17/05/2022 08:14
អ្នកមានប្រជាប្រិយភាព លោកសឺនឡឹក។
អនុវត្តតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជន រួមជាតិ លោកសឺនឡឹកតែងបង្កភាពស្និទ្ធស្នាល ជាមួយប្រជាជន ផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជ្រោមជ្រែងអនុវត្តល្អបណ្ដាចលនានៅមូលដ្ឋាន។ លោកសឺនឡឹក បានឱ្យដឹង៖ ខ្ញុំធ្លាប់បំពេញការងារនៅមូលដ្ឋាន ម៉្លោះហើយកាន់តែយល់ច្បាស់ពីបំណងប្រាថ្នា របស់ប្រជាជនខ្ញុំតែងបង្កភាពជិតស្និទ្ធជាមួយប្រ ជាជនដើម្បីអនុវត្តការងារផ្សព្វផ្សាយ។ ចំពោះតួនាទីអ្នកមានប្រជាប្រិយភាព ពេលមូលដ្ឋានមានការសម្រុះសម្រួលករណីអ្វីម្យ៉ាងដោយមានការ អញ្ជើញខ្ញុំចូលរួម ខ្ញុំតែងវែកញែកឱ្យឃើញពីមនោសញ្ចេតនារវាងអ្នកភូមិផង មិនទុកបណ្ដោយឱ្យកើតការទាស់ទែងខ្វែងគំនិតគ្នាក្នុងភូមិស្រុក ការ ពិភាគរបស់ខ្ញុំធ្វើឱ្យអ្នកក្នុងករណីវ័ណ្ឌទំនាស់មានការព្រមព្រៀងរួមចំណែករក្សាលំនឹងសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។ អាស្រ័យហេតុនោះ ជារៀងរាល់ឆ្នាំ ខ្ញុំបានចូលរួមសម្រុះសម្រួលករណីវ័ណ្ឌទំនាស់ ប្រមាណ ១២ ករណី ក្នុងនោះ មាន ១០ ករណី សម្រុះសម្រួលសម្រេចជោគជ័យនៅត្រឹមតែ ១-២ ករណីបញ្ជូនទៅថ្នាក់លើដោះស្រាយ។
ភូមិតារ៉ម (បេ) មានគ្រួសារប្រជាជនចំនួន ៣០៩ គ្រួ ដោយមានចំនួនមនុស្សរាយ ១.២៨៧ នាក់ ក្នុងនោះ អត្រាជនរួមជាតិខ្មែរជាង ៩៣,៨%។ ក្នុង បណ្ដាឆ្នាំកន្លង ស្ថានភាពសន្តិសុខសណ្ដាប់ ធ្នាប់លើភូមិសាស្រ្តបានរក្សាស្ថិរភាពជនរួមជាតិខ្មែរខិតខំក្នុងការប្រកបកិច្ចការរកទទួលទានដើម្បីកែលម្អជីវភាព។ រួមជាមួយការឧបត្ថម្ភទុនពង្រីក ការផលិតចិញ្ចឹមសត្វរបស់រដ្ឋ ម៉្លោះហើយជីវភាព សម្ភារស្មារតីរបស់ជនរួមជាតិខ្មែរមិនបង្អង់បាន លើកកម្ពស់។ សមិទ្ធផលខាងលើ តែងមានការ រួមចំណែករបស់អ្នកមានប្រជាប្រិយភាពលោក សឺនឡឹក ក្នុងនោះ មានការបំផុសចលនាជនរួមជាតិខ្មែរ ដែលបានទទួលផលឲ្យប្រើប្រាស់ទុន ត្រូវតាមគោលដៅ សម្រេចប្រសិទ្ធភាព គ្រួសារជនរួមជាតិខ្មែរជាច្រើនកាលពីមុនជាគ្រួសារក្រីក្រ បច្ចុប្បន្នកសាងបានទម្រង់ផលិត ចិញ្ចឹមសត្វ ដោយមានទ្រង់ទ្រាយកាន់តែធំឡើងជាលំដាប់។
លោកត្រឹងវុាំងគ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹង៖ លោកសឺនឡឹកជា អ្នកមានប្រជាប្រិយភាពគំរូមួយរូបក្នុងជនរួមជាតិ ខ្មែរផង ជាអ្នកសកម្មក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំផង។ មិនត្រឹមតែភារកិច្ចដែលបានប្រគល់ ជូនលោកតែងអនុវត្តសម្រេចល្អប៉ុណ្ណោះឡើយ នៅទាំងធ្វើល្អកិច្ចចលនាមហាជនក្នុងភូមិអនុវត្តសម្រេចបណ្ដាលក្ខឋានភូមិវប្បធម៌ ជនបទថ្មីជាដើម។ ក្នុងជីវភាពប្រចាំថ្ងៃ លោកតែងអនុវត្តការរស់នៅធ្វើជាគំរូដើម្បីជនដទៃ ត្រាប់តាម។
លោក សឺនឡឹក ក៏ជាអ្នកមានចិត្តទូលាយ។ បណ្ដាបទពិសោធន៍ ឬចំណេះដឹងក្នុងការផលិត ចិញ្ចឹមសត្វលោកតែងចែករំលែកដល់អ្នកដទៃ រួមអនុវត្ត និងបានមហាជនជាច្រើនគោរពស្រឡាញ់។ ផ្ដើមពីការអនុវត្តន៍ល្អតួនាទីអ្នកមានប្រជា ប្រិយភាព សកម្មក្នុងការរៀនសូត្រ និងធ្វើតាម អ៊ំ លោកសឺនឡឹក បានបណ្ដាផ្នែកស្ងើចសរសើរ ជូនរង្វាន់ ក្នុងនោះ មានលិខិតសរសើរអំពីស្នាដៃ រៀនសូត្រ និងធ្វើតាមអ៊ំ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។