
22/04/2025 13:29
ព្រះចៅអធិការ ថាច់សាមន្ត មិនត្រឹមតែបំពេញតួនាទីជាព្រះចៅអធិការវត្តកំបាំងបាត់ (ឃុំ តាមង៉ាយ ស្រុកកូវកែ) បានល្អប៉ុណ្ណោះទេ នៅទាំងសកម្មក្នុងការចលនាប្រជាពុទ្ធបរិស័ទ ចូលរួម បណ្តាកិច្ចចលនាកសាងជនបទថ្មីនៅមូលដ្ឋានទៀតផង ។
22/04/2025 13:07
សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិភូមិឆ្នាំសិក្សា ២០២៤-២០២៥ បេក្ខសិស្ស គឹមតឹម ទទួលជ័យលាភីលេខ ១ ក្នុងចំណោមបេក្ខសិស្ស ១៨៦ អង្គ និងរូបចូលរួមប្រឡងថ្នាក់ពុទ្ធិកមធ្យម សិក្សាទុតិយភូមិ។ បេក្ខសិស្ស ថាច់វ៉ាំងសាន្ត ទទួលជ័យលាភីលេខ ១ ក្នុងចំណោមបេក្ខសិស្ស ៣២៩ អង្គ និងរូបចូលរួមប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ។ នោះបញ្ជាក់ឲ្យឃើញថា បេក្ខសិស្សទាំង ២ ព្រះ អង្គ មានការព្យាយាម និង មានវិធីសាស្រ្តរៀនសូត្រល្អទើបសម្រេចបានលទ្ធផលនោះ។
11/03/2025 09:45
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។
18/02/2025 09:36
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។
11/02/2025 09:27
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ សមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តដឹកនាំ គណៈប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់ស្ថានភាព ផ្តើមផលិតដើមឆ្នាំ ២០២៥ នៅក្រុមហ៊ុនឧណ្ហ អគ្គិសនីយ្វៀងហាយ។
16/01/2025 07:30
នៅរាត្រីថ្ងៃ ១៤ កើតខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែមករា គ.ស. ២០២៥ នៅវត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឃុំគីមស៊ើង គណៈមន្ត្រីសង្ឃ គណៈកម្មការពុទ្ធិកសិក្សា ស្រុកថ្កូវចាត់តាំងពិធីប្រកាសលទ្ធផលថ្នាក់ពុទ្ធិកមធម្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ ទី ៣ ទូទាំងស្រុក។ និមន្តនិងអញ្ជើញចូលរួម មានតំណាងគណៈមន្ត្រីសង្ឃខេត្ត គណៈមន្ត្រីសង្ឃស្រុក គណៈកម្មការមេប្រយោគ តំណាងរដ្ឋអំណាចមូលដ្ឋានមួយអន្លើដោយប្រជាពុទ្ធបរិស័ទគ្រប់ចតុទ្ទិស។
16/01/2025 07:23
កាលពីរាត្រីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិទីក្រុងត្រាវិញ បានចាត់តាំងពិធីប្រកាសលទ្ធផល ប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់បេក្ខសិស្សប្រជាសិក្សាថ្នាក់ទី ៥ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ ទី ៣ នាមណ្ឌលប្រឡងចម្បកមាស (ខឿន) សង្កាត់លេខ ៧ ទីក្រុងត្រាវិញ ដោយមានបេក្ខសិស្ស ១៤២ អង្គ និងរូបចូលរួមប្រឡង។ លទ្ធផលបេក្ខសិស្ស ៩៦,៤៧% ប្រឡងជាប់ថ្នាក់។