06/11/2020 08:07
អង្គភាពស្រុកចូវថាញ់ បានបើកឆាកឲ្យពិធី ប្រឡងនេះ ដោយសម្តែងបង្ហាញសម្លៀកបំពាក់ ០៣ ប្រភេទ តាមលក្ខន្តិកៈរបស់គណៈចាត់ តាំង។ ទស្សនិកជនបានចាប់អារម្មណ៍ចំពោះសម្លៀកបំពាក់និងការសម្តែងដ៏ស្រស់ស្អាតរបស់ បេក្ខជន បេក្ខនារីរបស់អង្គភាពនេះណាស់។ ទន្ទឹម នឹងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យទានផ្សេង សម្លៀកបំពាក់អាពាហ៍ពិពាហ៍ នៅមានសម្លៀក បំពាក់សម្រាប់ធ្វើការពលកម្មរួមជាមួយ ឧបករណ៍ ពលកម្មនិងការសម្តែងយ៉ាងទន់ភ្លន់ផងនោះ ក៏បានធ្វើឲ្យទស្សនិកជនជូនស្នូរទះដៃអបអរសាទរយ៉ាងកក់ក្តៅ។ដៃគូក្វឹកថាំង - ហ្វាងម៉ៃសម្តែង ដៃកាន់ឧបករណ៍មានអង្រុតនិងឈ្នាងជាដើម។ ដៃគូ គឹមដាកនិងហុងវ៉ឹងជាមួយសម្លៀកបំពាក់ដាលអំបុកគួបផ្សំ នឹងវិធីសាស្រ្តសម្តែងដ៏ល្អ ញុាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយ។ សម្លៀកបំពាក់ពលកម្មតាមបែបបុរាណ របស់ ជនរួមជាតិខ្មែរសម្រាប់ស្ត្រី ភាគច្រើនអាវដៃវែង ឆ្នុកក្បិន ឈ្នួតកន្សែងនៅលើក្បាល។ ចំពោះ បុរសវិញ ច្រើនពាក់អាវកមូល ដៃខ្លី ឆ្នុកក្បិន ក្រវាត់កន្សែងចង្កេះ។
ឈុតសម្តែងរបស់អង្គភាពស្រុកចូវថាញ់ ។
ការសម្តែងបង្ហាញរបស់អង្គភាពស្រុកយ្វៀង ហាយក៏បានទស្សនិកជន ស្វាគមន៍យ៉ាងកក់ក្តៅ ដែរ។ក្នុងនោះមានការសម្តែងដ៏ស្រស់ស្អាតរបស់ កុមារីលីតា។ លីតាសម្តែងអមជាមួយគូសម្ដែងហ្វាងធៀង - ង៉ុកធឺ ជាមួយសម្លៀកបំពាក់ សម្រាប់ ថ្ងៃបុណ្យទាន ។ កុមារីលីតា ពាក់អាវប៉ាក់ពណ៌ ស ពានាកន្សែងពណ៌ស្លាទុំ និងស្លៀកសារុង ពណ៍ផ្កាឈូក ដៃកាន់ផ្កាឈូកមួយបាច់យ៉ាង ស្រស់ស្អាត។ លីតាធ្វើដំណើរល្វតល្វន់ បោះជំហានមួយៗស្រាលៗរួចបង្វែរខ្លួនយ៉ាងសមសួន គួជាទីស្រឡាញ់។ បន្ទាប់ពីការសម្តែងរបស់លីតាក៏ដល់ឈុតសម្តែងរបស់ដៃគូហ្វាងភុក - សានី ជាមួយ នឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ។ ដៃគូសូនី - ង៉ុកយ្វៀង ជាមួយសម្លៀក បំពាក់អាពាហ៍ពិពាហ៍បែបសម័យ។ ហ្វាងភុកពាក់អាវពណ៌ខ្មៅកឈរនិងមានកន្សែងបង់ក ពណ៌ស្លាទុំលើស្មាទាំងពីរ ស្លៀកហូលផ្កា ពណ៌ ស្លាទុំ ។ សានីពាក់អាវបំពង់ដៃវែង ពណ៌ខ្មៅ ឆ្នុកក្បិនហូលផ្កា ពណ៍ស្លាទុំ ទូលម្កុដបុរាណ ពានាកន្សែងពណ៌ស្លាទុំ។ ដៃគូសូនី - ង៉ុកយ្វៀង ជាមួយសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបសម័យ បានកែលម្អឱ្យសមនឹងសម័យទំនើប ប៉ុន្តែរក្សាបាននូវលក្ខណៈប្រពៃណីរបស់ជនរួមជាតិខ្មែរដែរ។សូនីពាក់អាវវែង ពីក្រៅពណ៌មាស ដៃ ម្ខាងកាន់ព្រះខាន់ ដៃម្ខាងតោងស្បៃរបស់ង៉ុក យ្វៀង។ ចំពោះង៉ុកយ្វៀងវិញ ពាក់សម្លៀកបំពាក់ អាពាហ៍ពិពាហ៍បែបសម័យស្អិតស្អាង គ្រឿង អល័ង្ការពណ៌មាសភ្លឺចិញ្ចាច។
