03/03/2023 16:26
ព្រះតេជគុណ សឺនហ្វាង សំណេះសំណាលជាមួយព្រះតេជគុណ គឹមម័ន អំពីការចាត់តាំងកម្មវិធីផ្សេងៗ។
ជាង ១៥ ឆ្នាំដែលបានសាងព្រះផ្នួស សិក្សារៀនសូត្រ ព្រះតេជគុណ សឺនហ្វាង គង់នៅវត្តកំពង់ឈូក ផ្នោសង្រ្កម ឃុំហ៊ីវទឺ ស្រុក ទីវកឹងតែងចលនាពុទ្ធបរិស័ទមកវត្តនៅពេលរាត្រីដើម្បីរៀនសូត្រធម៌អាថ៌តាមប្រវេណីខ្មែរ។ ជាពិសេសគឺរៀន និងគោរពប្រតិបត្តិតាមពុទ្ធោវាទនិងរៀនអំពីប្រវេណីវប្បធម៌ខ្មែររួមចំណែកយ៉ាងសកម្មក្នុងការរក្សាខ្ជាប់របៀបរស់នៅវប្បធម៌នៅតំបន់ដែលមានប្រជាជនខ្មែររស់នៅកុះករ។
ឆ្នាំ ២០០៥ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិក មធ្យមសិក្សាទុតិយភូមិ ព្រះតេជគុណ សឺនហ្វាង មានបំណងរួមចំណែកអប់រំប្រជាពុទ្ធបរិស័ទ បង្កើនការយល់ដឹងអំពីធម៌អាថ៌របស់ព្រះពុទ្ធក៏ដូចជា បង្កើនការយល់ដឹងអំពីប្រវេណីវប្បធម៌ជនជាតិ ។ ចំណុះជើងវត្តផ្នោសង្ក្រមមានប្រជាពុទ្ធបរិស័ទជាង ៣០០ គ្រួសារ។ ពេលថ្ងៃប្រជាពុទ្ធបរិស័ទ តែងរវល់ប្រកបការងារចិញ្ចឹមជីវិត ដូច្នោះហើយតែងមានការនឿយហត់មិនចង់មកវត្តនាពេលរាត្រីដើម្បីរៀនធម៌ឡើយ។ ថ្វីត្បិតដូច្នោះ ព្រះតេជគុណ តែង ព្យាយាមចលនាដោយទឹកព្រះទ័យមេត្តា ចង់ឲ្យពុទ្ធបរិស័ទរៀនសូត្រយល់ដឹងអំពីធម៌អាថ៌ព្រះពុទ្ធ ក៏ដូចជាប្រវេណីវប្បធម៌ សីលធម៌ ម្ល៉ោះហើយព្រះ អង្គក៏ខិតខំចលនាប្រជាពុទ្ធបរិស័ទរួចក៏បានពុទ្ធបរិស័ទមកវត្តរៀនបន្តិចម្តងៗ។ឆ្នាំ ២០០៦ ព្រះ តេជគុណសឺនហ្វាងចាត់តាំងបើកថ្នាក់បង្រៀន ព្រះធម៌នៅពេលរាត្រីនាវត្តផ្នោសង្ក្រម និងមានប្រជាពុទ្ធបរិស័ទប្រមាណជាង ១០ នាក់ចូលរៀនតែប៉ុណ្ណោះ។ ថ្វីត្បិតថ្នាក់ដំបូងមានពុទ្ធបរិស័ទចំនួន តិចក៏ដោយព្រះតេជគុណ សឺនហ្វាង តែងខិតខំ បង្រៀនប្រជាពុទ្ធបរិស័ទអស់ពីព្រះទ័យ ។ ដោយមានវិធីសាស្រ្តបង្រៀនល្អការបង្រៀនរបស់ព្រះតេជគុណសឺនហ្វាង បានទាក់ទាញពុទ្ធបរិស័ទមករៀនយ៉ាងកុះករ។ មកដល់ពេលនេះ មានប្រជាពុទ្ធជាង ១២០ នាក់មកវត្តរៀននៅពេលរាត្រី។
ព្រះតេជគុណ សឺនហ្វាង មានថេរដីកាថា៖ បណ្តាការងារដែលអាត្មាបានធ្វើគឺដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពុទ្ធបរិស័ទ ។ ប្រជាពុទ្ធ បរិស័ទខ្មែរមានប្រវេណីមកវត្តប្រគេនចង្ហាន់ ក៏ដូចជាចតុប្បច្ច័យសម្រាប់ព្រះសង្ឃបួសរៀន គឺជាប្រវេណីដ៏ល្អមានមកពីបុរាណ។ ម្ល៉ោះហើយ អាត្មាមានបំណងចង់ភ្ជាប់និស្ស័យ អប់រំពុទ្ធបរិស័ទ បង្កើនការយល់ដឹងអំពីគុណតម្លៃនៃព្រះពុទ្ធសាសនាយ៉ាង ណានិងមានវិធីសាស្រ្តគោរពប្រតិបត្តិយ៉ាងណាឲ្យបានល្អតាមឱវាទរបស់ព្រះពុទ្ធ ដើម្បីកសាង ជីវភាពសុភមង្គល។ ជាពិសេសរស់នៅប្រកបដោយសម្មាទិដ្ឋិ មានចិត្តមេត្តា សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីរួមចំណែករក្សាខ្ជាប់ របៀបរស់នៅវប្បធម៌ក្នុងភូមិផងរបងជាមួយគ្នា។
ព្រះអង្គនៅទាំងមានទឹកព្រះទ័យមេត្តា សកម្មក្នុងការងារសប្បុរសធម៌សង្គមដូចជា៖ ចលនាពុទ្ធបរិស័ទដែលមានជីវភាពធូរធា ឧបត្ថម្ភគ្រួសារ ដែលជួបការលំបាក ដើម្បីរៀបចំពិធីបុណ្យសព ក៏ដូចជាឧបត្ថម្ភនៅពេលដែលជួបការលំបាកក្នុង ជីវភាពជាដើម។
ព្រះតេជគុណ គឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ទីវកឹងមានថេរដីកាថា៖ ព្រះតេជគុណ សឺនហ្វាង មិនត្រឹមតែបំពេញ នាទីជាអនុប្រធានការិយាល័យសមាគមស្រុកបានល្អប៉ុណ្ណោះទេ នៅទាំងជាព្រះសង្ឃមួយព្រះអង្គ ដែលមានទឹកព្រះទ័យ "មេត្តា" ចូលរួមធ្វើនូវកិច្ចការសប្បុរសធម៌ជាច្រើនដើម្បីនាំមកនូវផលប្រយោន៍ជូនប្រជាពុទ្ធបរិស័ទ ។ ទង្វើដែលព្រះតេជគុណសឺនហ្វាងបានធ្វើ រួមចំណែកយ៉ាងសកម្ម ក្នុងការអប់រំប្រជាជនខ្មែរចូលរួមកសាង និងរក្សាខ្ជាប់របៀបរស់នៅវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅ៕ អត្ថបទ-រូបថត៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។