03/01/2022 14:53
លោកថាច់សល់ (ស្ដាំ) ពិភាក្សាផែនការជាមួយប្រធានសមាគមអតីតយុទ្ធជនឃុំ។
គិតមកទល់ថ្ងៃទី ២៨ ខែធ្នូ ភូមិមេរងថ្មី កត់សម្គាល់ F០ ចំនួន ៦២ នាក់នៃគ្រួសារ ២០ គ្រួ និង F១ ចំនួន ៩៩ នាក់។ ទោះបីជាបានវិលត្រឡប់មកសភាពធម្មតាថ្មីវិញហើយក៏ដោយ ប៉ុន្តែបាតុភាពនៃការកើតឡើងសាជាថ្មីនៃអាសន្នរោគ កាន់តែខ្ពស់។ អាស្រ័យហេតុនោះ លោកថាច់សល់ តែងលើកកម្ពស់ការផ្សព្វផ្សាយ បង្កើនការយល់ដឹង បង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ជូនមាមីងនៅមូលដ្ឋាន ជានិច្ច។
ក្រៅពីតួនាទីជាប្រធានសាខាសមាគមអតីត យុទ្ធជនរបស់ភូមិ លោកថាច់សល់ នៅទាំងជាប្រធានក្រុមកូវីដសហគមន៍របស់ភូមិ ដោយមានសមាជិកចំនួន ៣០ រូបចូលរួម។ ដើម្បីធានាឱ្យការបង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព លោក បានបំផុសចលនាបណ្ដាសមាជិកអនុវត្តភារកិច្ច តាមទម្រង់ ៧+១ (សមាជិកម្នាក់ទទួលបន្ទុក ៧ គ្រួសារក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគលើភូមិសាស្រ្តភូមិ)។ បណ្ដាគ្រួសារដែលមានអ្នកឆ្លងជំ ងឺបាននឹងនរចិត្ត ទទួលបានការណែនាំអនុវត្តតាម ផ្នែកជំនាញ ។ កាលពីមុនពេលមូលដ្ឋានអនុវត្ត បទបញ្ជាបិទខ្ទប់ កសាងប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល លោកតែងចូលរួមប្រចាំការជាមួយបណ្ដាសមាជិកដទៃទៀតទាំងថ្ងៃទាំងយប់។
មិនត្រឹមតែធ្វើល្អការងារផ្សព្វផ្សាយ ចំពោះគ្រួសារជ្រាបកូវីដ-១៩ ឬក៏បណ្ដាគ្រួសារលំបាក បាត់បង់ការងារធ្វើអាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ -១៩ បានលោកឧបត្ថម្ភ និងបំផុសចលនាសប្បុរសជនឧបត្ថម្ភអំណោយ ១៥ ចំណែក រួមមាន អង្ករ មី ទឹកស៊ីអ៊ីវ ប្រេងចម្អិនអាហារ និងវត្ថុចាំបាច់ មួយចំនួនទៀតគិតជាតម្លៃជិត ១០ លានដុងជូនដល់មាមីង។ ដោយឡែកគ្រួសារលោក បានឧបត្ថម្ភមាមីងក្នុងលើកដែលភូមិត្រូវបិទខ្ទប់ចំនួនបន្លែអំបឹះជាង ៨០០ គីឡូក្រាមដែរ គិតជាតម្លៃសរុប ៩,៦ លានដុង។ ទន្ទឹមនឹងនោះ លោកនៅទាំងចូលរួមជាមួយគណៈកម្មការវត្ត ព្រះចៅអធិការគិតគូរបានល្អដល់មាមីងខ្មែរដែលជួបលំបាកអាស្រ័យឥទ្ធិពលនៃអាសន្នរោគ។
លោកថាច់សល់ សំណេះសំណាលថា៖ នៅក្នុង កាលៈទេសៈដែលមាមីងជួបលំបាកយើងខ្ញុំក៏ ត្រូវសំដែងអំពីតួនាទី បន្ទុកចំពោះសហគមន៍។ អ្វីដែលអាចធ្វើបានគឺធ្វើដើម្បីជួយជាប្រយោជន៍ដល់មាមីង ។
លោកដ្វងញ៉ឹកដាំង ប្រធានសមាគមអតីតយុទ្ធ ជនឃុំថាញ់ហ្វាស៊ើងបានឱ្យដឹងថា៖ ភូមិមេរងថ្មី ជាភូមិដំបូងបង្អស់កត់សម្គាល់មានករណីឆ្លងជំងឺកូវីដ ១៩។ គណៈចង្អុលការបណ្ដាអង្គការមហាជនមានបន្ទុកខ្ពស់ ក្នុងនោះមានការរួមចំណែកយ៉ាងសំខាន់របស់លោកថាច់សល់ គាត់មិនត្រឹមតែធ្វើល្អការងារផ្សព្វផ្សាយ បំផុសចលនាប៉ុណ្ណោះ ឡើយ នៅទាំងជូនបន្លែ និងវត្ថុចាំបាច់ដល់មាមីង ត្រូវរងឥទ្ធិពលដោយអាសន្នរោគ។ ក្នុងបណ្ដាឆ្នាំកន្លង គាត់ទទួលបានលិខិតសរសើរជាច្រើន ច្បាប់ របស់ផ្នែកពាក់ព័ន្ធអំពីស្នាដៃអនុវត្តសម្រេចឆ្នើមភារកិច្ច និងបណ្ដាចលនា។ ត្រៀមបម្រុងបូកសរុបសកម្មភាពអតីតយុទ្ធជនឃុំ សមាគមស្នើជូនលិខិតសរសើរដល់លោកថាច់សល់ដែលមានស្នាដៃក្នុងការបំផុសចលនាអនុវត្តល្អការងារ បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩៕
អត្ថបទ-រូបថត៖ ថាច់សម្បតិ្ត
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។