22/01/2021 08:28
សមាគមសហព័ន្ធនារីឃុំផុងភូ ស្រុកកូវកែ មានសមាជិកា ២.៥៦៨ នាក់ក្នុងនោះ សមាជិកាជនជាតិខ្មែរ ៨៥% ។ ដើម្បីជំនួយឲ្យសមាជិកា និងបងប្អូននារីបង្កើនការយល់ដឹងអំពីការពារបរិស្ថាន សមាគមសហព័ន្ធនារីឃុំ ប្រជុំជីវភាពភ្ជាប់ជាមួយនឹងផ្សព្វផ្សាយសារាចរលេខ ១៥ CT/TU ចុះថ្ងៃទី ២៨ ធ្នូឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញស្តីពី “ បង្កើនការគ្រប់គ្រង សណ្តាប់ធ្នាប់ កសាង និងអនាម័យបរិស្ថាននៅតាមទីផ្សារ តំបន់ប្រជាជនស្នាក់នៅ ក្នុងការផលិត ធ្វើអាជីវកម្មនិងសេវាកម្មលើភូមិសាស្រ្តខេត្តត្រាវិញ “ ។ ឆ្នាំ ២០២០ សមាគមចាត់តាំងផ្សព្វផ្សាយបាន ៣២៤ លើកដោយមានសមាជិកានិងបងប្អូននារីជាង ១២.៨០០ នាក់ចូលរួម។ ចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយជាង ៥.៥០០ សន្លឹកដែលមានខ្លឹមសារផ្សព្វផ្សាយអំពីវិធីសាស្រ្តការពារបរិស្ថាន។ល។ ឆ្លងតាមរយៈនោះ ជំនួយឲ្យសមាជិកានិងបងប្អូននារីបង្កើនការយល់ដឹងនិងមានស្មារតីទទួលបន្ទុកក្នុងកិច្ចការពារបរិស្ថាន។ ជាលទ្ធផលទាក់ទាញសមាជិកា ប្រជាជនជាង ៣៥.៦០០ លើកនាក់ចេញទ័ពធ្វើអនាម័យតាមដងផ្លូវ សរុបប្រវែងជិត ៤៤.៩០០ ម៉ែត្រ។ ប្រមូលសំរាមបានជាង ១៩.៣០០ តោន ដាំផ្កាជាច្រើន ប្រភេទបានជាង ៥.០០០ ដើម។ បច្ចុប្បន្នសមាគមមានគ្រួសារកម្មាភិបាល សមាជិកា ១.៩៨៥ សម្រេចសម្បទា ០៨ យ៉ាងស្ដីពីគ្រួសារវប្បធម៌‑ជនបទថ្មី កើនលើស ២០% បើប្រៀបនឹងកម្រិតផែនការដាក់ចេញ។
ទិដ្ឋភាពជនបទនៅឃុំផុងភូ។
សាខាសមាគមនារីភូមិលេខ ៤ មានសមាជិកា ៧៥ នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរ ៨៥% ។ អនុវត្តតាមចលនា “ គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង “ សាខាសមាគមនារីភូមិលេខ ៤ មានវិធីសាស្រ្តធ្វើថ្មី ច្នៃប្រតិដ្ឋ ទៅតាមកម្រិតផែនការនីមួយៗរបស់ចលនា។ ក្នុងនោះមានកសាងទម្រង់ “ ផ្លូវលំស្អាត “ ទាក់ទាញសមាជិកា ១០០% ក្នុងភូមិ ចុះឈ្មោះទទួលគ្រប់គ្រងអនាម័យបណ្តាដងផ្លូវក្នុងភូមិ សរុបប្រវែងជិត ៣.