20/08/2021 07:54
ទម្រង់បង្វែរដីកសិកម្មផ្តល់ទិន្នផលទាបមកដាំត្រាវ ។ រូបថត៖ ថាញ់ហ្វា
ភូមិស្រុកខេត្តត្រាវិញបច្ចុប្បន្ននេះ គ្មាននៅភ្លៀងរលឹមរ៉ុយៗ ដីល្បាប់ ហុយអាប់ទៀតឡើយ។ ប្រព័ន្ធគមនាគមន៍ជនបទរបស់បណ្តាឃុំតែងបានកសាងជ្រះស្រឡះស្រឡំ ផ្លូវតភ្ជាប់ផ្លូវ។ ទិដ្ឋភាព បរិស្ថានភ្លឺស្រឡះ-ជ្រះស្អាត-បៃតង លេចឡើងច្រើនខ្នងផ្ទះថ្មីទើបបានសាងសង់ស្អាត។ ទិដ្ឋភាពភូមិស្រុកមិនបពា្ឈប់រីកចម្រើន។
ពេលដែលរដ្ឋអំណាចបានផ្សព្វផ្សាយចលនាប្រជាជនចូលរួមកសាងជនបទថ្មី មាមីងជនកិញ មាមីងរួមជាតិខ្មែរ មាមីងចិននរណាក៏ស្វាហាប់ ចូលរួមជ្រោមជ្រែងយ៉ាងសកម្ម។ មានគ្រួសារប្រជាជនភាគច្រើនបានបរិច្ចាគដីធ្វើផ្លូវ គ្រួសារនីមួយៗកសាងរបៀបរស់នៅវប្បធម៌ ចូលរួមជីកស្តារ លើកកម្ពស់បណ្តាកំណាត់ធារាសាស្ត្រ វាលស្រែបម្រើការផលិតកសិកម្ម រួមជាមួយនឹង រដ្ឋអំណាចចលនាបណ្តាសប្បុរសធម៌ឧបត្ថម្ភកសាងស្ពានបេតុង។ល។ អាស្រ័យហេតុនោះបាន ញាំងឱ្យទិដ្ឋភាពភូមិស្រុករបស់ត្រាវិញកាន់តែបានកែលម្អបង្គួរ។
ក្នុងដំណាក់កាល ២០១៦-២០២០ ប្រជាជននៅក្នុងខេត្តបរិច្ចាគដី ដើមឈើ ដំណាំគិតជាទឹកប្រាក់ សរុបរួមជាង ២១៥ ពាន់លានដុងសម្រាប់កសាង បណ្តាកំណាត់ផ្លូវគមនាគមន៍ជនបទ។ ផ្តើមពីបណ្តាកំណាត់ផ្លូវភូមិស្រុកបានកសាងដោយបេ តុងបង្កលក្ខណៈក្នុងការដឹកជញ្ជូនមុខទំនិញ នឹងធ្វើដំណើរទៅមកបានងាយស្រួល។ អាស្រ័យហេតុនោះ បណ្តាមុខទំនិញកសិផលរបស់មូលដ្ឋានបានឈ្មួញប្រមូលទិញដោយតម្លៃខ្ពស់ជាង មុនបណ្តាលឱ្យប្រជាកសិកររីករាយក្នុងការផលិត។
ស្រុកថ្កូវគឺជាស្រុកក្រីក្រនៅតំបន់ជ្រៅរបស់ខេត្តត្រាវិញ ដោយមានជនរួមជាតិខ្មែររស់នៅជាង ៦៥% ។ អាស្រ័យហេតុនោះ ជាច្រើនឆ្នាំកន្លង ហើយរដ្ឋអំណាចគ្រប់ថ្នាក់តែងយកចិត្តទុកដាក់ យ៉ាងពិសេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដើម្បីជួយលើកស្ទួយជីវភាពរស់នៅប្រជាជន។ ក្នុងការងារកសាងជនបទថ្មី មូលដ្ឋាន យកចិត្តទុកដាក់ដល់ការវិធីសាស្ត្រកាត់បន្ធយភាពក្រីក្រ ចាត់ទុកនេះគឺជាភារកិច្ចយ៉ាងសំខាន់ និងជានិច្ចកាល។ កន្លងហើយ ស្រុកថ្កូវតែងសកម្មដោយ ពហុសណ្ឋានប្រកបរបររកទទួលទាន ឧបត្ថម្ភគ្រួ សារក្រីក្រកែលម្អជីវភាព និងប្រភពចំណូល។ មានទម្រង់កាត់បន្ថយភាពក្រីក្រជាច្រើនរបស់ស្រុកបញ្ជាក់បានប្រសិទ្ធភាព ជួយឱ្យគ្រួសារជាច្រើន បានរួចផុតពីភាពក្រីក្រ ឈានឡើងក្នុងជីវភាពរស់នៅ។
យ៉ាងណាដូចជាទម្រង់បង្វែរផ្ទៃដីផលិតស្រូវ មិនសូវបានផលមកផលិតស្រូវគួបផ្សំនឹងដាំមើម ត្រាវក្រមួន ពោតរបស់ក្រុមសហការផលិតភូមិផ្នោរសង្កែ ឃុំដាយអាង ស្រុកថ្កូវបានជួយឱ្យគ្រួសារជនរួមជាតិខ្មែរកែលម្អប្រភពចំណូល រួចផុតពីភាពក្រីក្រចីរភាព។ មើមត្រាវក្រមួនក្រោយ រយៈពេលដាំបាន ០៤ ខែប្រមូលផលជាមួយនឹងទិន្នផល ក្នុងមួយហិកតាបានប្រមាណ ២០ តោន កសិករទទួលបានប្រភពចំណូលបានពី ១៥០-២០០ លានដុង។
