25/08/2023 14:31
ប្ដីប្រពន្ធបងស្រី ថាច់ធីធូត្រាង ដាំផ្កាស្បៃរឿង។
ទទួលស្វាគមន៍យើងខ្ញុំនៅក្នុងផ្ទះទើបសាងសង់រួចរាល់នៅចុងឆ្នាំ ២០២២ បង ង៉ូថាញ់ត្វៀង ចែករំលែកថា៖ មុននោះ ភរិយាខ្ញុំនិងខ្ញុំបានទៅស៊ីឈ្នួលនៅខេត្តបិញយឿង ដោយសារមិនអាចស្វែងរកការងារបានលំនឹងនៅក្នុងស្រុក ដូច្នេះយើង ត្រូវទៅធ្វើការនៅឆ្ងាយពីផ្ទះ ហើយទុកកូនឲ្យជី ដូនជីតាមើលថែនៅផ្ទះប្រក់ដោយស្លឹកបណ្ដោះអាសន្ន។ នៅឆ្នាំ ២០២២ អនុវត្តសេចក្តីសម្រេច ចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជន ខេត្ត កំណត់គោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋានសម្រាប់គ្រួសារក្រីក្រ និងជិតក្រីក្រនៅខេត្តត្រាវិញ ដំណាក់កាល ២០២១ - ២០២៥ គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភជាទឹកប្រាក់ ៤០ លានដុង និងបុលបន្ថែមពីធនាគារចំនួន ៣០ លានដុងទៀត ដើម្បីសាងសង់ផ្ទះឱ្យបានសមរម្យ។ ដើម្បីដោះស្រាយការងារធ្វើនៅនឹងកន្លែង ព្រមទាំងអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិច គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភថវិកាចំនួន ១០ លានដុង ពីប្រភពទុនផ្លាស់ប្ដូរមុខរបរដើម្បីទិញគោ ១ ក្បាល មកចិញ្ចឹម។ ទន្ទឹមនោះ ធនាគារគោលនយោបាយ សង្គមស្រុកថ្កូវ ក៏បានឱ្យបុលប្រាក់ចំនួន ៥០ លាន ដុងសម្រាប់ទិញគោចំនួន ៣ ក្បាលបន្ថែមទៀត និងសាងសង់ក្រោលគោផងដែរ។ ជារៀងរាល់ថ្ងៃ ក្រៅពីការងារស៊ីឈ្នួលតាមរដូវកាល ខ្ញុំឆ្លៀតពេល ទំនេរទៅរកស្មៅចិញ្ចឹមគោនិងដាំផ្កាស្បៃរឿងយកទៅលក់ដើម្បីរកប្រាក់ចំណូលបន្ថែម។
ថ្វីត្បិតរវល់នឹងការមើលថែកូនតូចៗទាំង ២ នាក់ក៏ដោយ បងស្រី ថាច់ធីធូត្រាង (ប្រពន្ធបង ង៉ូថាញ់ត្វៀង) នៅតែឆ្លៀតពេលដាំដំណាំគ្រប់ប្រភេទដូចជា៖ ស្ពៃ ននោង គូឆាយ ស្ពៃខៀវ។ល។ ប្រមាណ ១ កុងនៅជុំវិញផ្ទះ។ បងស្រី ថាច់ធីធូត្រាង មានប្រសាសន៍ថា៖ ដោយពិនិត្យឃើញថា ប្ដីប្រពន្ធខ្ញុំកំពុងព្យាយាមរួចផុតពីភាពក្រីក្រ លុះដល់ដើមឆ្នាំ ២០២៣ សមាគមសហព័ន្ធន៍នារីឃុំឡុងហ៊ីបបានបន្តឧបត្ថម្ភឱ្យគ្រួសារខ្ញុំចិញ្ចឹមពពែចំនួន ២ ក្បាលទៀត។ ពពែគឺជាប្រភេទសត្វស៊ីចំណីចម្រុះ ដូច្នេះខ្ញុំឆ្លៀតយកអនុផលពីការដាំដំណាំ ដើម្បីធ្វើជាអាហារសម្រាប់វា។ មូលដ្ឋានបានបង្ក រាល់លក្ខណៈដើម្បី គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ និងដោយពិនិត្យឃើញថាជីវភាពកាន់តែបានធូរធា ដូច្នេះនៅខែកក្កដាឆ្នាំ ២០២៣ ប្ដីប្រពន្ធបានសម្រេចចិត្តសុំដកឈ្មោះចេញពីបញ្ជីគ្រួសារក្រីក្ររបស់ឃុំ។
អាចនិយាយបានថា ជោគជ័យពីទម្រង់ដាំដំណាំរួមផ្សំនឹងការចិញ្ចឹមគោនិងពពែ ទោះបីជាប្រសិទ្ធភាពសេដ្ឋកិច្ចដំបូងសម្រេចមិនបានខ្ពស់ក៏ដោយ ប៉ុន្តែក៏ជាការបង្ហាញពីឆន្ទៈរបស់គ្រួសារបង ង៉ូថាញ់ត្វៀង ក្នុងការជម្នះភាពលំបាក។ លោក គឹមបៃលី ប្រធានគណៈកម្មធិការប្រជាជនឃុំឡុងហ៊ីប បានឱ្យដឹងថា៖ បន្ទាប់ពីខំប្រឹងប្រែងធ្វើការយ៉ាងលំបាកអស់រយៈពេលជាងមួយឆ្នាំ មិនព្រម ក្រាញនៅជាមួយភាពក្រីក្រ និងដោយភាពឧស្សាហ៍ ព្យាយាមជាមួយនឹងភាពសង្វាតក្នុងការរកស៊ីនោះ បង ង៉ូថាញ់ត្វៀង និងភរិយារបស់បងបានរួចផុតពីភាពក្រីក្រដោយទម្រង់ផលិតពហុសណ្ឋានគួបផ្សំជាមួយចម្ការជុំវិញផ្ទះ។ ឆន្ទៈរបស់ប្ដីប្រពន្ធក្នុងការជម្នះភាពលំបាកគឺជាគំរូភ្លឺស្វាងមួយដោយបានមូលដ្ឋានជំរុញទឹកចិត្តដើម្បីគ្រួសារក្រីក្រផ្សេង ទៀតយកតម្រាប់តាមឈានឡើងលំនឹងជីវភាពដោយខ្លួនឯង៕ អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។