19/04/2022 10:10
ឆ្លងតាមរយៈនោះ ជីវភាពមាមីងខ្មែរបានរីកចម្រើនជាលំដាប់ អត្រាគ្រួសារក្រីក្រថយចុះ។ ជាក់ស្តែងកាលពីទើបបង្កើតខេត្តឡើងវិញ អត្រាគ្រួសារមាមីងខ្មែរក្រីក្រ ៥០% ។ ដំណាក់កាល ២០០១‑២០០៥ ស្រូបយកអត្រា ៣៥,៥៧% ក្នុងចំនួន ២០.៦៦១ គ្រួសារក្រីក្រក្នុងខេត្ត។ ដំណាក់កាល ២០១៦‑២០២០ ស្រូបយកអត្រា ២២,៦២% ក្នុងចំណោម ១៩.៧៨២ គ្រួសារក្រីក្រក្នុងខេត្ត។ ដោយឡែក ចុងឆ្នាំ ២០២០ អត្រាគ្រួសារមាមីងខ្មែរក្រីក្រនៅតែ ៣,២១% ក្នុងចំណោម ២.៨៦៣ គ្រួសារក្រីក្រក្នុងខេត្ត។ ដល់ចុងឆ្នាំ ២០២១ ថយចុះនៅតែ ០,០៨% ក្នុងចំណោម ៨០៥ គ្រួសារក្រីក្រ ក្នុងខេត្ត។
កសិករគាងកើនពិនិត្យកួរស្រូវ។ រូបថត៖ ហ៊ឺវហ្វេ
បណ្តាទម្រង់ផលិត ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពក្នុងតំបន់មាមីងខ្មែរដូចជា៖ វាលស្រែទ្រង់ទ្រាយធំនៅឃុំតឹបង៉ាយ (ស្រុកទីវកឹង) ឃុំចូវដៀង (ស្រុកកូវកែ) តំបន់ផលិតស្រូវគុណភាពខ្ពស់នៅឃុំញ៉ីទ្រឿង ទ្រឿងទ័រ (ស្រុកកូវង៉ាង) ទម្រង់ចិញ្ចឹមគោញី ចិញ្ចឹមមាន់ ពង្រីកតំបន់របរ ក្រុមសហការ សហករណ៍។ល។ រួមចំណែកបង្កើនលទ្ធភាពផលិត និងលក់ផលិតផលរបស់មាមីងខ្មែរ។
លោកយ៉ឺសេថា បុគ្គលិកកសិកម្ម‑បរិស្ថានឃុំគីមស៊ើង ស្រុកថ្កូវ បានឲ្យដឹង៖ ជាមូលដ្ឋានដែលមានមាមីងខ្មែររស់នៅកុះករ (ស្រូបយកអត្រា ៩៣% នៃចំនួនប្រជាជនរួមក្នុងឃុំ) ក្នុងរយៈកាល ០៥ ឆ្នាំ អនុវត្តការបង្វែររចនាសម្ព័ន្ធផលិតពីតំបន់ដាំអំពៅទៅចិញ្ចឹមជលផល ផលិតស្រូវ។ល។ ញ៉ាំងឲ្យជីវភាពប្រជាជននៅមូលដ្ឋានរីកចម្រើន។ ផ្តើមពីការផលិតកសិកម្មតាមរបៀបបុរាណ បច្ចុប្បន្ន កសិករឃុំគីមស៊ើងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត និងពង្រីកទម្រង់សេដ្ឋកិច្ចដែលមានលទ្ធផលខ្ពស់។ ចាប់តាំងពីពេលនោះមក ការផលិតរបស់មាមីងខ្មែរនាំមកលទ្ធផលជាក់ស្តែង។
ឆ្នាំ ២០១៥ ឃុំគីមស៊ើងមានផ្ទៃដីដាំអំពៅ ១.៣០០ ហិកតា ។ គិតមកដល់ខែមករាឆ្នាំ ២០២២ ផ្ទៃដីដាំអំពៅក្នុងឃុំនៅតែ ៣៣២,៣៩ ហិកតា។ បង្វែរផ្ទៃដីដាំអំពៅទៅចិញ្ចឹមជលផល (១៤០ ហិកតា) ផលិតស្រូវ (៤០០ ហិកតា) ដាំដំណាំ និងដាំស្មៅចិញ្ចឹមគោ ១៥០ ហិកតា ។ល។ គិតមធ្យមភាគក្រោយពីបង្វែរផ្ទៃដីមកដាំដំណាំ ចិញ្ចឹមជលផល ក្នុងមួយកុងសម្រេចបាន ៤០ លានដុងក្នុងមួយឆ្នាំ (ដាំអំពៅបង្វែរមកផលិតស្រូវ គួបផ្សំនឹងចិញ្ចឹមជលផល ) ពី ១៥០ - ២០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ (បង្វែរផ្ទៃដីដាំអំពៅមកចិញ្ចឹមជលផលដូចជាបង្គាជើងស ត្រី។ល។ )
កសិករគីមមិញឡើយ នៅភូមិថ្កូវ (បេ) ឃុំគីមស៊ើង ឲ្យដឹងដោយរីករាយថា៖ គ្រួសារមានផ្ទៃដីដាំអំពៅ ០២ ហិកតា ជាច្រើនឆ្នាំកន្លងគ្រួសារខ្ញុំដាំអំពៅខាតដើមទុនច្រើន។ ឆ្នាំ ២០១៩ គ្រួសារខ្ញុំក៏បង្វែរមកផលិតស្រូវ (ពូជស្រូវធ្ងន់ ប៊ូយហ្វាង) គួបផ្សំនឹងចិញ្ចឹមជលផល (បង្កងសាវទាវ) ជារៀងរាល់ឆ្នាំមានប្រភពចំណូលជាង ១០០ លានដុងក្នុងមួយហិកតា។
អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិតស្រូវ ជួយឲ្យការផលិតស្រូវរបស់គ្រួសារកសិករគាងកើន នៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រស្រុកកូវង៉ាង មានការជឿនលឿនជានិច្ច (ព្រោះស្រូវក្រាស ប្រើជីគីមីច្រើន។ល។) លោកមាគាងកើន សំណេះសំណាលថា៖ គ្រួសារខ្ញុំមានផ្ទៃដីផលិតស្រូវជិត ១,៥ ហិកតា។ កាលពីមុន ផ្ទៃដីតំបន់នេះជ្រាបជាតិជូរប្រៃខ្លាំងណាស់ ស្រូវរដូវដើមឆ្នាំ ២០២១‑២០២២ គ្រួសារគាត់អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទំនើបទៅក្នុងការផលិតស្រូវប្រាជ្ញា សម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ព្រោះស្រូវជាជួរដើម្បីប្រិតសំចៃពូជស្រូវ គួបផ្សំនឹងដាក់ជីទំនើបក៏នាំមកលទ្ធផលខ្ពស់ ទិន្នផលក្នុងមួយហិកតា សម្រេច ០៨ តោន (កើនជាង ១,៥ តោន បើប្រៀបនឹងរដូវស្រូវដើមឆ្នាំ២០២០‑២០២១)។
មិនសូវមាននរណាដឹងថា កាលពីមុនគ្រួសារ បងថាច់សាភា នៅភូមិវាលធំ ឃុំផុងភូ ស្រុកកូវកែខិតខំផលិតស្រូវ ០,៧ ដែរ តែមិនសូវបានផល ម្ល៉ោះហើយ ជីវភាពជួបការលំបាកច្រើន។ ក្នុងមួយឆ្នាំគ្រួសារគាត់មានប្រភពចំណូលតែ ៣០ លានដុង។ លុះដល់ ០៥ ឆ្នាំក្រោយមកបន្ទាប់ពីបង្វែរការផលិតគ្រួសារគាត់កើនប្រភពចំណូលក្នុងមួយឆ្នាំជិត ១០០ លានដុង។ ធ្វើមានអាស្រ័យទម្រង់យកខ្លីចិញ្ចឹមវែង បងថាច់សាភា សំណេះសំណាលថា៖ បើចង់ធ្វើមានត្រូវមានចិត្តប្តេជ្ញា ព្យាយាមពលកម្ម និងគិតគូរឲ្យបានម៉តចត់។ ខ្ញុំបានស្វែងយល់ និងអនុវត្តតាមទម្រង់ផលិតមានប្រសិទ្ធភាពរបស់មាមីងក្នុងភូមិទើបកាលពីឆ្នាំ ២០១៥ ខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដីផលិតស្រូវទិន្នផលទាប ០,៧ ហិកតា មកដាំដូងសៀម ៣០០ ដើម និងដាំក្រូចឆ្មារ ១.៥០០ ដើម។ ក្នុងរយៈកាល ០២ ឆ្នាំដំបូង ដំណាំទាំងនេះមិនទាន់អំណោយផល។ ដើម្បីរកប្រភពចំណូលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ខ្ញុំក៏អនុវត្តទម្រង់យកខ្លីចិញ្ចឹមវែង។ ដំណាក់កាលដំបូង ខ្ញុំដាំត្រប់ ម្ទេស ខ្ទឹមស្លឹកជាដើម នៅចន្លោះដើមដូង និងក្រូចឆ្មារ។ ដាំក្នុងរយៈ ពេលខ្លីមែន (ពី ០២ - ០៣ រដូវក្នុងមួយឆ្នាំ) ប៉ុន្តែនាំមកលទ្ធផលខ្ពស់។ ក្រោយពេលទូទាត់ប្រាក់ចំណាយរួច ក្នុងមួយរដូវគ្រួសារខ្ញុំនៅ ចំណេញជាង ៣០ លានដុង។ លុះដល់ឆ្នាំទី ៣ ក្រូចឆ្មារក៏ចេញផ្លែ គ្រួសារខ្ញុំប្រមូលផល រួចលក់ជាមួយតម្លៃពី ០៤‑១៥ ពាន់ដុងក្នុងមួយគីឡូក្រាម ក្នុងមួយរដូវៗប្រមូលផលបានពី ០៨‑១០ តោន។
បច្ចុប្បន្ន ទម្រង់ផលិតរបស់គ្រួសារបងថាច់សាភាបានសមាគមកសិករឃុំពង្រីកទូលំទូលាយជូនសមាជិក។ បងថាច់សាភាបានទទួលស្គាល់ជាកសិករផលិតពូកែថ្នាក់ស្រុក ០២ ឆ្នាំបន្តបន្ទាប់៕
ប្រែសម្រួល៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។