04/04/2022 16:23
បងស្រីង៉ុកញីត្បាញកន្រ្តកត្រកៀត។
កាលពីមុនមក គ្រួសារបងង៉ុកញី គ្មានដីផលិតឡើយ ប្រភពចំណូលចម្បងរបស់គ្រួសារគឺការស៊ីឈ្នួលតាមរដូវកាល។ ឃើញដូច្នោះ ទើបឆ្នាំ ២០១៩ បងង៉ុកញី បានគណៈកម្មការប្រជាជនភូមិភៀវ បំផុសចលនាចូលរួមវគ្គហ្វឹកហាត់របរតម្បាញត្រកៀត។ ក្រោរយៈពេល ០១ សប្តាហ៍រៀន មុខរបរនេះ បងង៉ុកញី ក្លាយជាសមាជិកាម្នាក់ក្នុងក្រុមតម្បាញត្រកៀតរបស់ភូមិភៀវ ជាសមាជិកា មានបទពិសោធន៍ក្នុងការផ្ទេរជូនមុខរបរនេះ ដល់សមាជិកាផ្សេង នៅក្នុងភូមិទៀតផង។ ផ្ដើមពីទង្វើ របស់ខ្លួន បងង៉ុកញីបានរួមចំណែកបង្កើនប្រភពចំណូលឱ្យបងប្អូននារីនៅភូមិភៀវ។
យើងខ្ញុំជួប និងសំណេះសំណាលជាមួយបង ង៉ុកញី ក្នុងផ្ទះទើបតែសាងសង់ថ្មី ពេលចូលឆ្នាំថ្មីជិតឈានមកដល់ជាមួយទឹកមុខរីករាយ បងង៉ុក ញីឱ្យដឹង៖ ក្នុងបណ្តាឆ្នាំមកអាយនេះ អាស្រ័យបានមូលដ្ឋានឧទ្ទេសនាមការងារតម្បាញត្រកៀត ទើបគ្រួសារមានប្រភពចំណូលបន្ថែម ដើម្បីលំនឹងជីវភាព។ ពេលថ្ងៃ ប្តីប្រពន្ធខ្ញុំធ្វើការស៊ីឈ្នួល តាមរដូវកាលក្នុងមួយថ្ងៃរកបានប្រភពចំណូល ពី ២០០.០០០-៤០០.០០០ ដុង។ ចំណែកពេលយប់ គ្រួសារឆ្លៀតពេលត្បាញកន្រ្តកត្រកៀតបាន ពី ០៤-០៦ កន្ត្រក ដោយមានប្រភពចំណូល ១០៥.០០០ ដុង ( ០៤ កន្ត្រក)។ ទន្ទឹមនឹងនោះ ឆ្នាំ ២០១៨ អាស្រ័យគ្រួសារមានបំណងចិញ្ចឹម គោមេ រដ្ឋអំណាចមូលដ្ឋានក៏បានឧទ្ទេសនាមឲ្យ គ្រួសារខ្ញុំបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកទឹកប្រាក់ ៤០ លានដុង ដើម្បីទិញគោ ០២ ក្បាល។ គ្រួសារខ្ញុំប្រិតសំចៃដើម្បីទិញគោបន្ថែម ០១ ក្បាលទៀត។ តាមប៉ាន់ស្មានគោ នឹងកើតកូន ០៣ ក្បាល ចំឱកាសទទួលបុណ្យ ចូលឆ្នាំថ្មីនេះ។
ក្រោយរយៈកាលជាង ០៣ ឆ្នាំប្រកបមុខរបរចិញ្ចឹមគោមេ និងត្បាញត្រកៀត លុះដល់ចុងឆ្នាំ ២០២០ គ្រួសារ បងគឹមធីង៉ុកញី បានរួចផុតពីភាព ក្រីក្រ និងសាងសង់បានផ្ទះរឹងមាំ អស់ទឹកប្រាក់ ជាង ១០០ លានដុង។
អ្នកស្រី ង្វៀងធីថាញ់ទ្រុក លេខាសាខាបក្ស ភូមិភៀវឱ្យដឹងថា៖ ចំណុចដ៏ប្រសើររបស់បងស្រី គឹមធីង៉ុកញី គឺមិនត្រឹមតែចេះខិតខំឆ្លងកាត់ការលំបាករបស់ខ្លួន បងនៅទាំងអស់ពីចិត្តណែនាំរបៀបត្បាញត្រកៀត បច្ចេកទេសចិញ្ចឹមគោមេជូនបងប្អូននារីខ្មែរនៅក្នុងភូមិទៀតផង។ ពេល ដែលជីវភាពគ្រួសារលំនឹង បងចំណាយពេលវេ លាគិតគូរឱ្យកូនៗ បានរៀនសូត្រត្រឹមត្រូវ ក្នុងនោះ មានកូនប្រុសម្នាក់ រៀបចំចូលបួសរៀននៅវត្តភាវ។ បងស្រីង៉ុកញី ជាគំរូឆ្នើមមួយរូបចេះពុះ ពារឆ្លងកាត់ការលំបាកក្នុងការរកទទួលទាន និង ឈានឡើងរួចផុតពីភាពក្រីក្រនៅមូលដ្ឋាន។ បង ជាគំរូឆ្នើមសម្រាប់នារីខ្មែររៀនសូត្រ និងធ្វើតាម៕ អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។