15/06/2022 14:56
លោកគឹមភឿក រីករាយជាមួយបណ្ណសរសើរលិខិតសរសើរដែលផ្នែកពាក់ព័ន្ធបានជូនដល់រូបលោក។
ជាពុទ្ធបរិស័ទមួយរូប តែងចូលរួមជ្រោមជ្រែង បណ្ដាកិច្ចការនៅក្នុងវត្តហើយ បានព្រះសង្ឃ និងគណៈអារាមាភិបាលវត្តសាលាពិភក្ការាម (តាសឹក) តែងតាំងជាប្រធានគណៈអារាមាភិបាល (ឆ្នាំ ២០១៩)និងបានទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ និងបានមជ្ឈមណ្ឌលឃោសនាការ និងកីឡាស្រុកថ្កូវប្រគល់ភារៈឲ្យធ្វើជាប្រធានក្រុមទូក-ងរបស់ស្រុក (ទូក-ងដាក់នៅក្នុងវត្តតាសឹកស្រាប់)។
ពេលមូលដ្ឋានផ្សព្វផ្សាយដល់ប្រជាជនអំពីការ កសាងជនបទថ្មី លោកគឹមភឿកបានជ្រើសធ្វើជាប្រធានក្រុមស្វ័យគ្រប់គ្រងនៅភូមិតាសឹកផ្សារ។ ផ្ដើមពីតួនាទី បន្ទុករបស់ខ្លួនលោករួមជាមួយបណ្ដា សមាជិក បណ្ដាផ្នែកពាក់ព័ន្ធចូលរួមដាំបណ្ដាប្រភេទឈើលម្អប្របតាមដងផ្លូវលើភូមិសាស្រ្តភូមិ ដោយមានប្រវែងជិត ១ គីឡូម៉ែត្រ ចលនាបណ្ដាគ្រួសារប្រជាជនកសាងបានបង្គោលអំពូលភ្លើងជាង ៣០ ដើមបម្រើឱ្យការអុជបំភ្លឺដងផ្លូវជនបទ ចូលរួមធ្វើអនាម័យបរិស្ថាននៅតំបន់ប្រជាជន ស្នាក់នៅ។ល។ សហការជាមួយព្រះចៅអធិការ វត្ត បណ្ដាសមាជិកគណៈអារាមាភិបាលវត្តតា សឹក ធ្វើល្អការងារផ្សព្វផ្សាយ រួមចំណែកជួយឱ្យព្រះសង្ឃ ជនរួមជាតិខ្មែរលើកកម្ពស់ ស្មារតីយល់ដឹងក្នុងការប្រតិបត្តិតាមច្បាប់ អនុវត្តល្អបណ្ដាចលនានៅមូលដ្ឋាន។ ជាពិសេស ក្នុងពេលដែលអាសន្នរោគកូវីដ-១៩ រាលដាលស្មុគស្មាញ លោក ផ្សព្វផ្សាយឱ្យមាមីងពុទ្ធបរិស័ទខ្មែរលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្ន អនុវត្តល្អតាមការព្រមានរបស់ ផ្នែកសុខាភិបាលដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួន និងគ្រួសារ។ ចំពោះការទទួលបន្ទុកជាប្រ ធានក្រុមទូក-ង លោកតែងចលនាបណ្ដាកីឡាករចូលរួមឱ្យមានការប្ដេជ្ញាខ្ពស់ ស្ដែងអស់ពីលទ្ធ ភាពរបស់ខ្លួនដើម្បីនាំមកកិត្តិយសជូនដល់ក្រុម របស់ខ្លួន។ រំលឹកមកវិញកាលពីឆ្នាំ ១៩៨២ ពេល ឃុំបំផុសចលនាកសាងដំណាក់សុខាភិបាលដើម្បីប្រជាជនមានលក្ខណៈបានពិនិត្យព្យាបាលជំងឺ លោកគឹមភឿក បានព្រមព្រៀងជាមួយប្រពន្ធស្ម័គ្រចិត្តបរិច្ចាគដី ១.