15/08/2023 09:12
លោក ថាច់ហ្វាយ។
ជាសមាជិកសមាគមអ្នកមានវ័យចាស់ លោក ថាច់ហ្វាយ តែងសកម្មចូលរួមជាមួយការងារសមាគមនៅមូលដ្ឋាន អនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ ផែនការសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា។ ជាពិសេសគឺកម្មវិធីសកម្មភាពរបស់សមាគម។
ជាពុទ្ធបរិស័ទមានការផ្សារភ្ជាប់ជាមួយមូលដ្ឋាន លោកតែងមានសកម្មភាពប្រកបដោយស្មារតី “ខ្លួនទីពឹងខ្លួន” “ចែករំលែកពេលមានអ្នកខ្វះខាត” “ជួយគ្នានៅគ្រាក្រ” តួយ៉ាងដូចជា៖ រួមវិភាគទានអង្ករ ប្រាក់កាស និងវត្ថុប្រើប្រាស់ចាំបាច់ឧបត្ថម្ភដល់ គ្រួសារមានអ្នកឈឺថ្កាត់ បុណ្យសព រួមវិភាគទាន កសាងផ្ទះសាមគ្គីធម៌អាស្រ័យសមាគមព្រះសង្ឃសាមគ្កីស្នេហាជាតិស្រុកបំផុសចលនា។ លោកតែងខិតខំបំពេញកិច្ចការធ្វើជាគំរូក្នុងការពង្រីកសេដ្ឋកិច្ច កសាងគ្រួសារកក់ក្ដៅសុភមង្គល។
ទន្ទឹមជាមួយការពង្រីកសេដ្ឋកិច្ចគ្រួសារ រូបលោក និងគ្រួសារតែងអនុវត្តល្អរបៀបរស់នៅ អារ្យធម៌ គ្រួសារវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅ អប់រំកូនចៅរស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញ និងច្បាប់ចិញ្ចឹមកូនមានសុខភាពល្អ បង្រៀនកូនឆ្លាត ប្រកបដោយភាពស្លូតបូត មានកតញ្ញូតាធម៌ ចំពោះលោកតាលោកយាយ ឪពុកម្ដាយចេះគួរ សមជាមួយអ្នកជិតខាង។
ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាព លោកចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានជ្រោមជ្រែង ជាមួយចលនាការពារសន្តិសុខមាតុប្រទេស រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ប្រជាជនស្នាក់នៅចូលរួមជាមួយក្លឹបណែនាំមុខសញ្ញាមានអំពើបំពានច្បាប់ អបាយមុខសង្គម។ រួមជាមួយគណៈអារាមាភិបាលវត្តធ្លក បណ្ដាអង្គការចាត់តាំងមហាជនមូលដ្ឋានផ្សព្វផ្សាយជូនពុទ្ធបរិស័ទប្រតិបត្តិល្អគោលការណ៍របស់បក្ស បដិសេធបណ្ដាទ្រឹស្ដីមួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្ត។ ជា មួយការពង្រីកអត្តចរិតជាគំរូរាល់ចលនារបស់រូបលោក ម៉្លោះហើយកូនៗរបស់លោក បច្ចុប្បន្ន មានវឌ្ឍនាការបំពេញការងារនៅតាមបណ្ដាស្ថាប័នរដ្ឋ។
អ្នកស្រី ឡេធីម៉ីតៀង ប្រធានសមាគមជំរុញ ការសិក្សាឃុំហ៊ីបហ្វា ឱ្យដឹងថា៖ លោក ថាច់ហ្វាយ ជាអ្នកមានការជ្រោមជ្រែង និងអនុវត្តល្អការងារជំរុញការសិក្សា ជំរុញបញ្ញានៅមូលដ្ឋាន។ ពេលមានការបំផុសចលនាបង្កមូលនិធិជំរុញការសិក្សាម្ដងៗ លោកតែងចូលរួមបំពេញ ជួយឱ្យចលនាជំរុញការសិក្សា ជំរុញបញ្ញាកាន់តែស៊ីជម្រៅទៅក្នុងទឹកចិត្តប្រជាជន។
ក្នុងបណ្ដាឆ្នាំកន្លង ក្រុមសមាទានសីលលើភូមិសាស្រ្តភូមិ តែងរក្សាសកម្មភាពបានទៀងទាត់ ក្នុងនោះក៏មានការរួមចំណែកយ៉ាងធំធេងរបស់ រូបលោកថាច់ហ្វាយផងដែរ។ លោកតែងជំរុញទឹកចិត្តបណ្ដាសមាជិក សមាជិកាក្នុងក្រុមអនុវត្តល្អ បែបបទរបស់ក្រុម ដើម្បីបង្កទំនុកចិត្តជាមួយគ្នា។ ផ្ដើមពីនោះ កាន់តែទាក់ទាញបានមនុស្សជាច្រើន ចូលរួមក្លាយជាចលនាប្រកបដោយលក្ខណៈ សង្គម លើកកម្ពស់ស្មារតីក្នុងបណ្ដាសមាជិកចែក រំលែកទៅវិញទៅមកក្នុងពេលមានអាសន្នពូតផ្ដុំ បន្ថែមពីលក្ខណៈល្អល្អះនៃមនោសញ្ចេតនាអ្នកភូមិផងរបងជាមួយ។
លោក ថាច់ហ្វាយ សំណេះសំណាល៖ ស្ថិតក្នុងវ័យកាន់តែចាស់ ប៉ុន្តែរូបខ្ញុំមានបំណងចែករំលែកពីអ្វីដែលខ្លួនមានជួយឱ្យមនុស្សគ្រប់រូប មានស្មារតីយល់ត្រូវមានរបៀបធ្វើត្រូវ ជៀសវាង អំពើបំពានច្បាប់។ ផ្ដើមពីនោះ ជាឱកាសលត់ដំអត្តចរិត កសាងគ្រួសារឱ្យកាន់តែមានភាពជឿនលឿនជាង។
បើទុកជាស្ថិតក្នុងវ័យចាស់ក៏ដោយ លោកនៅតែសកម្មចូលរួមជាមួយបណ្ដាសកម្មភាពសង្គម ចូលរួមជាមួយបណ្ដាអង្គការចាត់តាំងសង្គមដូចជា៖ សមាជិកគណៈប្រតិបត្តិការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ៊ីបហ្វា ប្រធានគណៈអារាមាភិបាលវត្តធ្លក អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរភូមិធ្លកទទឹង រួមចំណែកជាមួយបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ធ្វើល្អការងារ ផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងក្នុងជន រួមជាតិខ្មែរអំពីការអនុវត្តន៍គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់ រដ្ឋ។ ទង្វើរបស់លោក បានគណៈផ្នែកគ្រប់លំដាប់ ថ្នាក់ស្ងើចសរសើរ៕ អត្ថបទ-រូបថត៖ សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។