាតិ ក្នុងមួយរដូវៗ(ពី០៧-០៨ខែ) គិតលើផ្ទៃដី ១.០០០ ម៉ែត្រក្រឡាទទួលបានប្រាក់ចំណេញប្រមាណ ១៥ លានដុង។
ទទួលនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ១ លោកមានៅទាំងទទួលបន្ទុកបន្ថែមកិច្ចការសមាគមអ្នកមានវ័យចាស់ទៀតផង។ ជាមួយតួនាទីនេះលោកមា ចលនាលោកយាយលោកតា អនុវត្តល្អ «វ័យចាស់គំល្អ»។ ទន្ទឹមនឹងនោះ លោកមានៅទាំងលៃពេលចូលរួមក្នុងគណៈអារាមាភិបាលវត្តព្រៃជាប់ ទទួលបង្រៀនវិញ្ញាសាផ្នែកពុទ្ធិកសិក្សាដល់ព្រះសង្ឃនៅក្នុងវត្តនោះទៀតផង។ ប្រការនោះ កាន់តែជួយឱ្យលោកមាមានលក្ខណៈសហការជាមួយព្រះចៅអធិការបង្កើនការផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរឱ្យប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ លោកមាថាច់ជុងបានគណៈជនជាតិខេត្តស្ងើចសរសើរជាមួយស្នាដៃ «រួមចំណែកអនុវត្តល្អគោលនយោបាយជនជាតិ» ដំណាក់កាល២០១៧-២០១៩ និងលិខិតសរសើជាច្រើនទៀត៕ អត្ថបទ-រូបថត៖ សម្បត្តិ
ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។