03/01/2022 15:09
ពិធីសម្ពោធន៍ស្ពានជនបទនៅភូមិហឿងភូ(អា)។ រូបថត៖ ឡិនភឿង
ស្ពាននោះមានប្រវែង ២៨ ម៉ែត្រ ទទឹង ៣ ម៉ែត្រ សរុបថវិកាកសាង ៣៣០ លានដុង ក្នុងនោះ ដូនជីធិចណឺយ៉ាកថាញ់ ចៅអធិការវត្តណៀមផឹកដឿងទ្រិញអឹង ខេត្តបារៀ-វ៉ូងតាវ ឧបត្ថម្ភ ២៣០ លានដុង ក្រៅពីនោះ អាស្រ័យរដ្ឋអំណាចនិងប្រជាជនមូលដ្ឋានបំពេញបន្ថែម។
ស្ពាននេះ គឺជាក្តីបំណងច្រើនឆ្នាំកន្លងរបស់ប្រជាជននៅឃុំដាឡុកនិយាយរួម មាមីងនៅភូមិហឿងភូ ( អា) និយាយដោយឡែក ការកសាងស្ពានបានសម្រេចបានជួយឲ្យការធ្វើដំណើរទៅមក និងការផលិតរបស់ប្រជាជននៅទីនេះ មានការងាយស្រួលច្រើន។ នេះគឺជាសំណង់មួយក្នុងបណ្តាសំណង់ ជាក់ស្តែងរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចូវ ថាញ់ក្នុងការអនុវត្តការចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ឆ្នាំ ២០២១៕
ប្រែសម្រួល៖ ថាច់ហៀង