23/02/2021 08:37
សមាជិកសហករណ៍ញ៉ឹកលិញចុះពូជដំណាំ។ រូបថត៖ ម៉ឹងក្វឹង
សហករណ៍កសិកម្មញ៉ឹកលិញបានបង្កើតរួចធ្វើសកម្មភាពចាប់ពីឆ្នាំ ២០១៧ ធ្វើសកម្មភាពលើវិស័យផលិត ធ្វើអាជីវកម្មបន្លែសុវត្ថិភាព ប្រមូលទិញកសិផល ពិគ្រោះបច្ចេកទេស ផ្គត់ផ្គង់បណ្ដាប្រភេទពូជដំណាំនិងសេវាកសិកម្ម។
តាមលោកស្រីផាមធ្វីលិញ ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍កសិកម្មញ៉ឹកលិញ៖ សហករណ៍ធ្វើសកម្មភាពដោយមានសមាជិក ៤៣ រូបចូលរួមបង់ទុនលក្ខន្តិកៈ ២៧៤ លានដុង។ នៅបណ្ដាឆ្នាំទើបធ្វើសកម្មភាព អាស្រ័យប្រជែងអំពីតម្លៃប្រមូលទិញមុខទំនិញកសិផល ម៉្លោះហើយការចងសម្ព័ន្ធផលិតតំបន់វត្ថុធាតុដើមសម្រាប់បម្រើក្នុងការធ្វើអាជីវកម្មជួបការលំបាកយ៉ាងច្រើន។ ទន្ទឹមនឹងនោះសហករណ៍មិនទាន់មានទីស្នាក់ការសម្រាប់ធ្វើការ និងរោងច្នៃបណ្ដោះអាសន្ន ខណៈនោះផ្ទៃដីសម្រាប់ធ្វើការ បញ្ជាការរបស់សហករណ៍នៅតូច មិនទាន់ភ្ជាប់តំបន់វាលស្រែជាច្រើន ម៉្លោះហើយពិបាកក្នុងការងារបញ្ជាការផលិត បណ្ដាក្រុមសហការផលិត មិនត្រូវតាមនីតិវិធីក៏ដូចជាសំណូមពររបស់សហករណ៍។ នៅពេលជិតៗនេះ សហករណ៍បានសម្ព័ន្ធសហករណ៍ខេត្តនិងបណ្ដាផ្នែកពាក់ព័ន្ធឧបត្ថម្ភឧបករណ៍សម្រាប់ផលិតផលិតផលតែយិនស៊ិន ទន្ទឹមនឹងនោះចងសម្ព័ន្ធជាមួយកសិករ ៤០ រូបរួចប្រមូលទិញផលិតផលបន្លែបង្កានិងពោតជាមួយផ្ទៃដី ១៦ ហិកតា តម្លៃប្រមូលទិញ ៤.០០០ ដុងក្នុងមួយគីឡូ ក្រាមនិងអាចប្រមូលទិញជាមួយតម្លៃខ្ពស់តាមតម្លៃទីផ្សារចំពោះមុខទំនិញបន្លែបង្កា។ ក្នុងតំណាក់កាលផ្គត់ផ្គង់និងចងសម្ព័ន្ធតំបន់វត្ថុធាតុដើម អាស្រ័យមុខទំនិញបន្លែបង្កាមានរយៈពេលខ្លី ម៉្លោះហើយសហករណ៍ប្រមូលទិញរបស់មាមីងកសិកររួចដកសងទៅក្នុងបំណុលវិនិយោគកសិកម្មដំបូង ដូច្នោះហើយ សហករណ៍គ្មានកកស្ទះបំណុលក្នុងប្រជាជន។ នេះជាលក្ខណៈងាយស្រួលជួយឲ្យសហករណ៍បង្វិលទុនក្នុងដំណាក់កាលធ្វើសកម្មភាពក៏ដូចជាបើកទូលាយតំបន់ផលិតចងសម្ព័ន្ធសម្រេចប្រសិទ្ធភាពខ្ពស់ជាង។
