04/12/2020 08:22
ទទួលស្គាល់សម្រេចលក្ខឋានឃុំជនបទថ្មី។ រូបថត៖ ហុងញូ៉ង
ក្នុងដំណាក់កាលអនុវត្តបណ្តាលក្ខឋានអំពីកសាងជនបទថ្មី គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម អង្គការមហាជនឃុំ ផ្តុំកម្លាំងចង្អុលការបំផុសចលនាប្រជាជនជំរុញការពង្រីកសេដ្ឋកិច្ចផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សត្វចិញ្ចឹម ពង្រីកសេដ្ឋកិច្ចគ្រួសារភ្ជាប់ជាមួយសេដ្ឋកិច្ចសហការ។ល។ មកដល់ពេលនេះ ឃុំបង្កើតបានសហករណ៍សេវាកសិកម្មហ្វៀងហោយ ធ្វើសកម្មភាពតាមការកំណត់របស់ច្បាប់សហករណ៍ឆ្នាំ ២០១២ ដោយមានសមាជិក ៥៦ នាក់់ មានទុនលក្ខន្តិកៈ ០១ ពាន់លានដុងនិង ១៦ ក្រុមសហការផលិតលក់ដូរមុខទំនិញរបស់កសិករនិងបង្កើតក្រុមសហការសហករណ៍។ ទូទាំងឃុំមាន ៣.៣៣៩/៣.៣៧៩ គ្រួសារប្រើប្រាស់អគ្គិសនី (ស្រូបយកអត្រា ៩៨,៨២%) គ្រួសារ ១០០% បានប្រើប្រាស់ទឹក ស្របអនាម័យ ២.២៣៦/៣.៣៧៩ គ្រួសារប្រើប្រាស់ទឹកស្អាត (ស្រូបយកអត្រា ៦៦,១៧%)។ សហការជាមួយបណ្តាអង្គការឥណទាន ធនាគារនៅលើភូមិសាស្រ្តស្រុករំសាយប្រាក់ទុន ២៥ ពាន់លានដុង បណ្តាកម្មវិធីគម្រោងការ ឧបត្ថម្ភពង្រីកសេដ្ឋកិច្ចបានផ្សព្វផ្សាយនៅលើភូមិសាស្រ្ដឃុំ ដើម្បីជំរុញការពង្រីកសេដ្ឋកិច្ចផ្លាស់ប្តូរចនាសម្ព័ន្ធផលិត បណ្តាទម្រង់ផលិតកាត់បន្ថយភាពក្រីក្រ បង្កើនប្រភពចំណូលបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករនៅជនបទ កំពុងនាំមកលទ្ធផលខ្ពស់។ ផ្តើមពីនោះប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ចុងឆ្នាំ ២០១៩ សម្រេចជាង ៤៧ លានដុងក្នុងមួយឆ្នាំតាមការប៉ាន់ស្មានឆ្នាំ ២០២០ នឹងសម្រេចជាង ៥០ លានដុង។ ដល់ចុងឆ្នាំ ២០១៩ ឃុំ នៅមានគ្រួសារក្រីក្រ ១១៦ គ្រួ ស្រូបយកអត្រា ២,៦៤%។
នាឱកាសនេះ មានបុគ្គល ០៥ នាក់ទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត មានអង្គភាពនិងបុគ្គល ០៨ កន្លែង និងរូបបានទទួលលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកកាងឡុង អាស្រ័យ មានស្នាដៃឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោល ដៅជាតិអំពីការកសាងជនបទថ្មី៕
ប្រែសម្រួល៖ សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។