09/09/2022 08:25
ព្រះចៅអធិការថាច់ថាវរ៍ ។
ព្រះចៅអធិការថាច់ថាវរ៍ មិនត្រឹមតែយកព្រះទ័យទុកដាក់ដល់ការកសាងបណ្ដាសំណង់នៅក្នុងផ្ទៃវត្ត ប៉ុណ្ណោះឡើយ ព្រះអង្គនៅទាំងអនុវត្តល្អការងារសប្បុរសធម៌សង្គម ជួយដល់ស្ថានភាពលំបាកជាច្រើនឈានឡើងក្នុងជីវភាព និងសិស្សជាច្រើនឆ្លងកាត់ការលំបាករៀនសូត្រសម្រេចបានលទ្ធផលល្អប្រសើរ។ ព្រះអង្គតែងសំដែងពីទឹកព្រះទ័យស្រឡាញ់ប្អូនៗដែលឧស្សាហ៍ក្នុងការរៀនសូត្រ ប្អូនៗដែលទទួលបានលទ្ធផលរៀនសូត្រល្អ បើសិនទទួលបានលិខិតសរសើរដែលសាលាផ្ដល់ជូន និងបានព្រះអង្គជូនអំណោយបន្ថែមដូចជាសៀវភៅ ប្រាក់កាសជាដើម។ គិតដោយឡែកតែលទ្ធផល រៀនសូត្រល្អរបស់ប្អូនៗនៅតាមបណ្ដាសាលាសកលក្នុងឆ្នាំសិក្សា ២០២១-២០២២ ព្រះអង្គជូនអំណោយជំរុញស្មារតីរៀនសូត្រដល់ប្អូនៗសរុបតម្លៃឡើងដល់ រាប់សិបលានដុង។ ដោយឡែកក្នុងឆ្នាំសិក្សាថ្មី ២០២២ -២០២៣ នេះព្រះអង្គប្រមូលផ្ដុំប្អូនៗជាង ២០០ រូប មកវត្តដើម្បីជូនអំណោយអំណរបុណ្យទ្រុងធូ សរុបតម្លៃជាង ៥០ លានដុង។
យល់ឃើញថាការរួមចំណែកកសាងជនបទថ្មី គឺនាំមកជីវភាពល្អប្រសើរ ជូនភូមិស្រុក ជីវភាពមាមីងខ្មែរតំបន់ជនបទ។ ក្នុង ៦ ខែដើមឆ្នាំ ២០២២ ព្រះអង្គបំផុសចលនាពុទ្ធបរិស័ទបរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ តភ្ជាប់បណ្ដាតំបន់អាសយជនលើភូមិសាស្រ្តបាន ១ ខ្សែដោយមានប្រវែងជាង ៣០០ ម៉ែត្រ កសាងបង្គោលអំពូលអគ្គិសនីប្រើថាមពលព្រះអាទិត្យបាន ៣៣ ដើម សម្រាប់អុជបំភ្លឺនៅពេលយប់ ដោយតម្លៃក្នុងមួយដើមៗ គឺ ២,៧ លានដុង។ តាមការគ្រោងទុក នៅពេលខាងមុខ ព្រះអង្គនឹងចលនាកសាងបន្ថែមសម្រាប់ដងផ្លូវ ដែលនៅសេសសល់លើភូមិសាស្រ្តចំនួន ២០ ដើមទៀត។ តាមការគិតឃើញរបស់ព្រះអង្គ ប្រសិនបើកសាងបង្គោលដែលភ្ជាប់ដោយអំពូលប្រើប្រាស់អគ្គិសនី ជួនកាលក៏បង្កការអំពល់ដល់មូលដ្ឋានក្នុងការរៃអង្គាសប្រាក់កាសប្រចាំខែបង់ឱ្យផ្នែកអគ្គិសនី។ ចំពោះការកសាងបង្គោលប្រើប្រាស់ដោយអំពូលថាមពលព្រះអាទិត្យគ្រាន់តែកសាងម្ដង រួចប្រគល់ឲ្យរដ្ឋអំណាចមូលដ្ឋាន និងមាមីងតាមភូមិរួមគ្នាគ្រប់គ្រង។ អំពូលភ្លើងក៏បានជ្រើសជាវតាមយីហោដែលមានប្រជាប្រិយភាពដើម្បីប្រើប្រាស់បានយូរអង្វែង។
