27/11/2020 08:56
ភូមិជ្រៃគោក ឃុំដូងស្វឹងមានគ្រួសារប្រជាជន ៣៨៥ គ្រួជាមួយនឹងចំនួនមនុស្សរាយ ១.៦៧២ នាក់ ភូមិនៅមានគ្រួសារក្រីក្រ ៣,៨៩% ។ ប្រជាជនមូលដ្ឋានភាគច្រើនប្រកបរបរកសិកម្ម (ចិញ្ចឹមជលផល ផលិតស្រូវ និងដាំដំណាំ) ជីវភាពសម្ភារ ការប្រជុំជីវភាព វប្បធម៌ស្មារតីរបស់ប្រជាជនថ្វីត្បិតរីកចម្រើនប៉ុន្តែបើប្រៀបជាមួយនឹងកម្រិតមធ្យមរួមរបស់ឃុំនៅអន់ថយ។
គណៈកម្មការភូមិបាញីចាត់តាំងពិធីប្រជុំ។ រូបថត៖ ថាញ់ហ្វា
សាខាបក្សភូមិជ្រៃគោកស្ថិតក្រោមឱវាទបក្ខភាគឃុំដូងស្វឹង ស្រុកយ្វៀងហាយ មានបក្ខជន ២៧ នាក់ (ក្នុងនោះមានបក្ខជន ១២ នាក់លើកលែង ប្រជុំជីវភាព)។ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍ សាខាបក្សមិនបង្អង់លើកកម្ពស់ចំណេះដឹងជូនបក្ខជន បង្កើនការផ្សព្វផ្សាយ ជ្រួតជ្រាបសារាចរលេខ ១០-CT/TW ចុះថ្ងៃទី ៣០ មីនាឆ្នាំ ២០០៧ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្ដីពីការបង្កើនគុណភាពប្រជុំជីវភាពបក្ខជន សេចក្ដីកំណត់លេខ ៤៧-QĐ/TW ចុះថ្ងៃទី ០១ វិច្ឆិកាឆ្នាំ ២០១១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ស្ដីពីបណ្ដាប្រការបក្ខជនមិនគប្បីធ្វើនិងបណ្ដាសេចក្ដីកំណត់របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សស្រុកស្ដីពីបន្ទុកធ្វើជាគំរូរបស់អ្នកជាប្រមុខ កម្មាភិបាល បក្ខជន។
លោកឡឹមថាញ់ហ៊ុង លេខាសាខាបក្សភូមិជ្រៃគោកបានឲ្យដឹងថា៖ ជារៀងរាល់ខែ សាខាបក្សចាត់តាំងប្រជុំជីវភាពត្រូវតាមកំណត់ មានបក្ខជនពី ០២-០៣ រូបស្វ័យទិះតៀនក្នុងអង្គប្រជុំ។ សមូហភាពសាខាបក្សបានវាយតម្លៃកម្រិតសម្រេចទិះតៀន បំពេញយោបល់ដោយស្មារតីកសាងនិងដាក់ចេញទិសដៅជម្នះដើម្បីសម្រេចភារកិច្ចនយោបាយរួមនៅមូលដ្ឋាន។ ទន្ទឹមនោះសាខាបក្សផ្សព្វផ្សាយបណ្ដាសារលិខិតរបស់ថ្នាក់លើចង្អុលការដើម្បីរួមគ្នាអនុវត្ត។ ទន្ទឹមនឹងនោះ បំពាក់បំប៉ន បង្កប្រភពពង្រីកបក្ខជនថ្មី។
ក្នុងឆ្នាំ នាំបក្ខជនចេញស្វ័យទិះតៀននៅ មុខមហាជន ប្រជាជនតាមកំណត់។ សាខាបក្ស បក្ខជនបានវាយតម្លៃស្ថានភាពថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុងតាមស្មារតីសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស។ ឆ្លងតាមរយៈការវាយតម្លៃគុណភាពបក្ខជន ០៩ ខែដើមឆ្នាំគ្មានបក្ខជនមានអាការថមថយ។ ទន្ទឹមនឹងនោះ អនុវត្តការពិនិត្យឡើងវិញគុណភាពបក្ខជនតាមសារាចរលេខ ២៨-CT/TW ចុះ ថ្ងៃទី ២១ មករា ឆ្នាំ ២០១៩ របស់គណៈលេខាស្ដីពីបង្កើនគុណភាពពង្រីកបក្ខជន និងពិនិត្យឡើងវិញ សម្រាំងនាំបណ្ដាបក្ខជនមិនគ្រប់ឋានៈចេញពីបក្ស លទ្ធផលពិនិត្យឡើងវិញគ្មានបក្ខជនបំពាន។
ដើម្បីពង្រីកស្មារតីសាមគ្គី បង្កើនគុណភាពភូមិវប្បធម៌-ជនបទថ្មី សាខាបក្សភូមិជ្រៃគោកបានបំផុសចលនាជាច្រើនអនុវត្តមានប្រសិទ្ធភាព។ ចង្អុលការឲ្យគណៈកម្មការប្រជាជន គណៈការងាររណសិរ្សនិងបណ្ដាគណៈ ផ្នែក អង្គការមហាជនរួមជាមួយប្រជាជនក្នុងភូមិអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ៣១ ធ្នូឆ្នាំ ២០១៩ របស់គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្ដីពីបង្កើនការងារគ្រប់គ្រងសណ្ដាប់ធ្នាប់កសាង