០០០ ម៉ែត្រ ។ បងស្រី ស៊ើងធីង៉ុកម៉ាយ សមាជិកាសាខាសមាគមនារីភូមិលេខ ៤ ដែលបានផ្សារភ្ជាប់នឹងទម្រង់ “ផ្លូវលំស្អាត “ តាំងពីបង្កើតឡើងមកទល់ពេលនេះ។ បងស៊ើងង៉ុកម៉ាយបានឲ្យដឹង៖ មុននឹងបង្កើតទម្រង់ “ផ្លូវលំស្អាត “ ខ្ញុំមិនសូវយកចិត្តទុកដាក់ដល់បញ្ហាការពារបរិស្ថានប៉ុន្មានឡើយ។ ខ្ញុំច្រើនអនាម័យបរិស្ថានបរិវេណផ្ទះខ្ញុំប៉ុណ្ណោះ។ តាំងពីចូលរួមទម្រង់ “ផ្លូវលំស្អាត“ ខ្ញុំបានចូលរួមបណ្តាវគ្គហ្វឹកហាត់ស្តីពីការពារបរិស្ថាន ចូលរួមបណ្តាពិធីផ្សព្វផ្សាយអំពីផលវិបត្តិរបស់បរិស្ថានកខ្វក់។ល។ បានជំនួយឲ្យខ្ញុំបង្កើនការយល់ដឹង និងមានស្មារតីទទួលបន្ទុកចំពោះការងារការពារបរិស្ថាន ម្ចាស់ការចូលរួមអនាម័យបរិស្ថានក្នុងភូមិទាំងមូល។
ទម្រង់ “ ផ្លូវលំស្អាត “ របស់សាខាសមាគមនារីភូមិលេខ ៤ មិនត្រឹមតែទាក់ទាញសមាជិកាចូលរួមប៉ុណ្ណោះទេ នៅទាំងទាក់ទាញប្រជាជនក្នុងភូមិចូលរួមផងដែរ។ លោកថាច់ធឿង នៅភូមិលេខ ៤ ឃុំផុងភូមានប្រសាសន៍ថា៖ ខ្ញុំបានសាខាសមាគមនារីភូមិជូនខិត្តប័ណ្ណផ្សព្វផ្សាយអំពីវិធីសាស្រ្តការពារបរិស្ថាន ក្នុងនោះមានបញ្ជាក់ថា៖ ផ្តើមពីការងារតូចប្រចាំថ្ងៃ ដូចជា មិនចោលសំរាមផ្តេសផ្តាស់ បោសសម្អាតផ្ទះសម្បែងជាដើម គឺបានរួមចំណែកការពារបរិស្ថាន។ ចាប់តាំងពីពេលនោះមក ខ្ញុំច្រើនចូលរួមជាមួយបងប្អូននារីបោសសម្អាតតាមដងផ្លូវក្នុងភូមិក្រើនរំលឹកកូនចៅកុំឲ្យចោលសំរាមផ្តេសផ្តាស់។ បច្ចុប្បន្ន ឃើញដងផ្លូវក្នុងភូមិបានស្អាតស្អំ ញ៉ាំងឲ្យការរស់នៅរបស់យើងមានភាពសុខដុមរមនា។
បងត្រឹងធីអាញ់ធឺ ប្រធានសមាគមសហព័ន្ធនារីឃុំផុងភូបានឲ្យដឹងថា៖ បច្ចុប្បន្នបានទៅជាទម្លាប់ហើយ គឺឲ្យតែដល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ សមាជិកា បងប្អូននារីបបួលគ្នាបោសសំរាម ដកស្មៅ ដាំនិងថែទាំផ្កា។ល។ តាមដងផ្លូវជនបទ ។ ទន្ទឹមនឹងនោះ បងប្អូននៅទាំងសកម្មក្នុងការផ្សព្វផ្សាយ ចលនាបណ្តាគ្រួសារឲ្យចាក់សំរាមត្រង់ទីកំណត់ទៀតផង។ បច្ចុប្បន្នបណ្តាដងផ្លូវនៅលើភូមិសាស្រ្តឃុំមានផ្កាជាច្រើនប្រភេទដូចជាផ្កាកណ្ដឹងលឿង ផ្កាម៉ោងដបជាដើម លូតលាស់ចេញផ្កាស្រស់ស្អាត ញ៉ាំងឲ្យទិដ្ឋភាពនៅជនបទកាន់តែមានសម្រស់ស្រស់ត្រកាល៕
អត្ថបទ‑រូបថត៖ សុជា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។