10/09/2021 09:14
ភូមិសារយ៉ាំង មានគ្រួសារប្រជាជន ៣០៤ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ១.៧៨៩ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៨៥,៥%។ ភូមិនៅមានគ្រួសារក្រ ១០ គ្រួ គ្រួសារជិតក្រ ៣១ គ្រួ ក្នុងនោះមានគ្រួសារក្រចំនួន ៦ គ្រួស្ថិតក្នុងមុខសញ្ញាគាំពារសង្គម។ អនុវត្តបណ្តាលក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូតាមសេចក្តីសម្រេចចិត្តលេខ ១៥១/QĐ-UBND ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីការចេញផ្សាយបណ្តាលក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូលើភូមិសាស្រ្តខេត្តត្រាវិញ” សាខាបក្សភូមិសាររយ៉ាំងបំផុសចលនាប្រជាជនអនុវត្តសម្រេច ៦/៨ លក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូ។ បច្ចុប្បន្នភូមិកំពុងខិតខំអនុវត្តលក្ខឋានចំនួន ២ ដែលមិនទាន់សម្រេចរួមមាន៖ លក្ខឋានទី ៣ (ជីវភាពសេដ្ឋកិច្ចលំនឹង និងរីកចម្រើនជាសន្សឹមៗ) និងលក្ខឋានទី ៧ (សាខាបក្សរៀបចំណាត់ប្រភេទគុណភាព “សម្រេចឆ្នើមភារកិច្ច”។
អនុវត្តលក្ខឋានទី ២ ភូមិមានដងផ្លូវទ្រូង ក្នុងភូមិជាង ៨០% បានកសាងរឹងមាំ ផ្លូវច្រក ១០០% បណ្តាដងផ្លូវលើភូមិសាស្រ្តភូមិធានាមិនដក់ទឹកក្នុងរដូវភ្លៀង។ នៅ ០២ លក្ខឋាន ដែលមិនទាន់សម្រេចពីព្រោះជីវភាពរបស់ប្រជាជននៅទាំងស្ថិតទៅលើកត្តាជាច្រើនដូចជាអាសន្នរោគ ការប្រែប្រួលអាកាសធាតុ។ល។ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។ រីឯសាខាបក្សក៏មិនទាន់បានថ្នាក់លើវាយតម្លៃ។
ដងផ្លូវលើភូមិសាស្រ្តភូមិសារយ៉ាំងបានកសាងរឹងមាំ។
ទន្ទឹមជាមួយការអនុវត្តលក្ខឋានទី ២ ភូមិនៅទាំងបំផុសចលនាប្រជាជនរួមដៃជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តលក្ខឋានទី ៨ ទៀតផង។ ក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ បានបញ្ជាក់ឱ្យឃើញថាប្រជាជនមានការ ចែករំលែកទៅវិញទៅមកពេលមានគ្រោះអាសន្ន អនុវត្តបណ្តាសកម្មភាព “មនុស្សធម៌ សប្បុរសធម៌” ជួយដល់ស្ថានភាពជាច្រើនមិនឱ្យរងការខ្វះខាត និងអត់ឃ្លាន។ ជាក់ស្តែងគឺភូមិបំផុសចលនាបានគ្រួសារដែលមានលក្ខណៈចំនួន ៦ គ្រួជូនអំណោយជាង ៣០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារលំបាកលើភូមិសាស្រ្ត។ ជាតួយ៉ាងដូចជាគ្រួសារមីងសឺនធីជា មីងគាងធីសៀន។ល។ គ្រួសារនីមួយៗជូនអំណោយប្រមាណ ៥០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៣០០.០០០ ដុង។
លោក ថាច់ក្វឹកណាម ប្រធានគណៈកម្មការប្រជាជនភូមិសារយ៉ាំងបានឱ្យដឹងថា៖ ប្រជាជន និយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក តែងជ្រោងខ្ពស់ស្មារតីប្រតិបត្តិតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ខិតខំពលកម្មផលិត ចេះធ្វើមានស្រប ច្បាប់។ ជ្រោមជ្រែងអនុវត្តល្អបណ្តាចលនា ដែលមូលដ្ឋានផ្សព្វផ្សាយ។ អាស្រ័យហេតុ នោះ ការដែលភូមិកំពុងបំផុសចលនាកសាងភូមិជនបទថ្មីខ្នាតគំរូ សង្ឃឹមថានឹងសម្រេចបណ្តាលក្ខឋាន រួមចំណែកកសាងភូមិតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនរួមជាតិមានភាពវិវឌ្ឍន៍ ជាងទៀត។
លោកស្រី ផាមធីយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានចែករំលែក៖ ការដែលជ្រើសយកភូមិសារយ៉ាំងអនុវត្តបណ្តាលក្ខឋានជនបទថ្មីខ្នាតគំរូ គឺអាស្រ័យរយៈពេល កន្លង សាខាបក្ស និងប្រជាជនភូមិសារយ៉ាំងអនុវត្តសម្រេចសមិទ្ធផលជាច្រើនលើបណ្តាវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម។ អំពីវិស័យសេដ្ឋកិច្ចកសិកម្ម ភូមិមានទម្រង់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បង្កបានផលិតផលសុវត្ថិភាពសម្រាប់មូលដ្ឋាន។ ភូមិបានទទួលស្គាល់ សម្រេច “សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់” ជាច្រើនឆ្នាំបន្តបន្ទាប់ គ្រួសារជាច្រើនសម្រេចវប្បធម៌ជនបទថ្មី។ល។ ផ្តើមពីលទ្ធផលនោះ មូលដ្ឋានតែងបំផុសចលនាពង្រីកជាងទៀតពីសមិទ្ធផលដែលសម្រេចបានដើម្បីដល់ចុងឆ្នាំ ២០២១ នឹងបានទទួលស្គាល់ភូមិជនបទថ្មីខ្នាតគំរូ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។