លោកស្រីផាមធ្វីលិញឲ្យដឹងបន្ថែមទៀតថា៖ ក្នុងឆ្នាំ ២០២០ សហករណ៍សហការជាមួយសាលាមហាវិទ្យាល័យត្រាវិញចងសម្ព័ន្ធផលិតបន្លែសុវត្ថិភាពតាមកន្សោមតម្លៃភ្ជាប់ជាមួយការលក់ផលិតផលចំនួន ០៩ ហិកតា។ កសិករគឹមង៉ុកលឿង នៅភូមិផ្នោរលើ (បេ) ឃុំញីត្រឿងជាកសិករម្នាក់ក្នុងចំណោមកសិករបានសហករណ៍វិនិយោគផ្គត់ផ្គង់សម្ភារកសិកម្មដាំត្រសក់ ០,៣ ហិកតាជាមួយតម្លៃប្រមូលទិញ ៤.០០០ ដុងក្នុងមួយគីឡូក្រាម មានពេលខ្លះតម្លៃត្រសក់កើនឡើងពី ៦.០០០-៧.០០០ ដុងក្នុងមួយគីឡូក្រាម សហករណ៍ប្រមូលទិញតាមតម្លៃទីផ្សារ ពេលបញ្ចប់រដូវ ត្រសក់គាត់ចំណេញជាង ១៥ លានដុង។
តាមសំដីរបស់មាលឿង អាស្រ័យចំណេញពីការដាំដំណាំខ្ពស់ជាងពី ០៣-០៤ ដងបើប្រៀបនឹងការផលិតស្រូវ ម៉្លោះហើយប៉ុន្មានឆ្នាំមកអាយនេះ មាមីងកសិករផ្ដុំដាំបន្លែបង្កាគ្រប់ប្រភេទ ប៉ុន្តែតម្លៃទីផ្សារតែងប្រែប្រួល។ ចាប់ពីពេលបានសហករណ៍ឧបត្ថម្ភទុនចំណាយវិនិយោគដំបូងដូចជា៖ ពូជ ជី ថ្នាំ ធានា ប្រមូលទិញផលិតផលហើយប្រមូលទុនក្រោយ ពេលប្រមូលផល ម៉្លោះហើយមាមីងកសិករស្ងប់ចិត្តក្នុងលក់ផលិតផល ពិសេសគឺប្រមូលទិញ តាម តម្លៃ ទីផ្សារ។ ក្រោយពេលបញ្ចប់រដូវត្រសក់ គាត់ដាំឃ្លោក ០,២ ហិកតានិងជួលដីបន្ថែម ០,៤ ហិកតាទៀតសម្រាប់ដាំម្រះលក់ក្នុងឱកាសបុណ្យតេតឆ្នាំ ២០២១ ប្រមូលផលពី ៥០-៧០ គីឡូក្រាមក្នុងមួយថ្ងៃ នាំមកប្រភពចំណូលពី ២០០.០០០-៣០០.០០០ ដុង។
ផ្ដើមពីការផ្គត់ផ្គង់និងចងសម្ព័ន្ធផលិត សហករណ៍បានបង្កើនប្រជាប្រិយភាពចំពោះសមាជិក និងដៃគូតាមរយៈការអនុវត្តន៍ល្អទំនាក់ទំនងធ្វើអាជីវកម្មដោយបណ្ដាកិច្ចសហការរវាងបណ្ដាភាគីក្នុងការចងសម្ព័ន្ធផលិតភ្ជាប់ជាមួយការលក់ផលិតផលរបស់មាមីងកសិករ។ ក្រៅពីនោះ សហករណ៍បានម្ចាស់ការប្រសព្វជាមួយវិទ្យាសាស្រ្ដបច្ចេកទេសជឿនលឿន អនុវត្តបច្ចេកវិទ្យាថ្មីទៅក្នុងការផលិត វិនិយោគឧបករណ៍គ្រឿងម៉ាស៊ីនដើម្បីកាត់បន្ថយកម្លាំងពលកម្ម ស្វែងរកទីផ្សារ ធ្វើឲ្យសម្បូរបែបផលិតផល។ ទន្ទឹមនឹងនោះ សហករណ៍ដាំវិសោធនកម្មយិនស៊ិន ០,១៥ ហិកតា បរិមាណផលសម្រេច ១,២ តោន លក់ជាមួយតម្លៃពី ២៥០.