29/09/2022 14:23
បងស្រី ផាងធីកីវយៀម លេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោរដូង ឃុំឌិញអាង។
ជាមួយតួនាទីជាលេខាសាខាសម្ព័ន្ធយុវជន បងស្រីផាងធីកីវយៀមតែងធ្វើសេនាធិការ ជំនួយការលេខាសម្ព័ន្ធយុវជនឃុំ បញ្ជាការសាខាសម្ព័ន្ធយុវជនភូមិធ្វើសកម្មភាពមានប្រសិទ្ធភាព ទទួលខុសត្រូវក្នុងសកម្មភាពរបស់សាខាសម្ព័ន្ធយុវជនភូមិ ផ្នោរដូង។ បងស្រីផាងធីកីវយៀមបានឲ្យដឹងថា៖ “ក្នុងការអនុវត្តន៍ភារកិច្ចជំនាញខ្ញុំតែងខិតខំរៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជាដើម្បីអាចបម្រើល្អ រាល់ការងារដែលថ្នាក់លើប្រគល់ជូន។ ចាត់តាំងប្រជុំជីវភាពសាខាសម្ព័ន្ធយុវជនធានាត្រូវតាម លក្ខន្តិកៈ ដើម្បីក្ដាប់ច្បាស់ស្ថានភាពធ្វើសកម្មភាពបំណងប្រាថ្នារបស់សមាជិក ផ្ដើមពីនោះមានទិស ដៅដោះស្រាយលើកកម្ពស់គុណភាពសកម្មភាពរបស់សាខាក៏ដូចជាគុណភាពសមាជិក”។ ជាពិសេស ឆ្នាំ ២០២១ ជាមួយគោលគំនិតច្នៃប្រតិដ្ឋ “លើកកម្ពស់គុណភាពប្រជុំជីវភាពសាខា សម្ព័ន្ធយុវជន និងកសាងផ្លូវផ្កាយុវជន” បងស្រី បានសម្ព័ន្ធយុវជនមជ្ឈិមទទួលស្គាល់ និងស្ងើចសរសើរជាលេខាសាខាសម្ព័ន្ធយុវជនឆ្នើមថ្នាក់ទូទាំងប្រទេស។ បងស្រីចលនាសម្ព័ន្ធយុជនឃុំកសាង “ដងផ្លូវយុវជនគ្រប់គ្រងដោយខ្លួនឯងអំពីសន្តិសុខសណ្ដាប់ធ្នាប់ ភ្ជាប់ជាមួយផ្លូវបៃតង-ជ្រះ- ស្អាត”។ សហការចាត់តាំងផ្សព្វផ្សាយ អប់រំច្បាប់ ចេញបង្ហាញមុខទម្រង់ “តំបន់អាសយជនគ្មានយុវជន-យុវកុមារប្រព្រឹត្តអំពើអបាយមុខសង្គម”។ ចូលរួមចាត់តាំង “ពេលអាហារជាទីស្រឡាញ់” ជូនអ្នកមានវ័យចាស់អនាថា ចលនាយុវជនក្នុង ភូមិទៅបំពេញកាតព្វកិច្ចយោធា ចលនា កសាងមូលនិធិជំរុញការសិក្សាសម្រាប់ជួយប្អូនៗដែលមានស្ថានភាពលំបាកបានទៅរៀនសូត្រ។
លោកថាច់ឡែ អនុលេខាសម្ព័ន្ធយុវជនឃុំឌិញ អាងបានឲ្យដឹងថា៖ បងស្រីផាងធីកីវយៀមតែងព្យាយាមរៀនសូត្រ មានស្មារតីទទួលបន្ទុកខ្ពស់ មានការច្នៃប្រតិដ្ឋក្នុងការងារ អនុវត្តសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យចូលរួមបណ្ដាកម្មវិធី សកម្មភាពចលនារបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ជាគំរូនាំមុខក្នុងបណ្ដាសកម្មភាពចលនាដែលសាខាបក្ស គណៈកម្មការប្រជាជនភូមិ និងសម្ព័ន្ធយុវជនថ្នាក់លើចាត់តាំង”។
ជាមួយស្នាដៃដែលសម្រេចបាន បងស្រីផាងធីកីវយៀមជាគំរូល្អសម្រាប់សមាជិកយុវជនរៀនសូត្រតាម។ ប៉ុន្មាឆ្នាំកន្លង សាខាសម្ព័ន្ធយុវជនភូមិផ្នោរដូងតែងផ្ដល់យោបល់ធ្វើសេនាធិការឲ្យសម្ព័ន្ធយុវជនឃុំឌិញអាងកសាងបានទម្រង់ សំណង់យុវជនជាច្រើនពោរពេញដោយអត្ថន័យ នាំមកប្រសិទ្ធភាពជាក់ស្ដែង។ ដោយឡែក បងស្រីបានសម្ព័ន្ធយុវជនខេត្តជូនលិខិតទទួលស្គាល់ លេខាសាខាសម្ព័ន្ធយុវជនឆ្នើមឆ្នាំ ២០១៨ បណ្ណសរសើរលេខាសាខាសម្ព័ន្ធយុវជនឆ្នើមព្រោះមាន ស្នាដៃឆ្នើមក្នុងការងារសម្ព័ន្ធយុវជន និងចលនាយុវជន-យុវកុមារឆ្នាំ ២០២០។ ៕ អត្ថបទ-រូបថត៖ លឺវវ៉ូ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។