និងអនាម័យបរិស្ថាននៅតាមទីផ្សារ តំបន់អាសយជន ក្នុងការផលិត ធ្វើអាជីវកម្ម សេវាកម្ម” បង្កើតរួចដំណើរការសកម្មភាពក្លឹប “ពេលវេលាជាមាស បរិយាកាសបៃតង” ចលនាប្រជាជនបោសសម្អាតអនាម័យបរិស្ថាន ដាំផ្កាមុខផ្ទះ បន្តរក្សាផ្លូវភ្លឺ ស្រស់ ជ្រះ ស្អាត។ ជាពិសេស សាខាបក្សដឹកនាំ ចង្អុលការអនុវត្តល្អសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” សាខាបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្ដាផ្នែកអង្គការមហាជនមូលដ្ឋាន បង្កើតបានក្លឹបអង្ករមេត្តាធម៌” ចលនាសប្បុរសជនរួមវិភាគទានឧបត្ថម្ភគ្រួសារក្រីក្រ អ្នកមានវ័យចាស់អនាថា មានជំងឺតម្កាត។ ០៩ ខែដើមឆ្នាំ ២០២០ ក្លឹបចលនាបានប្រាក់និងសម្ភារផ្សេងៗសរុបតម្លៃ ៨០,១៥ លានដុង។
លោកហាវ៉ាំងថាញ់ អនុលេខាសាខាបក្ស ប្រធានគណៈកម្មការប្រជាជនភូមិជ្រៃគោកឲ្យដឹងបន្ថែម៖ ឆ្នាំ ២០១៩ រដ្ឋអំណាចមូលដ្ឋានចលនាប្រជាជន ១០ គ្រួសារបរិច្ចាគដី ២.៨០០ ម៉ែត្រក្រឡាសម្រាប់ធ្វើផ្លូវបេតុ ជនបទប្រវែង ០១ គីឡូម៉ែត្រ។ ទន្ទឹមនឹងនោះ ចលនាប្រជាជនក្នុងភូមិរួមវិភាគទាន ៤២ លានដុងកសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមផ្លូវ (សរុបថវិកាវិនិយោគ ៦២ លានដុង) រួមមាន ៤៣ បង្គោលភ្លើងប្រវែង ១,២ គីឡូម៉ែត្រ។ ក្រៅពីនោះ មូលដ្ឋាននៅទាំងចលនាសប្បុរសជនក្រៅខេត្តឧបត្ថម្ភប្រាក់បាន ២០០ លានដុង កសាងស្ពានជនបទ ០១ បង្កលក្ខណៈងាយស្រួលឲ្យការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជនមូលដ្ឋាន។ ផ្ដើមពីបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ច បណ្ដាចលនាសប្បុរិសធម៌ សុខុមាលភាពសង្គមភូមិជ្រៃគោកកាត់បន្ថយគ្រួសារក្រីក្របាន ៣៦ គ្រួនិងកាត់បន្ថយគ្រួសារជិតក្របាន ១៧ គ្រួ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រ ១១ គ្រួ គ្រួសារជិតក្រ ៥៦ គ្រួ។ សេចក្ដីសម្រេចចិត្តឆ្នាំ ២០២០ ភូមិបន្តកាត់បន្ថយគ្រួសារក្រីក្រ ០១ គ្រួនិងគ្រួ សារជិតក្រ ១២ គ្រួ។
លោកត្រឹងហាយដាំង នគរបាលភូមិជ្រៃគោកបានឲ្យដឹងថា៖ ការងារកាត់បន្ថយភាពក្រីក្របានរួមចំណែកធានាសន្តិសុខសណ្ដាប់ធ្នាប់ បង្កើនជីវភាពសម្ភារស្មារតីជូនប្រជាជន បង្កើនបណ្ដាលក្ខឋានភូមិវប្បធម៌ ជនបទថ្មី។
លោកឡឹមថាញ់ហ៊ុង លេខាសាខាបក្សភូមិជ្រៃគោកវាយតម្លៃ៖ ការកសាងសាខាបក្សស្អាតស្អំរឹងមាំជាកត្តាសម្រេចជោគជ័យក្នុងការអនុវត្តន៍ភារកិច្ចនយោបាយនៅមូលដ្ឋាន។ នេះជាចលនាមួយក្នុងបណ្ដាចលនា “ប៉ិនប្រសប់ការងារចលនា” មានប្រសិទ្ធភាពរបស់សាខាបក្សរួមចំណែកកសាងសម្រេចជោគជ័យភូមិជ្រៃគោកសម្រេចលក្ខឋាន “ភូមិវប្បធម៌ ជនបទថ្មី” ឆ្នាំ ២០១៩។ នៅពេលខាងមុខ សាខាបក្សភូមិបន្តដឹកនាំ ចង្អុលការរដ្ឋអំណាចសហការយ៉ាងស្អិតល្មួតជាមួយគណៈការងាររណសិរ្សនិងបណ្ដាផ្នែកអង្គការមហាជនបន្តពង្រីកចលនាប្រឡងប្រណាំងលើបណ្ដាវិស័យជីវភាពសង្គមភ្ជាប់ជាមួយការចលនាប្រជាជនក្នុងនិងក្រៅមូលដ្ឋានឲ្យសកម្មចូលរួមនិងគបវាល់កសាង ពង្រីកបណ្ដាលក្ខឋានភូមិជនបទថ្មីឈានដល់កសាងសម្រេចលក្ខឋានភូមិជនបទថ្មីគំរូ៕
ប្រែសម្រួល៖ ថាច់ហ្វាង
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។