22/10/2020 07:53
នៅទីក្រុងត្រាវិញ គេតែងឃើញដើមត្នោតដុះពីរបីដើមនៅមណ្ឌលលេខ២នៃសាលាមហាវិទ្យាល័យ។ នៅខាងឆ្វេងដៃតាមដងវិថីទៅកាន់បូជនីយដ្ឋានអ៊ំ ក្បែរផ្លូវបែកជាបីក៏ឃើញមានត្នោតពីរបីដើម។ នៅខាងមុខវត្តចម្ប៉ាអង្គរជ័យ(ចំការ) វត្តស្រះនាគ វត្តកំពង់ក្សាន្ត ជាពិសេសនៅមុខខ្លោងទ្វារវត្តកោះកែវសិរី ក្បែរផ្លូវជាតិ
លេខ៥៣ក៏មានដើមត្នោតដុះច្រូងច្រាងដែរ។ រីឯនៅតំបន់ជនបទវិញគេឃើញមានដើមត្នោតមិនតិចដែរដូចនៅមុខទីធ្លាសាលាអនុវិទ្យាល័យតឹងសើន វត្តឫស្សីមួយគុម្ព...ស្រុកថ្កូវ។ វត្តកញ្ចោងកំពង់លាវ កញ្ចោងផ្នោរព្រីង...ស្រុកទីវកឹន។ លើទីឋានគូប្រុសមានចំនួនរាប់សិបដើម វត្តចំប៉ីសោភ័ណ្ឌ...ស្រុកចូវថាញ់។ វត្តប្រខុប...ស្រុកយ្វៀនហាយនិងនៅកន្លែងដទៃជាច្រើនទៀត។
ដើមត្នោតមានលក្ខណៈប្រហាក់ប្រហែលនឹងដើមដូងដែរប៉ុន្តែត្នោតមានពីរប្រភេទគឺត្នោតញីនិងត្នោតឈ្មោល។ ត្នោតញីមានផ្កា មានផ្លែរីឯត្នោតឈ្មោលវិញគ្រាន់តែបញ្ចេញផ្កាតែគ្មានផ្លែឡើយ។ ដើមត្នោតញីដល់កំណត់ចេញផ្លែផ្កា គេគន់មើលទៅកត្នោតឃើញផ្កានិងផ្លែគរពពាក់ពពូនគ្នាច្រើនសន្ធឹកសន្ធាប់។ មើលពីចម្ងាយដើមត្នោតមានរាងមូល ពណ៌ខ្មៅគ្រើម ខ្ពស់លលៃ ហាក់ដូចឆ័ត្ររួតខៀវធំមួយដែលគេបញ្ឈរមុខខ្លោងទ្វារវត្តឬនៅឯវាលស្រែ។ ឫសរបស់ត្នោតទំហំប៉ុនៗម្រាមដៃចាក់ស្រេះពាសពេញគល់និងចាក់ចុះជ្រៅទៅក្នុងដី។ ឫសទាំងនោះបានបញ្ជាក់អោយឃើញថាវាមាំមួនណាស់ទើបទ្រទ្រង់នូវជំហរនៃដើមទាំងមូលបាន។ គល់វាមានទំហំប្រហែលជាងមួយអោបហើយតូចរាងរៀវ បន្តិចម្តងៗទៅខាងលើដែលគេហៅថាកត្នោត។ តាមបណ្តោយនៃដើមមានស្លាកស្នាមជាច្រើនបន្សល់ទុក។ នោះគឺជាធាងវាដែលទុំរួចជ្រុះធ្លាក់ចុះមកដី។ បើត្នោតណាមានអាយុកាលកាន់តែចាស់ជំហរដើមកាន់តែខ្ពស់។ នៅខាងលើចុងដែលប្រមូលផ្តុំចម្រុះដោយបណ្តាធាងចាស់ធាងខ្ចីតភ្ជាប់ទៅដោយស្លឹកក្រាស់ៗឆ្លាស់គ្នាច្រងេងច្រងាងឆែកៗដូចជើងទា។ ធាងត្នោតមានសណ្ឋានដូច
ធាងដូងតែខ្លីនិងរមួតជាង។ តាមបណ្តោយនៃធាងមានសណ្ឋានដូចធ្មេញរណារ។ កំពូលត្នោតដុះចំកណ្តាលចុងរាងក្រពុំត្រង់ទៅលើ។ត្នោតញីមានផ្កាមានផ្លែទាំងធ្លាយៗ។ តាមបណ្តោយដើមត្នោតគេយកដើមឫស្សីព្រៃមានដៃធំៗមាំមួន យកមកចងផ្អោបធ្វើជាបង្អោងសំរាប់ឡើងដើមត្នោត។ រាល់ពេល ព្រឹកល្ងាច ពូៗកសិករយើងតែងព្រនាក់ដោយបំពង់ឫស្សីឡើងទៅដាក់ត្រងយកទឹកត្នោតដែលមានឱជារសផ្អែមឈ្ងុយឆ្ងាញ់ពិសា។ បើទឹកត្នោតជូរវិញគេចាត់ជាជាតិស្រវឹងមួយសម្រាប់ញ៉ាំពេលជប់លៀងឬជួបជុំញាតិមិត្តម្តងៗ។
