30/07/2021 07:58
គោលដៅរបស់សេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ដើម្បីកសាង និងលើកកម្ពស់គុណភាពអង្គភាពជនបទថ្មីធានាតាមគោលដៅសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១១ បក្ខភាគខេត្តបានដាក់ចេញ យោងលើមូលដ្ឋានពង្រីកតួនាទីម្ចាស់ការរបស់សហគមន៍ទីប្រជុំជនស្នាក់នៅ ប្រមូលផ្តុំពង្រីកការផលិតលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីរបស់ប្រជាជន កសាងសម្រេចជោគជ័យស្រុកជនបទថ្មី ឃុំជនបទថ្មីលើកកម្ពស់គំរូខ្នាត ឈានដល់កសាងខេត្តត្រាវិញសម្រេចជនបទថ្មីមុនឆ្នាំ ២០២៥។
គោលដៅជាក់ស្តែងដល់ឆ្នាំ ២០២៣ មាន ១០០% ឃុំសម្រេចលក្ខឋានជនបទថ្មី (ឆ្នាំ ២០២១ មានបន្ថែម ០៨ ឃុំ ឆ្នាំ ២០២២ មាន បន្ថែម ០៤ ឃុំ ឆ្នាំ ២០២៣ មានបន្ថែម ០៤ ឃុំ)។ ខិតខំមាន ៥១% ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងមាន ២០% ឃុំសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត ។ ស្រុកចូវថាញ់សម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១ ស្រុកថ្កូវ កូវង៉ាងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២២ និងស្រុកយ្វៀងហាយសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២៣។ ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។ សេចក្តីសម្រេចចិត្តលេខ ០៤ បានដាក់ចេញបណ្តាភារកិច្ច និងវិធីសាស្ត្រសំខាន់ៗ។ ក្នុងនោះបន្តការផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងជូនកម្មាភិបាល បក្ខជន និងប្រជាជន លើកកម្ពស់គុណភាពបណ្តាកិច្ចចលនាប្រឡងប្រណាំងកសាងជនបទថ្មី។ កេណ្ឌប្រមូលផ្តុំពហុសណ្ឋាន និងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាប្រភពធនធានសម្រាប់កម្មវិធី សុក្រឹតរចនាគោលនយោបាយ ឡើងគ្រោងផែនការកសាជនបទថ្មី សុក្រឹតលើកកម្ពស់គុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពង្រីកការផលិតដោយភ្ជាប់ជាមួយនឹងរចនាឡើងវិញផ្នែកកសិកម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ លើកកម្ពស់ប្រភពចំណូលជូនប្រជាជនជនបទថ្មី គ្រប់គ្រងធនធាន ការពារបរិស្ថាន ទិដ្ឋភាពជនបទថ្មីតាមទិសដៅភ្លឺ-បៃតង-ជ្រះ-ស្អាត ម្ចាស់ការទប់ទល់ជាមួយ នឹងអាកាសធាតុប្រែប្រួល ទឹកជំនន់។ ទន្ទឹមនឹងនោះ ជំរុញមាំការពង្រីកសុខាភិបាល វប្បធម៌ អប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធាន ពង្រីកមនុស្ស ម្ចាស់ការពលកម្ម ការងារធ្វើ លើកកម្ពស់គុណភាព បណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម។ បង្កើនការការពារជាតិ និងសន្តិសុខ រក្សាលំនឹងគោលនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
សេចក្តីសម្រេចចិត្តលេខ ០៤ បានដាក់ចេញផែនការចាត់តាំងអនុវត្ត។ ក្នុងនោះ បណ្តាគណៈកម្មាធិការបក្ស គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត គប្បីកសាងកម្មវិធី ផែនការចាត់តាំងអនុវត្តថ្មី។ បណ្តាគណៈកម្មាធិការការងារកម្មាធិការបក្ស គណៈកម្មាធិការបក្សផែនមហាជន មន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តយោងលើសមត្ថកិច្ច ភារកិច្ចកសាងកម្មវិធី ផែនការជាក់ស្តែង ចាត់តាំង ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តនេះ៕
ប្រែសម្រួល៖ រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។