៥០០ ម៉ែត្រក្រឡាសម្រាប់កសាងដំណាក់សុខាភិបាល។ នៅឆ្នាំ ២០១៤ ពេលមូលដ្ឋានបំផុសចលនាកសាងផ្លូវគមនាគមន៍ មានដីមួយកន្លែងរបស់គ្រួសារលោកត្រូវប៉ះពាល់ដោយទទឹង ២,៥ ម៉ែត្រ ប្រវែង ជាង ១០០ ម៉ែត្រ លោក ក៏ពិគ្រោះជាមួយប្រពន្ធស្ម័គ្រចិត្តបរិច្ចាគទៀតដើម្បី សំណង់បានដំណើរការរលូន។ លោកគឹមភឿក ចែករំលែក៖ រំពឹងគិតថាបណ្ដាសំណង់សុទ្ធតែបម្រើឱ្យផលប្រយោជន៍ប្រជាជន ម៉្លោះហើយគ្រួសារខ្ញុំក៏ត្រូវមានការរួមចំណែក ដើម្បីធ្វើឱ្យភូមិស្រុកកាន់តែស្រស់ស្អាតជាង ប្រជាជននរណាក៏បានពិនិត្យ និងព្យាបាលជំងឺពេលឈឺថ្កាត់ម្ដងៗ ជួយឱ្យជីវភាពបានសុខក្សេមក្សាន្ត។
ព្រះតេជគុណលឺស្មិត ព្រះចៅអធិការវត្តសាលាពិភក្ការាម (តាសឹក) មានថេរដីកាឱ្យដឹងថា៖ លោកគឹមភឿកជាអ្នកសកម្មក្នុងការងារចេះរៀបចំពេល វេលាបានសមស្រប។ ទោះបីជាមានការមមាញឹកក្នុងការងារគ្រួសារ ចូលរួមបណ្ដាចលនានៅ មូលដ្ឋានក៏ដោយលោតែងឆ្លៀតពេលមកវត្តជា ញឹកញាប់ ដើម្បីស្វែងយល់ពីបណ្ដាកិច្ចការដែលទាក់ទងដល់ខ្លួន និងបំផុសចលនាបណ្ដាសមាជិកគណៈអារាមាភិបាល ពុទ្ធបរិស័ទក្នុងចំណុះវត្តរួមគ្នាអនុវត្ត។ ផ្ដើមពីទង្វើជាក់ស្ដែង នាំមក ផលប្រយោជន៍រួម លោកតែងបង្កបានប្រិយភាព ខ្ពស់ចំពោះព្រះសង្ឃ និងជនរួមជាតិខ្មែរនៅទីនោះ។
លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជា ជនឃុំឡុងហ៊ីប មានប្រសាសន៍ឱ្យដឹងថា៖ ជាមួយភាពសកម្មចូលរួមអនុវត្តបណ្ដាចលនា លោកគឹម ភឿកម្ចាស់ការកសាងផែនការដើម្បីអនុវត្តបណ្ដា កិច្ចការ សំណង់សាធារណប្រយោជន៍សង្គម។ ក្រោយមកទើបជម្រាបឬក៏ពិគ្រោះជាមួយរដ្ឋអំណាចមូលដ្ឋាន។ ផែនការកិច្ចការភាគច្រើនដែល លោកបានស្នើតែងបានរដ្ឋអំណាចមូលដ្ឋានយល់ ព្រម ផ្ដើមអនុវត្ត ជួយឱ្យការកសាងបណ្ដាសំណង់លើភូមិសាស្រ្តបានសម្រេចរួចរាល់មូលដ្ឋានសម្រេច ការកសាងជនបទថ្មី។ បច្ចុប្បន្ន ដងផ្លូវផ្កាដែល អាស្រ័យ លោកគឹមភឿកទទួលបន្ទុក រួមជាមួយ បណ្ដាផ្នែកអង្គការមហាជនឃុំ តែងបញ្ចេញផ្កា បង្អួតសម្រស់ទាំងរដូវប្រាំង និងវស្សា ដងផ្លូវមានអំពូលភ្លើងអុជបំភ្លឺនៅពេលរាត្រី។ល។ ទង្វើរបស់ លោកស័ក្ដិសមឱ្យមនុស្សជាច្រើនទៀតត្រាប់តាម ដើម្បីប្រជាជនបញ្ចេញកម្លាំងជាងទៀតក្នុងការ កសាងមាតុភូមិឱ្យរឹតតែស្រស់បំព្រងជាងទៀត៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។