29/12/2020 10:18
ឆ្នាំ ២០២០ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយបណ្តាមូលដ្ឋានអប់រំវិជ្ជាជីវៈ និងអាជីវកម្មអនុវត្តការបញ្ជូនសិស្ស បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករបាន ២០.០៩៥/២០.០០០ នាក់ សម្រេច ១០០,៤៧% នៃផែនការឆ្នាំ ២០២០។ ពោលគឺបញ្ជូនសិស្សកម្រិតឧត្តមសិក្សាបានចំនួន ៧០២ នាក់ (សម្រេច ៦២,៦៧%) កម្រិតមធ្យមចំនួន ៣០២ នាក់ (សម្រេច ៤៦,១៧) កម្រិតបឋមចំនួន ១.៩៩០ នាក់ បណ្តាកម្មវិធីបណ្តុះបណ្តាលជាប្រចាំដទៃទៀតចំនួន ១៧.១០១ នាក់ (សម្រេច ១០៤,៧៤%) អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩៥៦/QĐ-TTg ចុះថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០០៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីផ្តល់សច្ចាប័នគម្រោងការ«បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទដល់ឆ្នាំ ២០២០» មានចំនួន ៣.៦០៣ នាក់។ ផ្តើមពីលទ្ធផលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ ២០២០ មន្ទីរបានដោះស្រាយ បង្កការងារធ្វើជូនពលករចំនួន ១៦.១០០ នាក់ សម្រេច ៧០%នៃផែនការ បញ្ជូនពលករចំនួន៤៦០នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស តាមកិច្ចសន្យា ក្នុងនោះមានពលការិនីចំនួន ២១៨នាក់ ពលករជនជាតិខ្មែរចំនួន ២៦៧ នាក់។
ថ្នាក់រៀនភាសាជប៉ុននៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ។
នៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈនិងអភិវឌ្ឍប្រភពធនធានមនុស្សមៀងណាម(អនុសង្កាត់លេខ ៥ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់) អង្គភាពស្ថិតក្រោមឱវាទមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត ។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានសិក្ខាកាមចំនួន ២០ នាក់ កំពុងរៀនភាសាជប៉ុន សិក្ខាកាម ៥០ នាក់រៀនថ្នាក់បច្ចេកទេសសាងសង់។
ប្អូនគីមធីហៀងចែករំលែក៖ បំណងរបស់ខ្លួនឱ្យមានជីវភាពបានកែលម្អជាង និងកំណត់ឃើញបរិស្ថានរៀនសូត្រនៅមជ្ឈមណ្ឌលបានល្អប្រសើរជាងម៉្លោះហើយប្អូនចុះឈ្មោះរៀនភាសាជប៉ុននៅមជ្ឈមណ្ឌល។ ឆ្លងតាមរយៈការប្រឹក្សាយោបល់របស់មជ្ឈមណ្ឌល គឺមជ្ឈមណ្ឌលមានការចងសម្ព័ន្ធជាមួយបណ្តាមន្ទីរ ផ្នែក និងក្រុមបញ្ជូនប្រើប្រាស់ពលករមួយចំនួននៅក្រៅប្រទេស។ សង្ឃឹមថាក្រោយវគ្គសិក្សា មជ្ឈមណ្ឌលនឹងឧទ្ទេសនាមឱ្យប្អូនបានចេញទៅពលកម្មនៅក្រៅប្រទេសតាមចំណូលចិត្តរបស់ខ្លួន។
