
ចលនាពង្រីកសេដ្ឋកិច្ចគ្រួសារ ផ្តើមពីការដាំ ដំណាំ និងចិញ្ចឹមសត្វ កំពុងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ចំពោះប្រជាកសិករនៅឃុំភូកឹង ស្រុកទីវកឹង។ ផ្តើមពីនោះមានគ្រួសារក្រីក្រជាច្រើនបានរួចផុតពីភាពក្រីក្រ អាស្រ័យដោយទម្រង់ចិញ្ចឹមសត្វ តួយ៉ាងដូចជាបងថាច់គឹមហៀង នៅភូមិកញ្ចោងផ្សារ ឃុំភូកឹង ជាគំរូឆ្នើមមួយរូបក្នុងចលនានេះ។
05/11/2021 09:23
លោកស្រី គឹមធីផល្លី អនុប្រធានសមាគមសហព័ន្ធនារីឃុំភឿងថាញ់ ស្រុកកាងឡុងបានឲ្យដឹងថា៖ ចលនាប្រមូលផ្តុំនារីចូលក្នុងអង្គការ សមាគម និងកសាងសាខាសមាគមរឹងមាំជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ ០៣ យ៉ាង របស់សមាគម។
26/10/2021 09:08
ក្នុងដំណាក់កាលអនុវត្តគម្លាតសង្គម ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ -១៩ ជីវភាពគ្រួសារក្រីក្រ កាន់តែលំបាកទ្វេដងទៀត ។ យល់ពីស្ថានភាពដូច្នោះហើយ ទើបព្រះតេជគុណថាច់ស៊ីន ព្រះចៅអធិការវត្តស្ទឹងមានជ័យសេរីឧត្តម (អូរវែងថ្មី)ឃុំតឹងហ្វា ស្រុកទីកឹង សហការជាមួយ រដ្ឋអំណាចមូលដ្ឋាន មិនភ័យខ្លាចពីអាសន្នរោគ រាតត្បាត ឬផ្លូវឆ្ងាយដាច់ស្រយាលឡើយ តែងនិមន្តទៅដល់គ្រួសារក្រីក្រនីមួយៗដើម្បីជូនគ្រឿង ឧបភោគ បរិភោគ។ សកម្មភាពជាក់ស្តែងរបស់ ព្រះអង្គបានសាយភាយទៅក្នុងសហគមន៍ពីទឹក ព្រះទ័យ "មេត្តា" ស្មារតីសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ។
22/10/2021 10:23
ដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទៅក្នុងការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងលក្ខណៈ “ធម្មតាថ្មី” ព្រះ សង្ឃជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត ចាប់ផ្តើមធ្វើឱ្យថ្នឹកជាមួយការប្រើប្រាស់ប្រព័ន្ធបោសលេខកូដ QR ដើម្បីរស់នៅ សុវត្ថិភាពជាមួយអាសន្នរោគ។
19/10/2021 08:43
កន្លងហើយ ជាពិសេសក្នុងដំណាក់កាលបង្ការ ទប់ស្កាត់ការរាតត្បាតយ៉ាងស្មុគស្មាញនៃអាសន្នរោគកូវី ១៩ ក្នុងនាមជាប្រធានគណៈកម្មការប្រជាជនភូមិប្រាសាទ (បេ) ឃុំង្វៀកហ្វា ស្រុកចូវថាញ់ លោកវិញវុាំងប៊ិត តែងសកម្ម និងធ្វើជាគំរូក្នុងការអនុវត្តន៍ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ព្រមទាំងគិតគូរដល់ជីវភាពប្រជាជនរួចបានប្រជាជនទុកចិត្ត និងគោរពស្រឡាញ់ជានិច្ច។
19/10/2021 08:29
បណ្ដាថ្ងៃកន្លង ស្រុកថ្កូវបាន និងកំពុងបន្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមានវ័យពី ១៨ ឆ្នាំឡើងទៅ។ ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរនៅលើភូមិសាស្រ្តស្រុកតែងសោមនស្ស រីករាយហើយ ត្រៀមបម្រុងម៉ត់ចត់វិធានការបង្ការជំងឺមុនពេលទៅចាក់វ៉ាក់សាំង។
12/10/2021 08:33
កន្លងហើយថ្មីៗនេះ សមាគមអ្នកមានវ័យចាស់សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោកតា និងបណ្តាសមាជិកសមាគមអ្នកមានវ័យចាស់លើភូមិសាស្រ្តសង្កាត់។
08/10/2021 10:47
“ផ្ទះមហាសាមគ្គី” នីមួយៗបានប្រគល់ជូនប្រជាជនក្រីក្រ ជួបលំបាកអំពីលំនៅឋាន គឺជារឿងនិទានមួយ ស្តីពីស្ថានភាពខុសពីគ្នា ប៉ុន្តែមានចំណុចមួយដូចគ្នាគឺក្តីសប្បាយកើនទ្វេឡើង ដើម្បីបង្កលក្ខណៈជួយដល់បណ្តាគ្រួសារបានឈានឡើងរួចផុតពីភាពក្រីក្រ។
24/09/2021 09:04
ការចាក់វ៉ាក់សាំងលើកនេះ ក្នុងទូទាំងស្រុកទីវកឹង មានមនុស្ស ១០២ ទៀតបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។ មុខសញ្ញាសំខាន់គឺសមណស័ក្ដិ អ្នកមុខអ្នកការនៃបណ្ដាសាសនា អ្នកម្ដាយវៀតណាមវីរភាព និងយុទ្ធជនពិការប្រភេទធ្ងន់។ ក្នុងនោះ មាន ៤៥ អង្គ និងរូបបានចាក់ម្ជុលទី ១ និងមាន ៥៧ អង្គនិងរូបបានចាក់ម្ជុលទី ២។
21/09/2021 15:49
ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ទន្ទឹមជាមួយការផ្តុំប្រភពកម្លាំងជំរុញសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានខិតខំកសាងឃុំជនបទថ្មីលើកកម្ពស់ បក្ខភាគឃុំហ៊ឹងម៉ី ស្រុកចូវថាញ់តែងយកចិត្តទុកដាក់អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ“ស្តីពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) ផ្តើមពីនោះនៅលើភូមិសាស្ត្រឃុំលេចធ្លោសមូហភាព បុគ្គលឆ្នើមជាច្រើនមានទម្រង់ ពូកែ របៀបធ្វើមានប្រសិទ្ធភាព រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅមូលដ្ឋាន។
21/09/2021 12:53
ដើម្បីកសាងទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ស្រុកកូវង៉ាងផ្តុំកម្លាំងដឹកនាំចង្អុលការ ផ្សព្វផ្សាយអនុវត្តការងារធ្វើជាគំរូផង ពង្រីកប្រសិទ្ធភាពចលនាផង ភ្ជាប់ជាមួយចលនាប្រឡង ប្រណាំងស្នេហាជាតិនៅលើបណ្តាវិស័យ។ ជាពិសេស គឺចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” លើវិស័យសេដ្ឋកិច្ច បានរួមចំណែកលើក ស្ទួយជីវភាពប្រជាជន។