អនុវត្តកិច្ចការសមាគម ព្រះតេជគុណថាច់ថាវរ៍ បានឯកភាពជាមួយសមាជិកគណៈប្រតិបត្តិការដាក់ចេញផែនការក្នុងមួយឆ្នាំសាងសង់ផ្ទះសាមគ្គីធម៌ ៤ ខ្នងជូន ដល់គ្រួសារក្រីក្រ ជួបលំបាកអំពីលំនៅឋានដោយតម្លៃ ក្នុងមួយខ្លងៗ ៣៣ លានដុង។ ទោះជាដូច្នោះក៏ដោយបើសិនគ្រួសារដែលសមាគមជ្រើសឧបត្ថម្ភស្ថិតក្នុងចំ ណុះវត្តណានោះ វត្តនោះនៅទាំងឧបត្ថម្ភប្រាក់ចំណាយដែលកើតមានឡើងបន្ថែមក្នុងរយៈពេលសាងសង់ ក៏ដូចជាទិញសម្ភារប្រើប្រាស់ក្នុងគ្រួសារ ជូនអំណោយក្នុងពេលធ្វើពិធីប្រគល់ជូនផ្ទះ។ល។ អាស្រ័យហេតុនោះ ផ្ទះមួយខ្នងលុះកសាងរួចរាល់មានតម្លៃតិចបំផុតក៏ជាង ៤០ លានដុង។ ព្រះតេជគុណថាច់ថាវរ៍មានថេរដីការៀបរាប់៖ ពេលធ្វើបានកិច្ចការជួយដល់ស្ថានភាពលំបាក ក្នុងចិត្តអាត្មាមានក្ដីរីករាយយ៉ាងខ្លាំង។ ក្ដីរីករាយនេះមិនត្រឹមតែជួយជំរុញឱ្យអាត្មាខិតខំជាងទៀត ក្នុងការអនុវត្តន៍កិច្ចការសាសនា និងសង្គមឡើយ នៅទាំងបំផុសចលនាព្រះចៅអធិការបើកទូលាយចិត្តស្រឡាញ់ដល់មនុស្សជាតិធ្វើឱ្យសង្គមកាន់តែបានល្អប្រ សើរជាង។
អ្នកស្រីដូធីត្វៀកហាន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអឹងឱ្យដឹង៖ ព្រះតេជគុណបង្កបានប្រិយភាពខ្ពស់ជាមួយប្រជាជន ទំនាក់ទំនងល្អជាមួយរដ្ឋអំណាចមូលដ្ឋាន។ កន្លងហើយ ព្រះអង្គចលនាអនុវត្តបានកិច្ចការជាច្រើនជួយឱ្យមូលដ្ឋានសម្រេចការកសាងជនបទថ្មី គិតគូរជីវភាពបណ្ដាគ្រួសារក្រីក្រ ស្ថានភាពអនាថាលើភូមិសាស្រ្ត។ ក្នុងលើកកំពូលបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងឆ្នាំកន្លង ព្រះអង្គរួមជាមួយមូលដ្ឋានគិតគូរបានល្អរាល់ស្ថានភាពប្រជាជននៅមូល ដ្ឋាន ។ ផ្ដើមពីទង្វើរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំមូលដ្ឋានតែងស្នើទៅថ្នាក់លើឲ្យស្ងើចសរសើរស្នាព្រះហស្ដរបស់ព្រះអង្គ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។