18/04/2022 15:06
ដងផ្លូវនៅភូមិដៃទទឹង។ រូបថត៖ សម្បត្តិ
ពេលនោះពួកទាហានឃុំបែរជាសើចក្អាកក្អាយដោយជឿជាក់ថាគោលគំនិតរបស់ពួកវានឹងបានសម្រេចហើយ រួចក៏បង្គាប់ឱ្យពួកទាហានស្រាយចំណងអញ្ជើញលោកតាហ៊ីបអង្គុយលើកៅអី រួចហុចទឹកឱ្យផឹក។ មួយសន្ទុះក្រោយមេឃុំទ្រុស្តជាតិរំលឹកជាបន្តឱ្យលោកតាហ៊ីបស្រែកហ៊ោសារជាថ្មីទៀត។
ជាមួយនឹងអាកប្បកិរិយាជាអ្នកមានជ័យ តាហ៊ីបស្ទុះឈរត្រង់ខ្លួនឡើង ដៃស្តាំក្តាប់ណែនលើកឡើងខ្ពស់ ហើយស្រែក ធំៗបីដង “បដិសេធង៉ូឌិញយីម” “អ៊ំហូម៉ឺន ឆ្នាំ” អ្នករាល់គ្នាក៏គាំទ្រស្រែកព្រមៗគ្នាលាន់រំពងពេញផ្សារតឹបង៉ាយ។ដោយឃើញស្ថានការណ៍កាន់តែតាន់តឹងឡើង ពួកទាហានក៏កាន់តែធ្វើបង្រ្កាបក្រុមបាតុករ យ៉ាងព្រៃផ្សៃជាងទៀត។ ដោយឡែកលោកតាហ៊ីបត្រូវពួកខ្មាំងវាយដំយ៉ាងធ្ងន់ធ្ងរបំផុត ពីព្រោះពួកវាសម្គាល់ថាគាត់ គឺជាអ្នកនាំមុខក្បួនបាតុកម្ម។ ពេលសន្លប់ ក្នុងវិញ្ញណគាត់ស្រមៃឃើញច្បាស់សមមិត្តថាច់ង៉ុកបៀង ប្រធានគណៈកម្មាធិការរដ្ឋបាលតស៊ូនៃឃុំឡុងហ៊ីបគឺជាអ្នកតស៊ូប្តូរជីវិតធ្វើជាគំរូសម្រាប់ជាតិ ក្នុងដំណាក់កាលដំបូងនៃការតស៊ូប្រឆាំងអាណានិគមបារាំង និងស្រមៃឃើញសមមិត្ត សើុងហ្វៀងជាបក្ខជនដំបូងបង្អស់នៅភូមិដៃទទឹងជាអ្នកទទួលបន្ទុកខាងចែក ដីស្រែជូនប្រជាជនឱ្យមានដីស្រែផលិត បានត្រដាងឡើងច្បាស់ពីវីរភាពទឹកចិត្តប្តេជ្ញាការពារ និងរក្សាសម្ងាត់ឱ្យបដិវត្តន៍ អង្គការចាត់តាំងរបស់បក្ស និងអ៊ំហូជាទីស្នេហានាពេលខ្មាំងធ្វើទារុណកម្មក្នុងទីឃុំឃាំង។ រូបភាពទាំងនោះហាក់ដូចជាលេចឡើងនៅចំពោះមុខលោកតាហ៊ីបយ៉ាងច្បាស់ក្រឡែត។ ពេលភ្ញាក់ ខ្លួនឡើង ឃើញជនរួមជាតិដេកដួលពាស ពេញ គាត់កាន់តែមានកំហឹងទៅលើពួក ខ្មាំងបរិវារ លក់ទឹកដីផង ហើយនឹកកោតសរសើរចំពោះគំរូដ៏ក្លាហានអង់អាចរបស់សមមិត្ត និងជនរួមជាតិយើងផង។ ពេលនោះគាត់ខំប្រឹងយកអស់ពីកម្លាំងក្រោកឈរឡើងរួចស្រែកធំៗ យឺតៗឱ្យអ្នករាល់ គ្នាឮច្បាស់ថា៖
-ឈប់សិន! អញ និងស្រែកហ៊ោ! ភ្លាមនោះជនកំណាចជាមេប៉ូលីស្តបានបញ្ចេញអាកប្បកិរិយាបង្កប់ដោយពិសពុលដោយពាក្យផ្អែមល្ហែមលួងលោមគាត់ថា៖ គ្មាននរណាចង់វាយដំលោកតា ឯងទេ។ លោកតាឯង នឹងបានទទួលពីការសន្តោសប្រណីពីសំណាក់វៀតណាម សាធារណរដ្ឋ ប្រសិន បើលោកតាឯង ព្រមស្រែកប្រកាស “បដិសេធហូជីមិញ”។
