21/07/2023 09:07
អតីតយុទ្ធជន ង្វៀងត្រាង៉ង ថែទាំផ្កាកណ្តឹងលឿង។
លោក គឹមថាញ់កឹង ប្រធានសមាគមអតីតយុទ្ធជនឃុំភូកឹង បានឱ្យដឹងថា៖ អតីតយុទ្ធជន ង្វៀងត្រាង៉ងចូលរួមជាមួយសកម្មភាពអតីតយុទ្ធជនឃុំភូកឹងកាលពីឆ្នាំ ២០០៩។ កាលទើបក្លាយ ជាសមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោង ផ្សារ លោកង៉ងតែងសកម្មចូលរួម “ទម្រង់ចូលរួមហ៊ុនទុនផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច”។ ចំនួនទុនដែលបានមកពីទម្រង់ លោកសន្សំសំចៃជា បណ្ដើរៗដើម្បីផ្ដុំឱ្យការលក់ដូរតូចតាចនៅក្នុងផ្ទះ។ ទន្ទឹមនឹងនោះ លោកនៅទាំងជាអ្នកសកម្ម ចូលរួមបណ្ដាវគ្គហ្វឹកហាត់អំពីបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ចគ្រួសារអាស្រ័យសមាគមចាត់តាំង។ ផ្ដើមពីនោះ គ្រួសារលោកបានឈានឡើងចាកផុតភាពក្រីក្រ និងជាសមាជិកឆ្នើមនៅមូលដ្ឋាន។
“ទម្រង់ចូលរួមហ៊ុនទុនផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច” របស់សាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ បានបង្កើតឡើងនៅឆ្នាំ ១៩៩០ និងពង្រីកប្រសិទ្ធភាពរហូតមកទល់សព្វថ្ងៃ។ ដំបូងសមាជិកម្នាក់ៗចូលរួមហ៊ុនទុនពី ២០.០០០-៥០.០០០ ដុងក្នុងមួយត្រីមាស តាមរូបភាពបង្វិលជុំ។ ដោយឃើញ ទម្រង់មានប្រសិទ្ធភាព ម៉្លោះហើយសាខាសមាគមស្នើបង្កើនចំនួនទុនរួមបំពេញម្នាក់ៗ ពី ២០០.០០០-៥០០.០០០ ដុងក្នុងមួយត្រីមាស។ គិតមកទល់ពេលនេះ សរុបចំនួនទុនប្រមាណ ៩៥ លានដុង។ ជារៀងរាល់ឆ្នាំបង្កលក្ខណៈឱ្យសមាជិក ១០ លើកនាក់ខ្ចីសម្រាប់ពង្រីកសេដ្ឋកិច្ច ជាមួយចំនួនទុនសរុប ៥០ លានដុង។ ក្រៅពីនោះ ចំនួនទុនខាងលើ បានប្រើប្រាស់ទៅក្នុងការឧបត្ថម្ភសមាជិកខ្ចីពេលឈឺថ្កាត់ ឬក៏ដោះស្រាយលំបាក ក្នុងហេតុភេទអាសន្ន។
អតីតយុទ្ធជន ង្វៀងត្រាង៉ង បានឱ្យដឹងថា៖ កាលពីមុន ពេលគ្រួសារនៅជួបលំបាកនោះ ខ្ញុំរួមជាមួយប្រពន្ធប្រកបរបរលក់ដូរដូងទុំដើម្បីចិញ្ចឹមជីវិត។ នេះជាមុខរបរមានការលំបាកច្រើនបង្គួរ បំផុតគឺនៅពេលប្រមូលផលដូងទុំ និងប្រមូលដឹកជញ្ជូនទៅលក់ឱ្យឈ្មួញនៅក្នុងរដូវដែលមានភ្លៀងជោកជាំ ប៉ុន្តែនៅតែមិនរួញរា ពីព្រោះនេះជារបរចិញ្ចឹមគ្រួសារ។ ក្រៅពីការទៅប្រមូលទិញដូងទុំ ដើម្បីមានប្រាក់ចំណូលបន្ថែម ពេលខ្លះដូងចុះថ្លៃ គ្រួសារខ្ញុំរិះគិតចេញវិធីសាស្រ្តកោសយកសាច់ដូង ហាលឱ្យស្ងួត រួចយកលក់មកវិញឱ្យបណ្ដាហាង ជារបៀប យកកម្លាំងរកប្រាក់ចំណេញ។ ក្រោយមកទៀតឃើញមូលដ្ឋានមានគ្រួសារជាច្រើនពង្រីកទម្រង់ ចិញ្ចឹមសត្វខ្ញុំមានបំណងមានប្រាក់ទុនដើម្បីធ្វើអាជីវកម្មខាងចំណីសត្វ។ ផ្ដើមពីការរួមដំណើរ របស់សាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ខ្ញុំខ្ចីបានចំនួនទុនពី “ទម្រង់មូលនិធិចូលហ៊ុន ទុនផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច” ៥ លានដុង រួមជាមួយចំនួនទឹកប្រាក់សន្សែសន្សំរបស់គ្រួសារទៀតដើម្បីវិនិយោគឱ្យការលក់ចំណីសត្វ។ សន្សឹមៗ មូលដ្ឋានក៏ប្រកបការងារទទួលទានបានលំនឹង ខ្ញុំចាប់ផ្ដើមបើកទូលាយទ្រង់ទ្រាយលក់ដូរ។ បច្ចុប្បន្ន គិតជាមធ្យមក្នុងមួយឆ្នាំ ក្រោយពេលទូទាត់បណ្ដាការចំណាយ គ្រួសារខ្ញុំក៏នៅចំណេញជិត ២០០ លានដុង និងរយៈពេលថ្មីៗនេះ ខ្ញុំសាងសង់បាន ផ្ទះសមរម្យដោយតម្លៃជាង ៥០០ លានដុង។
ក្រោយពេលជីវភាពបានលំនឹង អតីតយុទ្ធជនង្វៀងត្រាង៉ង បែរមកចំណាយពេលច្រើនដើម្បី ចូលរួមកិច្ចការសង្គម និងរួមជាមួយសាខាសមាគមសកម្មបំផុសចលនាបណ្ដាមូលនិធិដើម្បីជួយឧបត្ថម្ភសមាជិកឈឺថ្កាត់ ឬក៏រួមដំណើរជាមួយ សមាជិកក្រលំបាកឈានឡើងពង្រីកសេដ្ឋកិច្ច។
ទង្វើមួយក្នុងបណ្ដាទង្វើជាក់ស្ដែង និងបង្កបានការជក់ចិត្តក្នុងការងារសង្គមរបស់លោក ង្វៀងត្រាង៉ង គួរពណ៌នាដល់បណ្ដាសំណង់បៃតងនៅមូលដ្ឋាន។ អតីតយុទ្ធជន ង្វៀងត្រាង៉ង បានឱ្យ ដឹងបន្ថែម៖ ទោះបីរវល់នឹងការងារគ្រួសារ យ៉ាងណាក៏ដោយ ប៉ុន្តែឱ្យតែដល់ថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់សប្ដាហ៍ ខ្ញុំតែងឆ្លៀតពេលចូលរួមជាមួយ សមាគមអនាម័យបរិស្ថាន ដាំឈើលម្អប្របតាមដងផ្លួវ។ ក្រៅពីនោះ ខ្ញុំនៅទាំងបំបៅផ្កាកណ្ដឹង លឿងផ្ទាល់ដៃប្រមាណ ១.០០០ ដើមសម្រាប់ដាំតាមបណ្ដាដងផ្លូវលំ និងផ្លូវបេតុង រួមចំណែកបង្កលម្អឱ្យទីក្រុង និងរួមចំណែកកសាងសម្រេចជោគជ័យឃុំជនបទថ្មីខ្នាតគំរូ៕
គឹមទឺយ-សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។