លោកត្រឹងវ៉ាំងខាលី នាយកមជ្ឈមណ្ឌល អប់រំវិជ្ជាជីវៈនិងអភិវឌ្ឍប្រភពធនធានមនុស្សមៀងណាមបានឱ្យដឹង៖ មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ និងអភិវឌ្ឍប្រភពធនធានមនុស្សមៀងណាមបានគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្តីសម្រេចចិត្តលេខ ១៧៨៨/QĐ-UBND ចុះថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ ឲ្យបង្កើត អាស្រ័យមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តជាស្ថាប័នគ្រប់គ្រងរដ្ឋ។ មជ្ឈមណ្ឌលមានសមត្ថភាពចម្បង គឺអប់រំវិជ្ជាជីវៈឯកជន បណ្តុះបណ្តាលកម្រិតបឋម និងឧទ្ទេសនាម ការងារធ្វើជូនពលករមានសិទ្ធិម្ចាស់ការនិងទទួលបន្ទុកតាមការកំណត់របស់ច្បាប់។ ខែ មិថុនាឆ្នាំ ២០២០ មជ្ឈមណ្ឌលបានធ្វើសកម្មភាពជាផ្លូវការ។ ការងារចាត់តាំងបេក្ខភាព សម្ភារបណ្តុះបណ្តាលបានគ្រប់សព្វ។ ឆ្លងតាមរយៈនោះ មជ្ឈមណ្ឌលចុះឈ្មោះបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់ ៣ យ៉ាងគឺ៖ ភាសា ជប៉ុន បច្ចេកទេសសាងសង់ និងថែទាំផ្នែក មនុស្សចាស់។ ចាប់ពីពេលធ្វើសកម្មភាពមកទល់ពេលនេះ មជ្ឈមណ្ឌលទទួលបណ្តុះបណ្តាលពលករចំនួន ២៦ នាក់ជាមួយវិជ្ជាជីវៈ ២ យ៉ាងគឺភាសាជប៉ុន និងថែទាំផ្នែកមនុស្សចាស់។ អំពីកម្រិតវិជ្ជាក្រោមពី ៣ ខែ មជ្ឈមណ្ឌលចាត់តាំងបាន ២ ថ្នាក់ជូនពលករ ៥០ នាក់អំពីបច្ចេកទេសសាងសង់នៅគណៈកម្មាធិការប្រជាជនឃុំថាញ់ស៊ើង និងអាគារវប្បធម៌ភូមិត្រាម ឃុំភឿកហ៊ឹង (ស្រុកថ្កូវ)។ ដើម្បីទាក់ទាញពលករចូលរួមរៀនវិជ្ជាជីវៈ ទៅពលកម្មនៅបរទេស មជ្ឈមណ្ឌលក៏បានសហការអនុវត្តការងារប្រឹក្សាយោបល់បញ្ជូនសិស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លទ្ធផលចាត់តាំងពិគ្រោះបញ្ជូនសិស្សជូនពលករ សិស្ស និស្សិតបាន ១.៩៤៦/២០០ នាក់ សម្រេច ៩៧៣% ប្រៀបជាមួយកម្រិតបញ្ជូនសិស្សតាមផ្នែកវិជ្ជាជីវៈនីមួយៗ ចាត់តាំងពិគ្រោះ ណែនាំ រៀនវិជ្ជាជីវៈបានចំនួន ១២ លើកជូនសិស្សដែលប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ និងវិទ្យាល័យលើភូមិសាស្រ្តខេត្ត ដោយមានសិស្សចំនួន ៣.២១៧ នាក់ចូលរួម។ ក្នុងពេលខាងមុខ មជ្ឈមណ្ឌលបង្កើនការងារបញ្ជូនសិស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានផ្ញើសេចក្តីប្រកាសដល់បណ្តាការិយាល័យអប់រំនិងបណ្តុះបណ្តាល ការិយាល័យពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចបណ្តាស្រុក បណ្តាស្ថាប័នពាក់ព័ន្ធ។ល។ សង្ឃឹមថាទង្វើនោះ នឹងជួយឲ្យពលករ សិក្ខាកាមជាច្រើនដឹងអំពីមជ្ឈមណ្ឌល ការចូលរៀនវិជ្ជាជីវៈបានឧទ្ទេសនាមការងារធ្វើបានទៅពលកម្មនៅក្រៅប្រទេសនឹងសម្រេចបានលទ្ធផលខ្ពស់ជាង រួមចំណែកកាត់បន្ថយអត្រាពលករខ្វះការងារធ្វើលើភូមិសាស្រ្តខេត្ត៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។