05/09/2023 13:43
ព្រះសង្ឃ រួមនឹងបណ្តាសមាជិកអង្គការមហាជនសម្អាតបរិស្ថាន។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្ត ឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀងបានឲ្យដឹងថា៖ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានរួមជាមួយរណសិរ្សនិងបណ្តាផ្នែកអង្គការមហាជនតែងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តឃុំក្នុងការរួមដំណើរជាមួយមូលដ្ឋានរួមដៃអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ជួយដល់គ្រួសារក្រីក្រ ជិតក្រ គ្រួសារលំបាក ។ល។ អាស្រ័យហេតុនេះ មានអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរជាច្រើនចូលរួមជាមួយមូលដ្ឋានដូចជាព្រះតេជគុណថាច់ឡែ (ព្រះចៅអធិការវត្តតាឱក ភូមិដុំធំ) ព្រះតេជគុណ ថាច់សាធន់ (ព្រះចៅអធិការវត្តព្រើម ភូមិព្រើម) លោកលីខាញ់នៅភូមិព្រើមលោកទ្រីវផឹងនៅភូមិភិរម្យសុខ។ល។
បច្ចុប្បន្ននេះលើភូមិសាស្រ្តឃុំចូវដៀងមានអ្នក បានជ្រើសរើសរួចទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាព ក្នុងជនរួមជាតិភាគតិច ០៩ នាក់ (ដំណាក់កាល ២០២៣-២០២៧) តួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចលើភូមិសាស្រ្តឃុំចូវ ដៀងបានសកម្មចលនាគ្រួសារនិងសហគមន៍អនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្តាសេចក្តីកំណត់របស់មូលដ្ឋាន។ ជាពិសេសក្នុងការពង្រីកការផលិត ធ្វើអាជីវកម្ម បន្ថយភាពក្រីក្រ កសាងជនបទថ្មី ឆ្លងតាមរយៈតួនាទីរបស់អ្នកមានប្រជាប្រិយភាពបានរួមជាមួយរដ្ឋអំណាចមូលដ្ឋាននិងបណ្តាផ្នែកអង្គការមហាជនក្នុងឃុំអនុវត្តល្អការងារចលនាផ្សព្វផ្សាយនិងធ្វើជាស្ពានមេត្រីភាពដើម្បីណែនាំប្រជាជនចូលរួមអនុវត្ត ផ្លាស់ប្តូរ រចនាសម្ព័ន្ធផលិត។ ក្នុងការចលនាកសាងនិងការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន អ្នកទាំងនោះបានសហការជាមួយកងកម្លាំងនគរបាលរក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន ចូលរួមដោះស្រាយបញ្ហាវិវាទផ្ទៃក្នុងរបស់ប្រជាជនគ្រប់ គ្រង អប់រំមុខសញ្ញាប្រព្រឹត្តអំពើបំពានច្បាប់។ល។
ចុងឆ្នាំ ២០២២ លើភូមិសាស្រ្តឃុំមានគ្រួសារ ប្រជាជន ៣.២២៤/៣.៣៩៤ គ្រួសម្រេចលក្ខឋានគ្រួសារវប្បធម៌ជនបទថ្មី(ក្នុងនោះភូមិភិរម្យសុខ សម្រេចលក្ខឋានភូមិជនបទថ្មីខ្នាតគំរូ)។ ឃុំនៅមានគ្រួសារក្រីក្រ ៧៩ គ្រួ ស្រូបយកអត្រា ២,៣៤%។ ប្រភពចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗគិតដល់ ចុងឆ្នាំ ២០២២ សម្រេច ៦៤,៤៧ លានដុងក្នុងមួយឆ្នាំ។
ចូលរួមចលនាកសាងជនបទថ្មី ឆ្លងតាមរយៈ តួនាទីរបស់ព្រះតេជគុណថាច់ឡែ(ព្រះចៅអធិ ការវត្តតាឱក) និងព្រះតេជគុណថាច់សាធន់ (ព្រះចៅអធិការវត្តព្រើម)បានចលនាសប្បុរសជនរួមវិភាគទាន ប្រាក់ជាង ៣,៦១ ពាន់លានដុងរួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តបណ្តាសកម្មភាពដូចជា៖ កសាងស្ពាន ធ្វើផ្លូវជនបទ សង់ផ្ទះ ជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាក។ ដោយឡែកព្រះតេជគុណថាច់សាធន់បានចលនាកសាងផ្លូវជនបទ ០២ ខ្សែ ប្រវែង ៤០០ ម៉ែត្រ (ទឹកប្រាក់ ២០០ លានដុង) ស្ពានជនបទ ០២ កន្លែង (ទឹកប្រាក់ ៣៥០ លានដុង) ជូនអំណោយ ៥.៥០០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ គ្រួសារលំបាក ក្នុងឃុំ(ទឹកប្រាក់ ១,៦៥ ពាន់លានដុង)។ល។
តាមប្រសាសន៍របស់សមមិត្តឃឺវជីកឿង ក្រោយពេលជិត ០៥ ឆ្នាំ (២០២០-២០២៣) ផ្សព្វផ្សាយកសាងជនបទថ្មីលើកកម្ពស់ ( ឃុំបានទទួលស្គាល់ សម្រេចលក្ខឋានជនបទថ្មីនៅឆ្នាំ ២០១៩)សរុបប្រភពទុនប្រមូលបានជាង ៣៨៩,២ ពាន់លានដុង ជាពិសេស គឺទុនប្រមូលពីប្រជាជនគបវាល់ជាង ១២៣,៣ ពាន់លានដុង ស្រូបយកអត្រា ៣១,៦៨%។ លេចធ្លោបំផុតគឺឃុំបានចលនានិងបង្កើតក្រុមសប្បុរសធម៌ “ដើម្បីឃុំចូវដៀងទាំងមូល”មានសមាជិក ៦៧ នាក់ ដំណើរការកសាងបណ្តាផ្លូវភូមិ ស្ពានជនបទ ផ្ទះមេត្តាធម៌។ល។ បើប្រៀបជាមួយរយៈពេលដែលឃុំចូវដៀងបានទទួលស្គាល់ជាឃុំជនបទថ្មី (ឆ្នាំ ២០១៩) មកទល់ពេលនេះបង្កើនចំនួនផ្លូវជនបទបាន ៥៩ ខ្សែ ប្រវែង ៦២,៥៤ គីឡូម៉ែត្រ (ក្នុងនោះ មានផ្លូវ ០២ កន្លែងភ្ជាប់ដំណើរពីភូមិមួយទៅភូមិមួយប្រវែង ៣,១ គីឡូម៉ែត្រ ចលនាសប្បុរសជនឧបត្ថម្ភកសាងថ្មីផ្លូវភូមិប្រវែង ៥៩,៣៥ គីឡូម៉ែត្រ)។ល។ចលនា ប្រជាជន សប្បុរសជនឧបត្ថម្ភកសាង ជួសជុលផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ជាមួយទឹកប្រាក់ជាង ០១ ពាន់លានដុង៕ ប្រែសម្រួល៖ លឺវវ៉ូ