24/05/2023 06:45
ព្រះតេជគុណ ថាច់សេងសុខឡែ។
ក្នុងបណ្តាឆ្នាំកន្លង អាស្រ័យដោយពោរពេញ ដោយឧត្តមគតិមនសិការៈ ចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា គិតគូដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាករបស់ឃុំជម្នះការលំបាកមួយចំណែកក្នុងជីវភាព ក្នុងឆ្នាំ ២០២២ ព្រះតេជ គុណថាច់សេងសុខឡែ បានបំផុសចលនាពុទ្ធបរិស័ទ សប្បុរសជននៅក្នុង និងក្រៅខេត្តឧបត្ថម្ភ កសាងផ្លូវបេតុងបាន ៧ ខ្សែ រួមជាមួយស្ពានជាច្រើនកន្លែងនៅតាមបណ្ដាភូមិ ក្នុងនោះមានភូមិដុំ ធំជាដើម សរុបប្រវែងជិត ៣ គីឡូម៉ែត្រ។ ក្រៅពី នោះ ព្រះអង្គនៅទាំងយកព្រះទ័យទុកដាក់អនុវត្តការងារសប្បុរសធម៌សង្គមដូចជា៖ ជូនអំណោយគ្រួសារក្រីក្រ ជិតក្រ គ្រួសារដែលមានស្ដានភាពលំបាក ពុទ្ធបរិស័ទចាស់ជរា អនាថាចូលរួមពិធី បុណ្យសព ឧបត្ថម្ភឈើមនុស្សធម៌ ។ល។ សរុបថវិកាកសាងផ្លូវ ស្ពាន ជូនអំណោយជិត ១,១ ពាន់លានដុង។គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ព្រះអង្គបំផុសចលនាសប្បុរសជននៅកន្លែងនានាអនុវត្តការងារសប្បុរសធម៌ មនុស្សធម៌ សរុបទឹកប្រាក់ជាង ៥០០ លានដុង។ ព្រះតេជគុណ ថាច់សេងសុខឡែ មានថេរដីកាឱ្យដឹងថា៖ អាត្មាខិតខំបំពេញកិច្ចការសព្វបែបបយ៉ាងទៅតាមសមត្ថភាពរបស់អាត្មាដើម្បីរួមជាមួយមូលដ្ឋាន គិតគូរដល់ជីវភាពគ្រួសារជនក្រីក្រលំបាក។ ចំពោះឃុំចូវដៀង អាត្មាក៏បានរួមចំណែកកសាង សំណង់មួយចំនួន រួមចំណែកធ្វើឱ្យសម្រស់ជនបទកាន់តែមានភាពស្រស់ស្អាត។
អស់រយៈពេលជាង ១០ ឆ្នាំកន្លងដែលបាន ទទួលនាទីជាព្រះចៅអធិការ ព្រះតេជគុណ ថាច់សេងសុខឡែ បានរួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ កសាងសំណង់ជាច្រើននៅក្នុងផ្ទៃវត្តដូចជា៖ ឧបដ្ឋានសាលាសមណកុដិ ជួសជុលសំណង់ ចាស់ៗមួយចំនួនដែលទ្រុឌទ្រោម។ សំណង់កសាងថ្មីភាគច្រើន តែងបានព្រះតេជគុណតុបតែងដោយ បណ្ដាក្បូរក្បាច់ដ៏ស្រស់ស្អាត។ សំណង់មួយចំនួនដែលព្រះតេជគុណទទួលរ៉ាប់រង រួមជាមួយ ព្រះសង្ឃនៅក្នុងវត្តសាងសង់ អាស្រ័យហេតុនោះ ប្រិតសំចៃបានថវិកាមួយចំណែកធំសម្រាប់វត្តប្រយោជន៍កសាងសំណង់ដទៃៗទៀត។ លោកថាច់ភា ប្រធានគណៈអារាមាភិបាលវត្តតាអោក បានឱ្យដឹងថា៖ចាប់ពីពេលព្រះតេជគុណបាននិមន្តចូលរួមប្រជុំជាញឹកញាប់នៅតាមបណ្ដាកិច្ចប្រជុំ ដែលគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ចាត់តាំង ម៉្លោះហើយព្រះតេជគុណកាន់តែយល់ច្បាស់ពីតម្រូវការជាក់ស្ដែងរបស់សង្គម។ ផ្ដើមពីនោះ ព្រះអង្គរួមជាមួយគណៈអារាមាភិបាលបង្កើតជាក្រុមសប្បុរសធម៌ រាល់ពេលឮដំណឹងថាមានពុទ្ធបរិស័ទឈឺថ្កាត់ តែងនិមន្តទៅសួរសុខទុក្ខ ជូនអំណោយ ដើម្បីជំរុញស្មារតីដល់អ្នកជំងឺឲ្យឆាប់ជាសះស្បើយ។ ចំពោះការសាងសង់បណ្ដាសំណង់ព្រះតេជគុណ តែងសម្ដែងពីបន្ទុកយ៉ាងខ្ពស់។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងរួមជាមួយរដ្ឋអំណាចមូលដ្ឋានកសាងបណ្ដាសំណង់សាធារណប្រយោជន៍ជាច្រើន។ ផ្ដើមពីនោះ ព្រះអង្គកាន់តែបង្កបានប្រជាប្រិយភាពចំពោះមហាជន។
ជាវត្តមួយស្ថិតនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រ យាល មានសំណង់ជាច្រើនត្រូវរងការខូចខាត ដោយសារសង្គ្រាម។ ដើម្បីស្នងបន្តពីព្រះចៅអធិការជំនាន់មុន ព្រះអង្គតែងអភិរក្សវត្ថុសាក្សីដើម្បីបញ្ជាក់បន្ថែមពីតម្លៃប្រវត្តិសាស្រ្ត។ ជាក់ស្ដែង ប្រដាប់ប្រដាប្រើប្រាស់ក្នុងវត្តដែលព្រះចៅអធិការ ជំនាន់មុនប្រើប្រាស់បម្រើឱ្យការចិញ្ចឹម លាក់បំ ពួនកម្មាភិបាលកាលពីសម័យសង្គ្រាមប្រមាណ ២២ ប្រភេទដូចជា៖ ថូ ទីកោ ចង្កៀងជាដើមតែងបានព្រះតេជគុណរក្សាទុកយ៉ាងហ្មត់ចត់ចាត់ជា រតនវត្ថុដើម្បីបញ្ជាក់ និងធ្វើការអប់រំអ្នកជំនាន់ក្រោយ ឱ្យយល់ដឹងព្រមទាំងមានស្មារតីស្នេហាជាតិ។ លោកឡេក្វឹកធ្វឹង ប្រធានគណៈ កម្មាធិការប្រជាជនឃុំចូវដៀង បានឱ្យដឹងថា៖ ព្រះតេជគុណ ថាច់សេងសុខឡែជា បព្វជិតគំរូមួយអង្គ អស់ពីព្រះទ័យ ដើម្បីសាសនា និងសង្គម។ ព្រះតេជគុណ រួមចំណែកយ៉ាងធំធេងក្នុងការងារបំផុសចលនាពុទ្ធបរិស័ទកសាងវត្តអារាម អនុវត្តល្អបណ្ដាចលនា ដែលមូលដ្ឋានបានផ្សព្វផ្សាយ។ សកម្មក្នុងការ ងារផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោល នយោបាយរបស់បក្ស និងរដ្ឋដល់ពុទ្ធបរិស័ទ ជួយឱ្យពុទ្ធបរិស័ទ អនុវត្តជំនឿសាសនា ប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនៅតំបន់ជនរួមជាតិខ្មែរកាន់តែបានល្អប្រសើរជាង។ ព្រះតេជគុណ តែងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន កសាងឃុំសម្រេច លក្ខឋានឃុំជនបទថ្មី និងជនបទថ្មីលើកកម្ពស់៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។