អាស្រ័យដោយការផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ គិតមកដល់ពេលនេះភូមិផ្នោរសង្កែកាត់បន្ថយបានគ្រួសារគ្រីក្របានជិត ២០០ គ្រួសព្វថ្ងៃនៅមានគ្រួសារក្រីក្រតែ ០៨ គ្រួ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១២ ប្រភពចំណូល គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៤៨ លានដុង បើប្រៀបធៀបជាមួយនឹង ០៥ ឆ្នាំមុន ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំកើនបាន ៣០ លាន ដុង។ ដោយឃើញបានប្រសិទ្ធភាពសេដ្ឋកិច្ចសម្រេចបានខ្ពស់ កសិករក្នុងភូមិភាគច្រើនបាន បង្វែរផ្ទៃដីផលិត និងពង្រីកទូលាយផ្ទៃដីដាំមើម ត្រាវក្រមួនឡើងបាន ៤០ ហិកតា។
រួមជាមួយនឹងការឧបត្ថម្ភប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធ ពូជឈើដាំ ស្រុកថ្កូវនៅទាំងបានឧបត្ថម្ភដល់បណ្តាភូមិរបរពង្រីកការផលិតបង្កការងារធ្វើជូនប្រជាជនទៀតផង។ ស្រុកថ្កូវសព្វថ្ងៃមានភូមិរបរ ០៣ កន្លៃងដូចជា៖ ភូមិរបរផលិតបណ្តា ផលិតផលពីឫស្សី ពក កីងពង់ នៅឃុំហាមយ៉ាង ភូមិរបរត្បាញបន្ធោសឃុំដាយអាង និងភូមិរបរត្បាញកន្ទេលក្រហម ឃុំហាមតឹង។ បណ្តាភូមិរបរទាំងនេះ ដោះស្រាយការងារធ្វើជូនពលករជនបទប្រមាណ ៣.០០០ នាក់ ជាមួយនឹងកម្រិតប្រ ភពចំណូលជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយខែពី ២,៥-៦ លានដុង។
បច្ចុប្បន្ននេះ មូលដ្ឋានផលិតទ្រីកាញរបស់ភូមិ របរផលិតបណ្តាផលិតផលពីឫស្សី ពក ពីងពង់ ដែលមានផលិតផលសាឡុងឫស្សីដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់សម្រេចសម្បទា OCOP ផ្កាយ ៤ បណ្តាផ្នែកមាន សមត្ថកិច្ចកំពុងឧបត្ថម្ភមូលដ្ឋានបង្កើនចំណាត់ថ្នាក់ឡើងផ្កាយ ៥។ បណ្តាផលិតផលជនបទបានប្រមូលតូចមករបស់គ្រួសារធ្វើអាជីវកម្មយ៉ីប ធីត្រាង នៅភូមិរបរសិប្បកម្មដាយអាងសម្រេចសម្បទាទទួលស្គាល់ OCOP ផ្កាយ ៣។
លេខាបក្សស្រុកថ្កូវយឿងវុាំងទ្រាវបានឱ្យដឹងថា៖ អាស្រ័យដោយអនុវត្តវិធីសាស្ត្រកាត់បន្ថយ ភាពក្រីក្រជាច្រើន និងព្រមៗគ្នាបានញាំងឱ្យជីវភាពប្រជាជននៅមូលដ្ឋានបានបង្កើនកម្ពស់ជាបង្គួរ អត្រាគ្រួសារក្រីក្របានបន្ថយចុះ។ ឆ្នាំ ២០២០ ស្រុកថ្កូវកាត់បន្ថយគ្រួសារក្រីក្របានជាង ៧០០ គ្រួ។ ឆ្នាំ ២០២១ មូលដ្ឋានដាក់ចេញគោលដៅលុបបំបាត ៨៦៣ គ្រួសារក្រីក្រ។
ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានត្រាវិញ បានដាក់ចេញគោលដៅខិតខំដល់ឆ្នាំ ២០២៥ មាន ១០០% ឃុំសម្រេចលក្ខឋានជនបទថ្មី ក្នុងនោះ មានប្រមាណ ៥០% ឃុំសម្រេចលក្ខឋានជនបទថ្មីកម្ពស់មាន ២០% ឃុំសម្រេចជនបទ ថ្មីគំរូខ្នាតមាន ០៨ អង្គភាពស្រុកសម្រេចលក្ខឋានជនបទថ្មី មាន ០១ អង្គភាពថ្នាក់ស្រុកសម្រេច លក្ខឋានជនបទថ្មីគំរូខ្នាត។
ដើម្បីអនុវត្តសម្រេចគោលដៅខេត្តបានប្រគល់ភារកិច្ចឱ្យផ្នែកកសិកម្មសហការជាមួយនឹងបណ្តាផ្នែកទាក់ទិន បណ្តាមូលដ្ឋានសកម្មឧបត្ថម្ភកសិករ ពិសេសគឺបណ្តាគ្រួសារជនរួមជាតិខ្មែរផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹម ដើម្បីបង្កើនប្រភពចំណូលជាងទៀត។ គោលដៅដល់ឆ្នាំ ២០២៥ តម្លៃផលិតគិតជាមធ្យមផ្ទៃដីដាំដុះក្នុងមួយហិកតាសម្រេច ១៤៥ លានដុង ផ្ទៃដីចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេចពី ១៥-២០ លានដុង ប្រៀបជាមួយនឹងតម្លៃផលិតកសិកម្មនាពេលបច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។