19/07/2022 13:20
តន្ត្រីករ គាងវាសនា (អង្គុយកណ្តាល) ចូលរួមប្រគំតន្ត្រីចម្រុះដោយឧបករណ៍ឃឹម។
ភាពសាយរន្ទឺពីទេពកោសល្យរបស់តន្ត្រីករវ័យក្មេង ឆ្នាំ ១៩៨៦ បងគាងវាសនាបានក្រុមសិល្បៈរស្មីប្រទីបទទួលចូលបម្រើការនៅក្នុងក្រុម។ បច្ចុប្បន្នបងជាអនុប្រធានក្រុមតន្ត្រីនៃក្រុមសិល្បៈរស្មីប្រទីប។ ចូលរួមបំពេញការងារនៅក្នុងក្រុម បងតែងផ្ដោះប្ដូរជាមួយបណ្ដារៀមច្បង បណ្ដាអ្នក រួមអាជីពដើម្បីរិះរកចំណុចពូកែ ចំណុចថ្មី ចំណុច សមស្របក្នុងបណ្ដាសកម្មភាពទាក់ទងដល់ផ្នែកតន្ត្រី ជម្នះបណ្ដាចំណុចអន់ខ្សោយក្នុងការប្រគំទោល ប្រគំចម្រុះ រួមចំណែកធ្វើឱ្យសំឡេងចម្រៀង សំឡេងតន្ត្រី របាំរបស់ក្រុមសិល្បៈរស្មីប្រទីបមិនបង្អង់រីកចម្រើន។ អាស្រ័យហេតុនោះ បានរួមចំណែកឱ្យវិស័យលិល្បៈនិយាយរួមវិស័យតន្ត្រី និយាយដោយឡែកកាន់តែបានទស្សនិកជនវាយតម្លៃខ្ពស់។ បងគាងវាសនា បានឱ្យដឹងថា៖ ក្នុងបណ្ដាប្រភេទឧបករណ៍តន្ត្រីជនជាតិ ខ្ញុំចេះប្រគំបានឧបរករណ៍ជាច្រើនប្រភេទ ប៉ុន្តែខ្លួនខ្ញុំតែងកំណត់ថាឧបករណ៍ណាដែលសមស្របបំផុតសម្រាប់ខ្លួន ដើម្បីការប្រគំទោលឬក៏ប្រគំចម្រុះរួមជាមួយ បងប្អូនក្នុងក្រុមមានភាពទាក់ទាញជាង សូរសៀង តន្ត្រីឮពីរោះស៊ីជម្រៅជាងទៅក្នុងទឹកចិត្តទស្សនិកជន។
សិល្បករឆ្នើមថាច់ស៊ុង ប្រធានក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញបានឱ្យដឹងថា៖ តន្ត្រីករគាងវាសនាតែងពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបបានកាន់តែខ្ពស់ជាងសម្រាប់វិស័យតន្រ្តីរបស់ក្រុម។ ការពង្រីកលទ្ធភាពនោះ មិនត្រឹមតែជួយឱ្យគាត់កាន់តែជឿនលឿនឡើយ នៅទាំងជួយឱ្យក្រុមទទួលបានជោគជ័យក្នុងការចូលរួមសំដែងសិល្បៈក្នុងបណ្ដាពីធីសមោសរទៀតផង។ ជាមួយទេពសកោសល្យតន្ត្រី ឆ្នាំ ២០១២ ពេលដែលផ្នែក “ភាសា វប្បធម៌ វិចត្រសិល្បៈណាមបូ” នៃសកលវិទ្យាល័យត្រាវិញបានបង្កើតឡើង បងគាងវាសនា បានសាលាសកលវិទ្យាល័យត្រាវិញអញ្ជើញ ចូលរួមបង្រៀនវិញ្ញាសាឧបករណ៍តន្ត្រីផងដែរ។
លោកកគ្រូ សឺនកាវថាំង អនុប្រធានការិយាល័យក្រុមវិញ្ញាសាសិល្បៈផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ បានឱ្យដឹងថា៖ ទោះបីមានការរវល់កិច្ចការសំដែង នៅក្នុងក្រុមក៏ពិតមែន ប៉ុន្តែបងគាងវាសនាតែង ឆ្លៀតពេលបង្ហាត់បង្រៀនដល់ប្អូនៗដោយអស់ពីចិត្តនូវចំណេះដឹងដែលខ្លួនមាន។ បណ្ដានិស្សិតទទួលបានការបណ្ដុះបណ្ដាល ក្រោយមកមានសម្ពាយចំណេះដឹងបានល្អប្រសើរជាងដើម្បីឈានចូលកាន់ផ្លូវផ្ដើមអាជីព។
ការចូលរួមជាមួយសកម្មភាពរបស់ក្រុម បងបានរួមចំណែកជាមួយបងប្អូនរួមអាជីពក្នុងក្រុម ដណ្ដើមបានស្នាដៃ រង្វាន់ខ្ពស់ៗជាច្រើននៅក្នុងបណ្ដាពិធីសមោសរសិល្បៈទូទាំងប្រទេសដូចជាក្នុងឆ្នាំ ១៩៩០ ក្រុមតន្រ្តីករទទួលបានរង្វាន់ពិសេស ចំនួន ២ រង្វាន់ រួមជាមួយរង្វាន់មេដាយដទៃៗ ជាច្រើនគ្រឿងទៀត។ រូបបងផ្ទាល់ក៏ទទួលបានរង្វាន់ឯកជនផងដែរ ក្នុងនោះរង្វាន់លេខមួយជាមួយការប្រគំតន្ត្រីទោលក្នុងឈុតសំដែង “សំឡេង ឃឹមលាន់រណ្ដំ” នា “ពិធីប្រឡងប្រគំតន្ត្រីទោល និងប្រគំចម្រុះឧបករណ៍តន្រ្តីជនជាតិទូទាំងប្រទេសឆ្នាំ ២០២០”។ ចូលរួមសមោសរ “ចម្រៀង របាំ តន្ត្រីទូទាំងប្រទេសឆ្នាំ ២០២១” (លើកទី ២) បងរួមជាមួយបណ្ដាតន្ត្រីកររបស់ក្រុមប្រគំចម្រុះជាមួយឈុតសំដែង “ប្រគំតន្ត្រីបាសាក់” ទទួលបានមេដាយមាស។ ក្នុងពិធីសមោសរលើកនេះដែរ បងបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជូនបណ្ណបញ្ជាក់ “តន្ត្រីករប្រជាប្រិយឆ្នើមពិសេស”។ ឆ្នាំ ២០២០ បងគាងវាសនា បានលោកប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរជាចៃដន្យ។ ក្នុងដំណាក់កាល ២០១៨-២០២០ បងទទួលបានការផ្ដល់ជូនកិត្តិនាម “យុទ្ធជនប្រឡងប្រណាំងថ្នាក់ខេត្ត”៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។