០០០-៤០០.០០០ ដុងក្នុងមួយគីឡូក្រាម។ ផ្ដើមពីវត្ថុធាតុដើមយិនស៊ិនស្រស់ សហករណ៍នៅទាំងច្នៃជាផលិតផលតែបញ្ចូលកញ្ចប់ក្នុងមួយកញ្ចប់ទម្ងន់ ១០០ ក្រាម លក់ជាមួយតម្លៃ ៦២.០០០ ដុងក្នុងមួយកញ្ចប់។ តែយិនស៊ិនមានគុណប្រយោជន៍បង្កើនសុខភាព បង្ការបណ្ដាប្រភេទជំងឺមហារីក កាត់បន្ថយជាតិស្កររបស់អ្នកជំងឺមានទឹកនោមផ្អែម។ ដើមយិនស៊ិន ចាប់ពីពេលដាំដល់ពេលប្រមូល ផលមើមប្រមាណ ១០ ខែ ក្រោយពេលដាំបាន ០៣ ខែអ្នកដាំអាចប្រមូលផលមែកសម្រាប់ច្នៃជាតែ។ លោកស្រីផាមធ្វីលិញឲ្យដឹងបន្ថែម៖ ជាមួយផ្ទៃដីដាំតែយិនស៊ិន ០,១៥ ហិកតា ប្រភពចំណូលអាចផ្ដល់ ៣៥២ លានដុងក្នុងមួយឆ្នាំ ចំណេញ ១០២ លានដុង។ ដោយឃើញទទួលបានលទ្ធផលពីការដាំយិនស៊ិន បច្ចុប្បន្ន សហករណ៍បានចុះពូជបន្ថែម ០,៥ ហិកតាទៀត។ ក្រៅពីការផ្សព្វផ្សាយដាំ បើកទូលាយផ្ទៃដីដាំនិងធ្វើអាជីវកម្មមុខទំនិញតែយិនស៊ិននោះ សហករណ៍នៅទាំងស្រាវជ្រាវដាំប្រភេទដំណាំផ្សេងមួយចំនួនទៀត។
ជាមួយការគ្រប់គ្រង បញ្ជាការនិងធ្វើសកម្មភាពផ្គត់ផ្គង់សេវាព្រមទាំងចងសម្ព័ន្ធតំបន់វត្ថុធាតុដើមផលិតសមស្រប ជាមួយផលប្រយោជន៍របស់សមាជិកសហករណ៍កសិកម្មញ៉ឹកលិញបានអះអាងនូវប្រសិទ្ធភាពដោយការរួមចំណែកទៅក្នុងការពង្រីកសេដ្ឋកិច្ចសមូហភាព នាំមកលទ្ធផលសេដ្ឋកិច្ចក្នុងវិស័យកសិកម្មលើភូមិសាស្រ្ដ។ នៅពេលខាងមុខ សហករណ៍នឹងបន្តផ្សព្វផ្សាយការចងសម្ព័ន្ធផលិតពោតផ្អែម ពោតដំណើបរដូវដើមឆ្នាំ រដូវវស្សា និងរដូវសម្រក។ ទន្ទឹមនឹងនោះ សហករណ៍ស្នើសម្ព័ន្ធសហករណ៍ខេត្ត បណ្ដាផ្នែកពាក់ព័ន្ធនិងរដ្ឋអំណាចមូលដ្ឋានឲ្យយកចិត្តទុកដាក់ឧបត្ថម្ភទុនដើម្បីបង្កើនសេវាបម្រើសេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើន ធ្វើឲ្យសម្បូរបែបបណ្ដាសេវាតាមទិសដៅអាជីវកម្មចម្រុះសមស្របជាមួយរចនាច្បាប់ទីផ្សារ មូលនិធិដី ដើម្បីកសាងទីស្នាក់ការ និងរោងច្នៃបណ្ដោះអាសន្ន ជួយឲ្យសហករណ៍បង្កើនគុណភាពសកម្មភាព៕
ប្រែសម្រួល៖ ថាច់ហ្វាង
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។