ត្នោតជារុក្ខជាតិមួយប្រភេទមានផលប្រយោជន៍ច្រើនណាស់ដូច៖ ស្លឹកយកត្បាញដងកណ្តបសំរាប់ប្រក់ផ្ទះ។ គាវវេញធ្វើជាខ្សែគោ ខ្សែក្របី...។ ធាងវាគេយកពោះធ្វើជាខ្សែចង។ ផ្កាគាបយកទឹករម្ងាស់ជាស្ករ។ ផ្លែខ្ចីយកទៅស្លឬធ្វើជាភេសជ្ជៈផ្អែមឆ្ងាញ់។ ផ្លែទុំពូតយកទឹកផ្សំនឹងម្សៅធ្វើនំក្រអូបឆ្ងាញ់។ កំពូលត្នោតយកត្បាញ
មួក ស្មុគតូចធំ...សំរាប់ប្រើប្រាស់។ ដើមលុងធ្វើទូកឬអារធ្វើជាគ្រឿងសំណង់ផ្សេងៗទៀតផង។
ត្នោតនៅទាំងជាឱសថបុរាណមួយសម្រាប់ព្យាបាលជម្ងឺផ្សេងៗដូច៖ ឫសត្នោតមានរសជាតិផ្អែមត្រជាក់ យកមកដាំទឹកពិសាជួយកែអាការៈក្តៅក្នុងសាព៌ាងកាយគ្រុនក្តៅ និងរលាកក្រពេញទឹកមាត់។ អ្នកខ្លះ ប្រើជាថ្នាំលើកកម្លាំង ជួយបណ្តេញឈាម និងទម្លាក់ព្រូន ឬសត្វល្អិត បំបាត់គ្រុនក្តៅ ចេញស្អូច លើកុមារ។ រីឯធាងត្នោតប្រសិនបើធាងស្រស់ត្រូវយកទៅអាំងភ្លើងឬរោលហើយពូតយកទឹកមកទទួលទាន កែអាការៈចុះរាក ឈឺស្ពឹកស្រពន់ ។ចំពោះផ្កាត្នោត ដែលមានរសជាតិផ្អែមត្រជាក់ ប្រើសំរាប់កែគ្រុនក្តៅ បំបាត់ស្អូច ជួយទម្លាក់ព្រូន ។ចំពោះស្លឹកត្នោត បើលីងអោយលឿង ហើយបុករហូតក្លាយទៅជាម្សៅម៉ត់យកជក់។ចាស់បុរាណលោកប្រាប់ថាអាចជួយកាត់បន្ថយសម្ពាធឈាម សម្រាប់អ្នកមានជម្ងឺលើសឈាម។
ត្នោតជារុក្ខជាតិម្យ៉ាង វិចិត្រករខ្មែរច្រើនយកធ្វើជាផ្ទាំងទស្សនិយភាពនាពេលអរុណោទ័យ ចែងចាំងពន្លឺក្រហមព្រឿងៗ។ ហ្វូងបក្សាបក្សីហិចហើរចាកទ្រនំសំដៅទៅរកចំណីរៀងៗខ្លួន។ មួយទៀតនៅពេលសយណ្ហសម័យ ព្រះអាទិត្យទៀបអស្តង្គតរលត់ពន្លឺសន្សឹមៗបំបាំងខ្លួននឹងជើងភ្នំ នៅសល់តែព្រះសែងពណ៌សុវណ្ណ ដេរដាសជើងមេឃ។ កុក ក្រសារកៀងគូហើរឆ្វៀលឆ្វាត់កាត់អាកាសវេហាស្វែងរកទ្រនំ គយគន់ទៅគួរអោយជក់ចិត្តដិតអារមណ៍បំផុត។ដូនតាយើងដាំត្នោតដោយគាត់យល់ឃើញនូវផលប្រយោជន៍នានាដែលបាន
ពោលរួចមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ គាត់នៅយល់ឃើញថា៖ទី១ដើម្បីរួមប្រាស្រ័យកសាងបរិស្ថានផ្តល់នូវម្លប់ត្រជាក់ដ៏ល្អបរិសុទ្ធ។ ទី២ដើម្បីបង្កបង្កើនសេដ្ឋកិច្ចជូនដល់គ្រួសារ។ ទី៣ដើម្បីលាតត្រដាងបង្ហាញនូវលក្ខណៈវប្បធម៌នៃជនជាតិខ្មែរយើងដ៏ល្អប្រពៃទៀតផង៕ថាច់ដើយ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។