ស្តូបរំលឹកគុណត្រកូលសើុង-ត្រកូលថាច់ភូមិដៃទទឹង។ រូបថត៖ សម្បត្តិ
រំលឹកដល់នាមអ៊ំហូ ហាក់ដូចជាបានចាក់វ៉ាក់សាំងបំប៉នកម្លាំងជាបន្ទាន់ លោក តាហ៊ីបមានប្រសាសន៍ថា៖
-អញនៅហត់ណាស់មិនទាន់ស្រែកបាន ភ្លាមទេ!។ ពួកនាហ្មឺនឃុំឱ្យពួកបរិវារជួយប្រកៀកស្មាលោកតាហ៊ីបរួចហុចទឹកឱ្យគាត់ផឹក។ លើកនេះមិនបាច់រង់ចាំឱ្យពួកខ្មាំងរំលឹកសារជាថ្មីឡើយ លោកតាហ៊ីប ស្រែកធំៗជាបន្ត ៣២ ដងដូចលើកមុន៖
-បដិសេធង៉ូឌិញយីម អ៊ំហូម៉ឺនឆ្នាំ!បន្ទាប់ពីធ្វើទារុណកម្មយ៉ាងឃោរឃៅពួកវាក៏ ចេញបញ្ជាថា៖ ឱ្យទៅផ្ទះទៅ។ លុះមកដល់ ផ្ទះ មាមីងភូមិដៃទទឹង នាំគ្នាជ្រោមជ្រែងជួយប្រាក់ទិញថ្នាំសង្កូវព្យាបាល ប៉ុន្តែដោយពួកខ្មាំងកាចសាហាវវាយដំជា ទម្ងន់ញុាំងឱ្យលោកតាហ៊ីបពលីជីវិតនាពេកនោះទៅ។ មុនពេលបាត់បង់ជីវិតលោកតាហ៊ីបបានបន្សល់ទុកនូវគំរូដ៏ ត្រចះត្រចង់ស្តីពីទឹកចិត្ត ជឿជាក់ និងប្តូរផ្តាច់ចំពោះអ៊ំហូ ចំពោះបក្សយើងជានិច្ចកាល។ ចាប់ពីពេលនោះមក អង្គការបដិវត្តន៍ភូមិដៃទទឹង ឃុំតឹបង៉ាយក៏កាន់តែបានរីកចម្រើនឡើង និងមាំពូកែជាងទៀត។ ប្រជាជនរួមគ្នា ក្រោកឡើងតទល់ នឹងអំពើឃោរឃៅវាយកម្ទេចភូមិយុទ្ធសាស្ត្រប្រមូលយកអាវុធយុទ្ធភ័ណ្ឌប្រគល់ជូនឱ្យបដិវត្តន៍ភូមិស្រុកបានរំដោះទាំងស្រុង។ បទចម្រៀងសរសើរកេរ្ត៍ឈ្មោះ និងប្រវេណីវាយកម្ចាត់ខ្មាំងបារាំងដ៏ល្បីរន្ធឺដែលបានលាន់ឮឡើងយ៉ាងកងរំពង។ ចាប់តាំងពីពេលនោះមកភូមិដៃទទឹង ឃុំ តឹបង៉ាយបានក្លាយទៅជាភូមិដំបូងបង្អស់ របស់ទូទាំងខេត្ត ចលនាធ្វើបដិវត្តន៍គំរូ រំដោះភូមិយុទ្ធសាស្ត្រដោយខ្លួនឯង ហើយក៏ចាប់តាំងពីពេលនោះមកព្រឹត្តិការណ៍នេះបានរួមចំណែកធ្វើឱ្យចលនាយុវជនយុវនារីខ្មែរនៅគ្រប់ទីកន្លែងក្នុងខេត្តចូល រួមក្នុងកងទ័ពរំដោះកាន់តែគគ្រឹកគគ្រេងឡើងដើម្បីរួមកម្លាំងជាមួយនឹងទូទាំង ប្រទេសតស៊ូប្រឆាំងសត្រូវរួម៕ (តាមប្រវត្តិសាស្ត្រឃុំតឹបង៉ាយ)
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រូវ នឹងថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៃវត្តទាំង ១៤៣ វត្តក្នុងខេត្តចាត់តាំងពិធីបុណ្យមាឃបូជា ជាព្រឹត្តិការណ៍មួយក្នុងព្រះពុទ្ធសាសនា តែងបានចាត់តាំងឡើងជារៀងរាល់ឆ្នាំ។