ប្អូនសើុងធីសានី ជាកម្មករក្រុមហ៊ុនស្បែក ជើងម៉ីផុង ឃុំភឿកហ៊ឹងស្រុកថ្កូវ បានអង្គភាព ស្រុកយ្វៀងហាយអញ្ជើញចូលរួមសម្តែងបង្ហាញ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ។ សា នីបានឲ្យដឹងថា៖ ខ្ញុំនៅឃុំភឿកហ៊ឹងស្រុកថ្កូវ។ ពេលទំនេរ ខ្ញុំច្រើនចូលរួមរាំក្នុងពិធីបុណ្យកឋិន ទាន។ អង្គភាពស្រុកយ្វៀងហាយឃើញខ្ញុំមានទេពកោសល្យផ្នែកសម្តែង ក៏ជ្រើសឲ្យខ្ញុំចូលរួម ពិធីប្រឡងនេះ។ ខ្ញុំរីករាយនិងមានមោទនភាព ណាស់ ដែលបានអង្គភាពឲ្យសម្តែងបង្ហាញ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ។ម៉្លោះ ហើយ ខ្ញុំក៏ឆ្លៀតទៅហាត់ជាមួយក្រុមនៅរាត្រី ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គោលបំណង ដែលខ្ញុំទទួលចូលរួមកម្មវិធីនេះគឺដើម្បីផ្តោះប្តូរ រៀនសូត្របទពិសោធន៍វិធីសាស្រ្តសម្តែងអំពីមិត្តភក្តិ ដែលស្ទាត់ជំនាញ។ ជាពិសេសចង់ ពិសោធន៍សម្ដែងលើវេទិកាធំដូចនៅវេទិកានេះ។
ឈុតសម្តែងរបស់អង្គភាពស្រុកយ្វៀងហាយ ។
ប្អូនគឹមធីថាញ់ស្វឹង ជាសិស្សថ្នាក់ទី ១២ A ២ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យា ល័យវិទ្យាល័យ ស្រុកថ្កូវ បានចូលរួមសម្ដែង ជាមួយក្រុមអង្គភាពស្រុកយ្វៀងហាយ។ ថាញ់ ស្វឹងបានឲ្យដឹងថា៖ ខ្ញុំនៅឃុំង៉ូវឡាក ខ្ញុំច្រើន ចូលរួមកម្មវិធីសិល្បៈនៅមូលដ្ឋាន ។ ម៉្លោះហើយ អង្គភាពក៏ស្គាល់ខ្ញុំរួចជ្រើសខ្ញុំចូលរួមប្រឡងដោយទទួលសម្តែងសម្លៀកបំពាក់សាមញ្ញប្រចាំថ្ងៃ។បើតាមខ្ញុំយល់ឃើញថា ទទួលសម្តែងតួអង្គណាមួយក៏មានលក្ខណៈពិសេសដូចៗគ្នា។ ខ្ញុំសម្តែងបង្ហាញសម្លៀកបំពាក់បែបសាមញ្ញក្នុង ការរស់នៅប្រចាំថ្ងៃគួបផ្សំនឹងរែកបំពង់ទឹកត្នោត សម្តែងបង្ហាញពីសម្រស់ស្រី្តខ្មែរសុភាពរាបសាផងនិងបង្ហាញពីបុគ្គលិកលក្ខណៈរបស់ស្ត្រីខ្មែរដែលខិតខំធ្វើការងារផង ។ ចូលរួមពិធីប្រឡង លើកនេះ ជំនួយឱ្យខ្ញុំបង្កើនការយល់ដឹងអំពី លក្ខណៈវប្បធម៌ផ្នែកសម្លៀកបំពាក់ប្រពៃណីជាតិ ដើម្បីចូលរួមអភិរក្សអត្តសញ្ញាណវប្បធម៌ របស់ជនជាតិយើងឲ្យស្ថិតស្ថេរចីរកាល។
លោកថាច់បោយ នាយករងមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តត្រាវិញ អនុប្រធានគណៈចាត់តាំងកម្មវិធីប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី ២ ឆ្នាំ ២០២០ មាន ប្រសាសន៍ថា៖ ពិធីប្រឡងសម្តែងបង្ហាញសម្លៀក បំពាក់ជនជាតិខ្មែរ បានរួមចំណែកបញ្ចាំងនូវ ទស្សនីយភាពដ៏ស្រស់ស្អាត ក្នុងកន្សោមព្រឹត្តិ ការណ៍ សប្តាហ៍វប្បធម៌ ទេសចរណ៍សមោសរ អាហារណាមបូ ខេត្តត្រាវិញលើកទី ២ ឆ្នាំ ២០២០ ។ បណ្តាអង្គភាពចូលរួមពិធីនេះ បាន ត្រៀមយ៉ាងម៉ត់ចត់ តាមលក្ខន្តិកៈរបស់គណៈ ចាត់តាំង។ កម្មវិធីលើកយកមកសម្តែងបានបណ្តា អង្គភាពស្រាវជ្រាវ រៀបរៀង ហ្វឹកហាត់ច្បាស់ លាស់ជូនបេក្ខជន បេក្ខនារីរួចស្រេចហើយ។ ជាពិសេស គណៈចាត់តាំងកម្មវិធីនៅទាំងបង្កលក្ខណៈឲ្យអង្គភាពទាំងនោះ ហ្វឹកហាត់លើវេ ទិកាប្រឡងនេះ មុនពេលចូលរួមប្រឡងជាផ្លូវ ការ។ គណៈចាត់តាំងកម្មវិធីបានបង្កើតគណៈមេប្រយោគចំនួន ០៥ នាក់ ជាអ្នកមានប្រជា ប្រិយភាពមានចំណេះដឹងនិងបទពិសោធន៍ច្រើន យល់ជ្រៅជ្រះអំពីវប្បធម៌សិល្បៈនិងសម្លៀកបំពាក់ខ្មែរ។ល។ ដើម្បីជំនួយការគណៈចាត់តាំងវាយតម្លៃការប្រឡងរបស់អង្គភាពនីមួយៗដោយ សត្យានុម័ត យុត្តិធម៌៕
អត្ថបទ-រូបថតៈ សុជា
លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។