09/10/2020 09:34
ផ្លូវគមនាគមន៍ជនបទនៅភូមិផ្នោរព្រាល។
ព្រះតេជគុណគឹមធឿមានថេរដីកាឱ្យដឹងថា៖ ដើមឆ្នាំ ២០២០ ផ្សព្វផ្សាយកសាងភូមិវប្បធម៌ជនបទថ្មី ថ្នាក់ដឹកនាំឃុំបានអញ្ជើញមកពិគ្រោះយោបល់ជាមួយអាត្មាដើម្បីកសាងដងផ្លូវចង្កៀងដោយរបៀបចលនាកម្លាំងប្រជាជនចូលរួម។ ពេលនោះអាត្មាបានសាកសួរពីទ្រង់ទ្រាយកសាងតើយ៉ាងណា។ ចំពោះអាត្មាវិញគឺចង់កសាងបង្គោលដោយស៊ីម៉ងត៍ ឆ្អឹងដែកមានបិទរូបក្បាច់ចម្លាក់ ហើយរាល់ការចំណាយគឺអាត្មាគិតគូរជូន។ ដូច្នេះគឺបងៗ ក៏មានការយល់ព្រម។ ផ្តើមពីនោះ អាត្មាចាប់ផ្តើមជួលជាងមកធ្វើបង្គោលក្នុងមួយដើមៗមានតម្លៃ ០៣ លានដុង។ អាត្មាឱ្យជាងសំណង់ធ្វើបង្គោល ៣៣ ដើមបណ្តោយតាមដងផ្លូវប្រវែងមួយគីឡូម៉ែត្រលើភូមិសាស្រ្តភូមិ។ ក្រោយពេលកសាងបង្គោលចង្កៀងរួចរាល់ អាត្មាជាវខ្សែអំពូលភ្លើង និងឧបករណ៍ពាក់ព័ន្ធដទៃទៀត គិតទៅប្រាក់ចំណាយជាង ១០០ លានដុង។ ឃើញសំណង់បានកសាងសម្រេចបានអន្ទងខ្សែភ្ជាប់ដោយអំពូលភ្លើងនោះ បងៗ ថ្នាក់ដឹកនាំឃុំចលនាកម្មាភិបាល និយោជិត បុគ្គលិកមូលដ្ឋានរួមវិភាគទានបានទឹកប្រាក់ ៣០ លានដុងមកប្រគេនអាត្មាដើម្បីរួមកសាង។ ទន្ទឹមនឹងនោះមាន គ្រួសារជនរួមជាតិខ្មែរ ៣៥ គ្រួរួមវិភាគទានទឹកប្រាក់ក្នុងមួយគ្រួសារៗ ពី ១០០.០០០ -១.០០០.០០០ ដុងផងដែរ។
ក្រោយពេលសំណង់បានកសាងសម្រេច បញ្ហាអគ្គិសនីបានព្រះតេជគុណពិគ្រោះយោបល់ជាមួយគណៈអារាមាភិបាលឯកភាពអន្ទងចេញពីនាឡិកាអគ្គិសនីរបស់វត្តសម្រាប់អុជបំភ្លឺ ជារៀងរាល់ខែសរុបប្រាក់ចំណាយប្រើប្រាស់ក្នុងវត្ត និងអុជបំភ្លឺតាមដងផ្លូវជិត ០២ លាន ដុង។ ព្រះតេជគុណគឹមធឿមានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ បច្ចុប្បន្ន គ្រួសារពុទ្ធបរិស័ទមួយចំនួននៅមានការលំបាក និងត្រូវចំណាយគ្រប់យ៉ាងក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។ អាស្រ័យហេតុនោះវត្តគិតគូរតែម្តងទៅឃើញថាជាការងាយស្រួលជាង។ ក្តីបំណងរបស់អាត្មាគឺធ្វើយ៉ាងណាដើម្បីឱ្យមូលដ្ឋានមានភាពវិវឌ្ឍន៍ជាងជនរួមជាតិខ្មែរមានស្មារតីប្រតិ បត្តិបានល្អជាងគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។
ពេលដងផ្លូវចង្កៀងបានកសាងសម្រេច គ្រួសារប្រជាជនជាច្រើនក៏ឆ្លៀតរួមជាមួយរដ្ឋអំណាចមូលដ្ឋានដាំផ្កាកាណារីបានជា ៥០០ ដើម គួបផ្សំជាមួយផ្កាជាច្រើនប្រភេទទៀតដើម្បីបង្កើនសម្រស់ឱ្យដងផ្លូវ។ លោកគឹមឆាត ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរព្រាលបានឱ្យដឹង៖ ភូមិផ្នោរព្រាលបានរួមបញ្ចូលពីភូមិផ្នោរព្រាល (អា) - ផ្នោរព្រាល (បេ) ទៅជាភូមិផ្នោរព្រាលនៅចុងឆ្នាំ ២០១៩ ដោយមានគ្រួសារប្រជាជន ៣៥៣ គ្រួ មានប្រជាជន ១.៤០០ នាក់។ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៨៥% ពេលដែលមូលដ្ឋានផ្សព្វផ្សាយអនុវត្តចលនាកសាងភូមិវប្បធម៌ ជនបទថ្មី ភូមិបំផុសចលនាបណ្តាគ្រួសារប្រជាជនអនុវត្តសម្រេចបណ្តាលក្ខឋានតាមការកំណត់ ក្នុងនោះមានការកសាងសម្រេចដងផ្លូវបៃតង - ជ្រះ - ស្អាត។ ចំពោះដងផ្លូវចង្កៀងបានចាត់ទុកជាសំណង់ ដែលមានការចូលរួមរបស់ប្រជាជនជាច្រើនក្នុងនោះមានព្រះតេជគុណព្រះចៅអធិការវត្តផ្នោរព្រាលជាប្រមុខ។ នោះគឺជាទង្វើដើម្បីរួមចំណែកជួយឱ្យមូលដ្ឋានសម្រេចបណ្តាលក្ខឋានអំពីកសាងជនបទថ្មីរួចស្នើទទួលស្គាល់ភូមិវប្បធម៌ជនបទថ្មីនៅចុងឆ្នាំ ២០២០។ នោះក៏ជាប្រការបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីរបស់បណ្តាអ្នកមុខ អ្នកការសាសនា ប្រជាជននិងកម្មាភិបាល និយោជិត បុគ្គលិកដើម្បីជនបទកាន់តែស្រស់បំព្រង៕
អត្ថបទ - រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។