19/07/2024 08:47
សមមិត្ត គឹមរឿង ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តជូនបាច់ផ្កាដល់សិល្បករ អ្នកសម្ដែងចូលរួមកម្មវិធី។
នៅរាត្រីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមសិល្បៈរស្មីប្រទីបចាត់តាំងកម្មវិធីសិល្បៈ “លក្ខណៈភូមិស្រុក”។ នេះជាកម្មវិធី ដើម្បីឧទ្ទេសនាមនិងពង្រីកអត្តសញ្ញាណវប្បធម៌ សិល្បៈរបស់ជនរួមជាតិខ្មែរជូនដល់មហាជនលើភូមិសាស្រ្តខេត្ត និងភ្ញៀវទេសចរជិតឆ្ងាយ។ អញ្ជើញ ចូលរួមកម្មវិធីមានសមមិត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនា នៃគណៈកម្មាធិការបក្សខេត្ត សមមិត្តគាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមសហព័ន្ធន៍នារីខេត្ត សមមិត្តថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេស ចរណ៍ខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត និងទស្សនិកជនស្នេហាសិល្បៈច្រើនរូប។ល។
នៅក្នុងកម្មវិធីនេះ បណ្តាតំណាង និងទស្សនិកជនបានទស្សនា ១១ ឈុត សិល្បៈ ចម្រៀងទោល ចម្រៀងជាគូ របាំចម្រៀងជាក្រុម និងសិល្បៈយូរកេរ មានខ្លឹមសារស្ងើចសរសើរបក្សកុម្មុយនិស្សវៀតណាម អ៊ំហូ ស្នេហាមាតុភូមិ៕ ដំណឹង-រូបថត៖ បាធី-តឹងង៉ុក