20/12/2021 15:06
ព្រះចៅអធិការថាច់ថាវរ៍។
ព្រះចៅអធិការថាច់ថាវរ៍ មានថេរដីកាឱ្យដឹងថា៖ ការងារសប្បុរសធម៌សង្គមជាសកម្មភាព មនុស្សធម៌ សមស្របជាមួយវប្បធម៌ពុទ្ធសាសនា សីលធម៌របស់អ្នកជាពុទ្ធបរិស័ទ ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានដោះស្រាយបណ្ដាការលំបាកជូនពុទ្ធបរិស័ទ ប្រជាជន មានអាត្មាតែងរួមចំណែកអនុវត្តតាមគោលការណ៍ គោលមាគ៌ា របស់បក្ស និងរដ្ឋស្ដីពីការងារសុខុមាលភាពសង្គម សម្ដែងពីស្មារតីស្នេហាជាតិ ភាពស្រឡាញ់ សាមគ្គីជនជាតិ។
ក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ព្រះអង្គឧបត្ថម្ភដល់បណ្ដាឃុំ៖ ថុងហ្វាថាញ់ភូ តាមង៉ាយ អាងភូតឹង ទីប្រជុំជនកូវកែ ឃុំ ទីប្រជុំជននីមួយៗ ០៣ លានដុង និងឧបត្ថម្ភឃុំហ្វាអឹង ១០,៥ លានដុង។ ទន្ទឹមនឹងនោះ ព្រះអង្គឧបត្ថម្ភគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ១០ លានដុង។ ឧបត្ថម្ភយាយតាចាស់ទុំក្នុងចំណុះវត្ត ១២៤ រូប សរុបទឹកប្រាក់ ៦២ លានដុង និងឧបត្ថម្ភគ្រួសារជួបលំបាកអាស្រ័យអាសន្នរោគកូវីដ-១៩ ចំនួន ៤៥ គ្រួ (ក្នុងគ្រួសារនីមួយៗ ៥០០ ពាន់ដុង អង្ករ ១០ គីឡូ ក្រាម និងមី ១ ធុង)។ ឧបត្ថម្ភវត្តទាំង ២២ វត្ត លើភូមិសាស្រ្តស្រុក ក្នុងមួយវត្តៗអង្ករ ៥០ គីឡូ ក្រាម។ល។ ក្នុងសភាពធម្មតាថ្មី ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរដល់ជីវភាពគ្រួ សារក្រីក្រ គ្រួសារដែលត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ចំនួនអំណោយជាច្រើនចំណែក។ ជាមួយតួនាទីជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុក ព្រះអង្គចង្អុលការបណ្ដាគណៈ ក្នុងសមាគមអនុវត្តល្អបណ្ដាសកម្មភាពឧបត្ថម្ភសម័យប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលប្រឡងវត្តសម្បួរ (ឃុំហ្វាអឹង) ជាមួយទឹកប្រាក់ ១៧៥ លានដុង។ ចលនាឧបត្ថម្ភ ១៧១ គ្រួសារដែលមានសាច់ញាតិបាត់បង់ជីវិត ( គ្រួសារនីមួយៗ ៤ លានដុង)។ឧបត្ថម្ភរបស់របរស្បៀងអាហារ សម្ភារៈចាំបាច់ មូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។ល។ សរុបថវិកា ៥៣០ លានដុង។ ឧបត្ថម្ភមូលនិធិវ៉ាក់សាំងកូវីដ ១៩ ជាមួយទឹក ប្រាក់ចំនួន ៥៣,៥ លានដុង។កសាងផ្ទះមហា សាមគ្គី ២ ខ្នងជូនគ្រួសារពុទ្ធបរិស័ទដែលជួបលំបាកអំពីលំនៅឋាននៅឃុំហ្វាតឹង និង ផុងភូ ជាមួយថវិកាសាងសង់ ៧៦ លានដុង។ ឧបត្ថម្ភកសាងព្រះវិហារនៅវិទ្យាស្ថានពុទ្ធសាសនាគណៈ មហានិកាយខ្មែរទីក្រុងកឹងធើ ១០០ លានដុង។
ជាមួយទង្វើប្រកបដោយលក្ខណៈវប្បធម៌របស់មនុស្សយ៉ាងជ្រាលជ្រៅ ព្រះតេជគុណ ថាច់ថាវរ៍ មិនត្រឹមតែជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុកកូវកែ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែប៉ុណ្ណោះឡើយ នៅទាំងបានពុទ្ធបរិស័ទ ប្រជាជនផ្ដល់ទំនុកចិត្តបោះឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជាជន នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ទៀតផង៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។