
ទទួលបានជ័យលាភីយ៉ាងត្រចះត្រចង់នៅសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិនៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង (កាលពីថ្ងៃទី ២៧, ២៨, និង ២៩ មករា ឆ្នាំ ២០២៣) នោះគឺបេក្ខសិស្ស ថាច់ វ៉ិន និងបេក្ខសិស្ស ថាច់ច័ន្ទណា។
10/01/2023 09:18
និយាយពីអ្នកមានប្រជាប្រិយភាពគាងកើន នៅភូមិផ្នោរទន្ទឹម ឃុំទ្រឿងទ័រ ស្រុក កូវង៉ាង មានមនុស្សជាច្រើនបានស្គាល់។ ពីព្រោះលោកមិនត្រឹមតែពូកែអំពីការ អនុវត្តន៍វិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន កសាងបានបណ្ដាទម្រង់ផលិតមាន ប្រសិទ្ធភាពឡើយ នៅទាំងសកម្មក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូទៀតផង។
13/12/2022 09:12
ស្រុកចូវថាញ់ មានវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរ ១៧ វត្ត ដោយមានព្រះសង្ឃជាង ៥២០ អង្គ និងពុទ្ធបរិស័ទជាង ១៣៦.៦០០ នាក់។ ឆ្នាំ ២០២២ សមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុកបានសហការជាមួយបណ្តាផ្នែក ក្នុងស្រុកសកម្មក្នុងការផ្សព្វផ្សាយប្រគេន និងជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទដើម្បីបង្ការ ប្រឆាំងនឹងឧបាយកលបញ្ចុះបញ្ចូលមួលបង្កាច់របស់ បច្ចាមិត្ត។ តាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមបានផ្សព្វផ្សាយជាង ១៣០ លើក ដោយមានពុទ្ធបរិស័ទជាង ៦.០០០ នាក់ ចូលរួម ។ ឆ្លងតាមរយៈនោះ បានរួមចំណែកយ៉ាងសកម្មដល់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។
15/11/2022 09:36
ចរន្តជីវភាពទំនើបរីកចម្រើនឆាប់រហ័ស គ្រួសារជនរួមជាតិខ្មែរភាគច្រើននៅ ខេត្តត្រាវិញមិនអាចនៅរង់ចាំការធ្វើនំដោយមានការក្និកក្នក់ ប៉ិនប្រសប់ឡើយ។ ប៉ុន្តែដោយអាស្រ័យមានអ្នកថ្នឹកជាមួយមុខរបរ បណ្ដាប្រភេទនំប្រជាប្រិយរបស់ ជនរួមជាតិខ្មែរមានច្រើនប្រភេទនៅតែបានរក្សា និងផ្ទេរបន្តឲ្យអ្នកដទៃ ក្នុងនោះយើង ខ្ញុំសូមលើកយកឧទ្ទេសនាមអំពីនំបំពង់ និងនំលម្អងចេកដល់មិត្តអ្នកអានដូចតទៅនេះ។
20/10/2022 08:19
ដោយកំណត់ថាការកសាងភូមិជនបទថ្មីខ្នាតគំរូគឺដើម្បីលើកកម្ពស់ជីវភាពជូន ប្រជាជន សាខាបក្សភូមិដៃត្រឿង ឃុំភូកឹង ស្រុកទីវកឹង ខិតខំអនុវត្តសម្រេចលក្ខ ឋានភូមិជនបទថ្មីខ្នាតគំរូនៅឆ្នាំ ២០២៣។
14/10/2022 09:46
យុវជនខ្មែរភាគច្រើនសាងផ្នួសនៅវ័យ ១៥ ឬក៏ ១៦ ឆ្នាំចំណែកព្រះតេជគុណ (លោកតា) គឹមសំណាងនៅភូមិខ្សាច់កណ្ដាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់ មានព្រះជន្មជិត ៥០ ឆ្នាំទើប សម្រេច ចិត្តទៅសាងផ្នួសដើម្បីបន្តការសិក្សាស្វែងយល់ អំពីធម៌អាថ៍វិន័យព្រះពុទ្ធសាសនា។ បច្ចុប្បន្ន ព្រះតេជគុណគឹមសំណាងសាងផ្នួសបាន ០៤ ព្រះ វស្សា និងទៅសិក្សានៅវត្តនានាក្នុងស្រុកកូវង៉ាង។ ឆ្នាំនេះ ព្រះអង្គកំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សា បឋមភូមិឆ្នាំទី ៤ នៅវត្តចក្ការាម (ធ្លក) ឃុំហ៊ីប ហ្វា ស្រុកកូវង៉ាង។ សំណេះសំណាលជាមួយយើងខ្ញុំអំពីការសិក្សា និងនិស្ស័យដែលព្រះអង្គចូលវត្តសាងផ្នួស ព្រះតេជគុណគឹមសំណាងបានឲ្យដឹងថា៖ នៅឆ្នាំ ១៩៨៣ ព្រះអង្គក៏បានបួសម្តងហើយដែរ ប៉ុន្តែអាស្រ័យ ដោយស្ថានភាពគ្រួសារជួបការលំបាក ព្រះអង្គ មិនអាចសិក្សារៀនសូត្របាន ម៉្លោះហើយព្រះអង្គបួសបានតែ ៦ ព្រះវស្សាក៏លាចាកសិក្ខាបទទៅ បំពេញភារកិច្ចគ្រួសារ។ ដល់ពេលសេដ្ឋកិច្ចគ្រួ សារបានធូរធារគ្រាន់បើ។ កូនទាំងបួនមានគ្រួ សាររៀងខ្លួនហើយ ព្រះអង្គក៏សម្រេចចិត្តទៅសាង ផ្នួសតាមបំណងរបស់ខ្លួនក៏ដូចជាសងគុណដល់ឪពុកម្ដាយ។ ដោយមានការសោកស្ដាយ កាលនៅក្មេងមិនបានរៀនអក្សរខ្មែរ ដូច្នេះហើយ អត្មា តែងតែព្យាយាមសិក្សាជានិច្ច។